Connect with us

ព័ត៌មានជាតិ

សម្តេច​ហ៊ុន សែន អំពាវនាវ ៨ ចំណុច ដើម្បី​លើក​កម្ពស់​សន្តិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ

បានផុស

នៅ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើសារលិខិតអបអរសាទរក្នុងឱកាសប្រារព្ធទិវាជាតិអាហារូបត្ថម្ភលើកទី៧ ថ្ងៃទី០៦ខែវិច្ឆិកាឆ្នាំ២០២០ក្រោមប្រធានបទ«ការពង្រឹងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាព»។ 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានធ្វើការអំពាវនាវ៨ចំណុចដើម្បីលើកកម្ពស់ សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសនៃការប្រារព្ធទិវាជាតិអាហារូបត្ថម្ភលើកទី ៧ នេះបានធ្វើការអំពាវនាវដល់គ្រប់ ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូបសូមបន្តការយកចិត្តទុកដាក់និងអនុវត្តសកម្មភាពរបស់ខ្លួនតទៅទៀតដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិងអាហារូបត្ថម្ភតាមរយៈការពង្រឹងប្រព័ន្ធស្បៀងដើម្បីរបបអាហារសុខភាពសំដៅរួមចំណែកលើកកម្ពស់សុខភាពជីវភាពរស់នៅនិងធានាឱ្យបាននូវសុខដុមនីយកម្មគ្រួសារដូចខាងក្រោម៖

ទី១-ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មកសិកម្មដើម្បីលើកកម្ពស់ផលិតភាព ពិពិធភាវូនីយកម្មដំណាំដែលមានសក្តានុពលនិងទីផ្សារនិងដាំដំណាំបន្លែ ផ្លែឈើចម្រុះចិញ្ចឹម សត្វនិងវារីវប្បកម្ម ព្រមទាំងកែលម្អគុណភាពនិងសុវត្ថិភាពផលិតផលកសិកម្មសម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងនាំចេញ។

ទី២-ត្រូវចាប់យកឱកាសថ្មីៗសម្រាប់បង្កើតតម្លៃបន្ថែមលើផលិតផលកសិកម្ម តាមរយៈការបង្កើនគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភលើផលិតផលស្បៀងអាហារដើម្បីលើក កម្ពស់អាហារសុខភាពនិងជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបរិភោគអាហារចម្រុះមុខ រួមមាន៖គ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ ត្រី សាច់ ស៊ុតដែលសម្បូរទៅដោយសារជាតិចិញ្ចឹម និងបរិភោគទឹកមានសុវត្ថិភាពនិងរក្សាអនាម័យដើម្បីទទួលបានអាហារូបត្ថម្ភល្អនិងមានសុខភាពល្អ។ 

ទី៣-ត្រូវបន្តឆ្លើយតបជួយជនក្រីក្រនិងជនងាយរងគ្រោះឱ្យទទួលបានសន្តិសុខស្បៀងនិងអាហារូបត្ថម្ភប្រកបដោយសមធម៌តាមរយៈការបង្កើតឱកាសការងារបង្កើនប្រាក់ចំណូ លនិងជំនួយសង្គម។

ទី៤- ត្រូវបន្តជំរុញពង្រឹងការអនុវត្តលើតម្រូវការការប្រើប្រាស់ស្លាកសញ្ញាសម្គាល់ផលិតផលនិងព័ត៌មានអាហារូបត្ថម្ភជាអក្សរខ្មែរលើគ្រប់មុខទំនិញដើម្បីជួយឱ្យអ្នកប្រើប្រាស់ធ្វើ ការសម្រេចចិត្តបានត្រឹមត្រូវក្នុងការជ្រើសរើសអាហារសុខភាពជាពិសេសលើផលិតផលម្សៅទឹកដោះគោផ្សំតាមរូបមន្តនិងត្រូវបន្តលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់សម្រាប់កុមារអាយុ ពី០-៦ ខែ។ 

ទី៥- ត្រូវជំរុញការចូលរួមរបស់យុវជនក្នុងវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភនិងលើកកម្ពស់ការអប់រំអាហារូបត្ថម្ភដល់សិស្សានុសិស្សតាមរយៈការផ្តល់សេវាអប់រំស្តីពីអាហា រូបត្ថម្ភដូចជាការទម្លាក់ព្រូនការត្រួតពិនិត្យសុខភាព អនាម័យ និងការប្រឹក្សាយោបល់ស្តីពីសុវត្ថិភាពចំណីអាហារនៅតាមសាលារៀនជាដើម។

ទី៦-ត្រូវចលនាឱ្យយុវជនយល់ដឹងពីរបៀបធ្វើម្ហូបអាហារខ្មែរនិងលើកកម្ពស់ការបរិភោគអាហារចម្រុះបែបប្រពៃណីខ្មែរដោយប្រើប្រាស់អំបិល ស្ករ ខ្លាញ់ និងសារធាតុបន្ថែមរស ជាតិផ្សេងទៀតក្នុងកម្រិតសមល្មម និងគាំទ្រដល់អ្នកផលិតម្ហូបអាហារខ្មែរដែលសម្បូរសារជាតិ និងមានសុវត្ថិភាព។ 

ទី៧-ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវី៥-១៩ ប្រជាជនកម្ពុជាគ្រប់រូប ត្រូវបរិភោគរបបអាហារសុខភាព ជាពិសេសបន្លែនិងផ្លែឈើ ដើម្បីពង្រឹងប្រព័ន្ធការពាររាងកាយឱ្យបានរឹងមាំ និងត្រូវរៀបចំចម្អិននិងបរិភោគអាហារនៅកន្លែងដែលមានបរិស្ថានស្អាតត្រូវពាក់ម៉ាស់ និងលាងសម្អាតដៃជាមួយនឹងសាប៊ូឱ្យបានញឹកញាប់នៅពេលកាន់ឬរៀបចំអាហារ ។

ទី៨-ត្រូវបន្តផ្សព្វផ្សាយពីសារៈសំខាន់នៃការប្រើប្រាស់អាហារបញ្ចូលមីក្រូសារជាតិឱ្យបានទូលំទូលាយនិងពង្រីកការបញ្ចូលមីក្រូសារជាតិទៅក្នុងចំណីអាហារមូលដ្ឋានជាលក្ខ ណៈទ្រង់ទ្រាយធំនិងផ្តល់នូវអាហារូបត្ថម្ភតាមជម្រើសផ្សេងៗមានតម្លៃសមរម្យដើម្បីជួយបំពេញកង្វះអាហារូបត្ថម្ភរបស់ប្រជាជន ៕ ដោយ៖ណារី
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម