ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជា មិនទុកជនមានពិការភាពណាម្នាក់ឲ្យនៅឯកោ ដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកជនមានពិការភាពណាម្នាក់ឲ្យនៅឯកោ ដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ។ ការគូសបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីក្នុងសម្ពោធសមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាការពិតការងារក្នុងវិស័យពិការភាព ពិតជាមានសារៈសំខាន់ ហើយចាំបាច់ត្រូវមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងសហគមន៍ជាដើម។ ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា មិនទុកជនមានពិការភាពណាម្នាក់ឲ្យនៅឯកោ ដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ។

ក្នុងចំណុចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់សហគមន៍ជាតិ-អន្តរជាតិ សូមបន្តរួមគ្នាអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ស្ដីពី ជនមានពិការភាព, អនុសញ្ញា ស្ដីពី សិទ្ធិជនមានពិការភាពរបស់អង្គការសហប្រជាជាតិ និងយុទ្ធសាស្រ្ដទីក្រុងអ៊ីឈាន់ ដើម្បីផ្ដល់សិទ្ធិពិតប្រាកដដល់ជនមានពិការភាព ក៏ដូចជាបង្កើតសហគមន៍មួយ ដែលមានបរិយាប័ន្ន និងភាពសុខុមសម្រាប់ជនមានពិការភាព ស្របតាមគោលការណ៍ «គ្មានជនណាម្នាក់ ត្រូវបោះបង់ ចោល»។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ជាការគិតគូរដោយល្អិតល្អន់ នូវសុខុមាលភាពរបស់ជនមានពិការភាព រាជរដ្ឋាភិបាលកម្ពុជា បានកំណត់កូតារហូតដល់ ២ភាគរយ សម្រាប់ជ្រើសរើសជនមានពិការភាពឲ្យបម្រើការងារក្នុងក្រសួង-ស្ថាប័នរដ្ឋ ស្របតាមច្បាប់ ស្ដីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ។
បន្ថែមពីលើនេះ វិស័យឯកជនត្រូវបានលើកទឹកចិត្ត ជាពិសេសឲ្យទទួលយកជនមានពិការភាព ឲ្យចូលបម្រើការងារដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងផ្ដល់ឱកាសដល់ជនមានពិការភាព ក្នុងការួមចំណែកដល់កិច្ចការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យបានទូលំទូលាយបន្ថែមទៀត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


