ព័ត៌មានជាតិ
ចូលកាច់សោម៉ូតូក្នុងទឹកដីថៃ ប៉ះចំម៉ូតូខ្មែរ ត្រូវប៉ូលិសក្របួចទាំងសំបុក
ខេត្តបាត់ដំបង ៖ មុខសញ្ញាចោរកម្មចំនួន ៣ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចស្រុកកំរៀងតាមក្របួចបានទាំងសំបុក
បន្ទាប់ពីជនសង្ស័យទាំងនេះ បានចូលទៅធ្វើសកម្មភាពកាច់សោម៉ូតូនៅក្នុងទឹកដីថៃ តែចំថ្ងៃស៊យកាច់ចំម៉ូតូ
ពលរដ្ឋខ្មែរ ទើបឈានដល់ការចាប់ខ្លួនតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ៣ និង ២៥ នាទី ទៀបភ្លឺ
នៅចំណុច ភូមិបានឡែម ឃុំទេពនិមិត្រ ស្រុកប៉ូងណាមរ៉ន ខេត្តចន្ទបុរី ប្រទេសថៃ ដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចកាច់សោក ម៉ូតូម៉ាកហុងដាឃ្លិច ពណ៌ស ស៊េរី ឆ្នាំ២០១៧ ពាក់ស្លាក លេខ១y ០៧ ៥២ របស់ ឈ្មោះ សេង កញ្ញា ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានមុខរបរលក់ដូរនៅផ្សារថៃ ។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះរួចមក ផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានសហការជាមួយប៉ុស្តិនគរបាលរដ្ឋបាលបឹងរាំងនិងនគរបាលការពារព្រំដែនគោកប៉ុស្តិស្វាយចេក បានធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១០ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ បានជាបន្តបន្ទាប់ គឺ ឈ្មោះ ខឿម រ៉េនភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអូរក្រូច ឃុំបឹងរាំង ស្រុកកំរៀង មុខរបរកម្មករ និង ឈ្មោះ ធឿនស្វិត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង មុខរមរមិនពិតប្រាកដ ព្រមទាំងឈ្មោះ សែម ចាន់ធា ហៅស្កូវ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង មានមុខរបរកម្មករ ដើម្បីយកមកសាកសួរ ។

វត្ថុតាងដែលសមត្ថកិច្ចចាប់ដកហូតបានរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាកហុងដាឃ្លិចពណ៌សស៊េរី ឆ្នាំ២០១៧ពាក់ផ្លាកលេខ ២y០៧៥២ ដែកកាច់សោកម៉ូតូរាងអក្សរតេ ពណ៌ខ្មៅ ចំនួន២ ។ បន្ទាប់ពីបានសាកសួរ ពួកគេបាន បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកដែកកាច់សោក ម៉ូតូដែលមានភិនដូចខាងលើរបស់ជនរងគ្រោះពិតប្រាកដមែន ដោយពួកគេចង់បានលុយដើម្បីទិញថ្នាំញៀនយកមកសេព។ ម៉ូតូនេះ ពួកគេបានយកទៅលាក់ក្នុងអូរ បម្រុងនាំយកមកកាន់ទឹកដីកម្ពុជាវិញ ប៉ុន្តែត្រូវបានចាប់ខ្លួន។ បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងផ្នែកជំនាញបានកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យចាត់ការតាមនីតិវិធីហើយ ៕
អត្ថបទ៖ សោ និយមរ័ត្ន
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


