ព័ត៌មានជាតិ
អ្នកនាំពាក្យអប់រំ ៖ ជំនន់ទឹកភ្លៀងមិនរាំងស្ទះដំណើរការប្រឡងបាក់ឌុបទេ ទោះសាលាខ្លះលិចទឹក
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ជំនន់ទឹកភ្លៀងមិនបានរាំងស្ទះដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប នៅឆ្នាំនេះទេ បើទោះបីជាមានសាលាខ្លះបានរងការលិចលង់ក៏ដោយ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២០ តុលានេះថា ទោះបីជាមានខេត្តខ្លះទទួលរងគ្រោះដោយទឹកជំនន់ក៏ដោយ ក៏មិនរាំងស្ទះដល់ដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ៦ និងទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខាងមុខនេះដែរ ព្រោះថា មណ្ឌលប្រឡង ក្រសួង បានពិនិត្យជ្រើសរើសសាលានៅទីប្រជុំជន មានហានិភ័យទាបពាក់ព័ន្ធនឹងទឹកជំនន់។

លោកស្រីបានបន្តថា ទន្ទឹមនេះ ក្រសួង ក៏ធ្វើការជិតស្និទ្ធនឹងមន្ទីរអប់រំ យុវជន និងកីឡា នានា ដើម្បីតាមដានស្ថានភាពជាប្រចាំដែរ។ លោកស្រីបន្តទៀតថា «ដូច្នេះយើងជឿជាក់ថា ប្រសិនមិនមានប្រធានសក្តិណាមួយកើតឡើង មណ្ឌលដែលបានជ្រើសរើសរួចមិនប្រឈមនឹងហានិភ័យទេ»។

លោកស្រីបន្ថែមថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងនឹងរៀបចំនៅថ្ងៃទី ០៦ វិច្ឆិកា និងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយគ្រោងនឹងចំណាយថវិកាប្រមាណ ២២,៣២១,៤៨៦,០០០ ឬ ជាង ២២ ពាន់លានរៀល ស្មើនឹងជាង ៥ លាន ៥ សែនដុល្លារ សម្រាប់រៀបចំដំណើរការប្រឡង ដោយផ្តោតលើការឧបត្ថម្ភគណៈកម្មការនានា ក្នុងកិច្ចដំណើរការប្រឡង មាន ៤ ដំណាក់កាល គឺការតាក់តែងប្រធានវិញ្ញាសា ពេលសំណេរ ពេលកំណែ និងបូកស្រង់ដោយកុំព្យូទ័រ។
សម្រាប់ឆ្នាំនេះមានបេក្ខជនចុះឈ្មោះចូលរួមប្រឡង សរុប ១៣៧ ៤១៣ នាក់ ស្រី ៧៣ ២៧៩ នាក់ កើនឡើងជាង ១ ម៉ឺននាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤១ ៣៧៩ នាក់ ស្រី ២៤ ៧៨៩ នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គម ៩៦ ០៣៤ នាក់ ស្រី ៤៨ ៤៩០ នាក់ ចែកជា ២២៧ មណ្ឌល ក្នុងនោះមណ្ឌលថ្នាក់វិទ្យាសាស្ត្រ ៧២ និងមណ្ឌលថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៥ ចែកជា ៥ ៥៤៣ បន្ទប់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ ១ ៦៨២ បន្ទប់ និងវិទ្យាសាស្ត្រសង្គម ៣ ៨៦១ បន្ទប់។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឲ្យដឹងថា ចាប់ពីថ្ងៃទី ១៦ កញ្ញា រហូតមកដល់ថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២៣ នេះ មានខេត្តចំនួន ១២ បានរងគ្រោះដោយសារជំនន់ទឹកភ្លៀង ក្នុងនោះបណ្តាលឲ្យប៉ះពាល់សាលារៀន ១៧៦ សាលា ផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


