ព័ត៌មានជាតិ
តុលាការច្រានចោលសំណើបន្តសវនាការក្នុងសំណុំរឿងព្រហ្មទណ្ឌរបស់លោក កឹម សុខា
តុលាការក្រុងភ្នំពេញ បានសម្រេចច្រានចោលការស្នើសុំបន្តសវនាការ របស់ក្រុមមេធាវីការពារក្តីលោក កឹម សុខា ដោយសំអាងថា ពេលនេះការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាឧបសគ្គក្នុងការបើកសវនាការ។
លិខិតរបស់លោកកូយ សៅ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ដែលកម្ពុជាថ្មីទទួលបាននៅថ្ងៃសុក្រនេះ បញ្ជាក់ថា សាលាដំបូងរាជធានីភ្នំពេញ កំពុងតែមមាញឹកនៅ ក្នុងដំណាក់ការ សំណុំរឿងព្រហ្មទណ្ឌ ដែលមានជនត្រូវចោទ ឬជនជាប់ចោទកំពុងជាប់ឃុំយ៉ាងចង្អៀតក្នុងពន្ធនាគារ ដែលករណីនេះជាបញ្ហាប្រឈម ដែលត្រូវចូល រួមឱ្យបានសកម្មនៅក្នុងយុទ្ធនាការនៃការដោះស្រាយសំណុំរឿងកក់ស្ទះ ដែលត្រូវបានដាក់ចេញដោយក្រសួងយុត្តិធម៌នាពេលកន្លងមកថ្មីៗនេះ។
ទោះជាយ៉ាងណា លោក កូយ សៅ អះអាងថា ក្រុមប្រឹក្សាជំនុំជម្រះក៏ពិនិត្យ នឹងពិចារណានូវគ្រប់ទិដ្ឋភាពទាំងអស់ ដើម្បីអាចមានលទ្ធភាពបន្តសវនាការឡើងវិញនាពេលវេលាសម ស្របខាងមុខនេះ ដើម្បីធានានូវសិទ្ធិ និងផលប្រយោជន៍របស់ភាគីពាក់ព័ន្ធស្របតាមនីតិវិធីច្បាប់។

កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ក្រុមមេធាវីការពារក្តីលោក កឹម សុខា បានដាក់លិខិតជាថ្មី (លើកទី៣) ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌរបស់លោក គឹម សុខា ដែលបានផ្អាកកាលពីចុងខែមីនា ឆ្នាំ២០២០ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ហើយការស្នើសុំនេះ ដោយសំអាងថា៖ ទី១, ដោយសារស្ថានភាពជំងឺ កូវីដ១៩ រាជរដ្ឋាភិបាលគ្រប់គ្រងបានទាំងស្រុងហើយ តាមរយៈក្រសួងសុខាភិបាល ទី២, ដើម្បីជៀសវាងការបន្តផ្អាកដំណើរការនីតិវិធី ជាពិសេសដើម្បីជៀសវាងការបន្តរំលោភបំពានលើសិទ្ធិ ក្នុងការទទួលបានការជំនុំជម្រះក្តីឆាប់រហ័ស និងយុត្តិធម៌របស់លោក កឹម សុខា។ ទី៣, ដើម្បីកុំឲ្យទុកសំណុំរឿងចាស់ចោលយូរពេក ពីព្រោះអង្គសវនាការបានធ្វើការដេញដោលយ៉ាងច្រើនរួចហើយ។
សំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេសរបស់លោក កឹម សុខា ត្រូវបានផ្អាកជាបណ្តោះអាសន្នតាមរយៈលិខិតជូន ដំណឹងមួយរបស់លោក កូយ សៅ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២០ ដោយសារតែមានការរីករាល ដាល នៃជំងឺកូវីដ១៩ ហើយនឹងបន្តលុះត្រាតែមានការជូនដំណឹងជាថ្មី។
ទាក់ទងបញ្ហានេះ លោក គី តិច មេធាវីរាជរដ្ឋាភិបាល ធ្លាប់បានថ្លែងថា លោកនឹងគោរពតាមសេចក្តីសម្រេចរបស់តុលាការ ប្រសិនបើសាលាដំបូងរាជធានីភ្នំពេញសម្រេចបែបណា លើសំណើរសុំបន្តសវនាការសំណុំរឿងព្រហ្មទណ្ឌរបស់លោក កឹម សុខា នោះ។
លោក កឹម សុខា ត្រូវបានចាប់ និងឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។
យោងតាមក្រមព្រហ្មទណ្ឌបទធ្វើសន្ទិដ្ឋិភាពជាមួយបរទេស គឺជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណា ចក្រកម្ពុជា។ បទល្មើសនេះ អាចជាប់ពន្ធនាគារពី១៥ ឆ្នាំដល់៣០ឆ្នាំ បើរកឃើញការពិតដូចការចោទប្រកាន់នោះមែន៕
អត្ថបទ៖កោះកែវ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


