ព័ត៌មានជាតិ
ខេត្តកណ្តាលប្រកាសបិទចរាចរតាមផ្លូវទឹក ២ ថ្ងៃ ត្រៀមរៀបចំប្រកួតអុំទូក
មន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្តាលបានជូនដំណឹងពីការចូលរួមអបអរសាទរព្រះរាជពិធីបុណ្យខួបលើកទី ១៩ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែនាពេលខាងមុខ។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការនិងដឹកជញ្ជួនបានណែនាំពីការបិទចរាចរណ៍ទូកដរចម្លង ជលយាន សាឡង់បូមខ្សាច់ និងមធ្យោបាយដឹកជញ្ជូនផ្លូវទឹកគ្រប់ប្រភេទ តាមបណ្ដោយទន្លេបាសាក់ចាប់ពីវិហារអ្នកតាសានថៃជឺ ដល់ស្ពានមិត្តភាពកម្ពុជា-ចិន តាខ្មៅ (ស្ពានព្រែកសំរោង) ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ចំនួន ០២ ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ព្រោះរដ្ឋបាលខេត្តកណ្តាល នឹងរៀបចំពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេលចំនួន ០១ ថ្ងៃ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣។

ខេត្តកណ្តាលឆ្នាំនេះមានទូកសរុបចំនួន ៧៤ ទូក ចូលរួម ប្រណាំង ក្នុងនោះ រួមមាន៖ ទូកអុំខ្នាតអន្តរជាតិនារីបុរស និងទូកចែវបុរសនាទីជាដើម។
ជាមួយគ្នានេះ ខេត្តក៍មានរៀបចំ ដាក់តាំង ពិព័រណ៍ លក់ផលិតផល ក្នុងស្រុកជាច្រើនប្រភេទហើយនៅពេលរាត្រីនឹងមានរៀបចំបណ្តែតគោមលើផ្ទៃទឹក បាញ់កាំជ្រួចនិងមានកម្មវិធីប្រគុំតន្ត្រីសម័យដែលមានតារាចំរៀងល្បីៗចូលរួមផងដែរ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


