ព័ត៌មានជាតិ
ក្រសួងការងារ៖ អង្គការUNESCO គឺជាដៃគូសំខាន់ក្នុងការលើកម្ពស់វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយនិងលោក Sardar Umar Alam តំណាងអង្គការUNESCOប្រចាំព្រះរាជាណាចក្រកម្ពុជានៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងនោះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់អង្គការUNESCOដែលគាំទ្រលើកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាដើម្បីផ្តល់ជំនាញបច្ចេកទេសតាមរយៈគម្រោងបណ្តុះបណ្តាលដល់យុវជនដែលបានបោះបង់ការសិក្សារក្រោយកម្រិតបឋមសិក្សាដើម្បីទទួលបានជំនាញសម្រាប់ឱកាសការងារ និងគម្រោងការងារសមរម្យតាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បន្ថែមពីនេះក្នុងកិច្ចពិភាក្សាត្រង់ទៅត្រង់មក ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងពីគម្រោងអាទិភាពរបស់ខ្លួនក្នុងគោលបំណងស្វែងរកចក្ខុវិស័យរួមគ្នាក្នុងក្របខណ្ឌជួយជ្រោមជ្រែងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ឧត្តមប្រយោជន៍កម្មករនិយោជិត និងពលរដ្ឋកម្ពុជាជារួម។

លើសពីនេះ លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញពីចក្ខុវិស័យដ៏សំខាន់មួយក្នុងចំណោមចក្ខុវិស័យផ្សេងទៀតរបស់ក្រសួងការងារលើគម្រោងបណ្តុះបណ្តាលជូនយុវជន ចំនួន ១,៥លាននាក់ឱ្យមានជំនាញជាក់លាក់ក្នុងរយៈពេលខ្លី ហើយទទួលបានឱកាសការងារយ៉ាងសម្បូរបែបនៅកម្ពុជា។

លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា កម្មវិធីថ្នាក់ជាតិនេះ គឺជាការយកចិត្តទុកដាក់ជាអាទិភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណាត្តិទី៧នេះ ដើម្បីធានាថាយុវជនទាំងអស់សុទ្ធតែមានជំនាញដើម្បីក្លាយជាកម្លាំងយ៉ាងសកម្មក្នុងទីផ្សារការងារ។

លើសពីនេះ ភាគីទាំងពីរ បានពិភាក្សាគ្នាជាច្រើនចំណុចសំខាន់ៗបន្ថែមទៀតដើម្បីធ្វើឱ្យវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាកាន់តែប្រសើរឡើងបន្ថែមទៀត។
យ៉ាងណាក៏ដោយមុននឹងបញ្ចប់ជំនួប លោករដ្ឋមន្ត្រី រំពឹងថា អង្គការUNESCO នឹងបន្តជួយគាំទ្រនិងពង្រីកកិច្ចសហការបន្ថែមទៀតជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខណៈអង្គការដ៏ធំនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕





-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


