ព័ត៌មានជាតិ
ក្រសួងអប់រំ ចាប់ផ្តើមដឹកជញ្ជួនប្រធានវិញ្ញាសាទៅកាន់បណ្តារាជធានីខេត្តត្រៀមប្រឡងនៅថ្ងៃទី៦វិច្ឆិកា
ក្រសួងអប់រំយុវជននិងកីឡា នៅព្រឹកព្រលឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចាប់ផ្តើមដឹកជញ្ជួនប្រធានវិញ្ញាសាប្រឡងបាក់ឌុបទៅកាន់បណ្តារាជធានីខេត្តទូទាំងប្រទេស ដើម្បីត្រៀមប្រឡងនៅថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខ។

សកម្មភាពដឹកជញ្ជូនប្រធានវិញ្ញាសាទៅកាន់បណ្ដារាជធានី-ខេត្តនេះ ក៏មានការចូលរួមពិនិត្យពីមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡា និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។ ចំណែក ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួលផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន
ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។

គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាបាននូវដំណើរការប្រឡង គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។
គួរបញ្ជាក់ថា ឆ្នាំនេះក្រសួងនឹងរៀបចំការប្រឡងបាក់ឌុបរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន១៣៧.៤១២នាក់ កើនឡើងជាងឆ្នាំមុន(៩២៧៧នាក់)ស្រី៧៣.២៧៨នាក់ចែកជា២២៧មណ្ឌលត្រូវជា៥.៥៤៣បន្ទប់។ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន៤១.៣៧៩នាក់(ស្រី២៤៧៨៩នាក់)បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦.០៣៣នាក់(ស្រី៤៨.៤៨៩ នាក់)។

ចំណែកគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាលមានចំនួនសរុប២៩៥២៥នាក់ ក្នុងនោះមកពីថ្នាក់ក្រសួងចំនួន៤.១២៦នាក់និងមកពីថ្នាក់រាជធានី ខេត្តចំនួន២៥.៣៩៩នាក់។ជាមួយគ្នានេះដែរក្រសួងនឹងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ពេលរសៀលសម្រាប់ការប្រកាសលទ្ធផលប្រឡង
នៅរាជធានីភ្នំពេញនិងខេត្តកណ្តាលនិងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។

ដើម្បីទទួលបានព័ត៌មានពិតផ្លូវការ ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមតាមទំព័រហ្វេសប៊ុក និងឆាណែលតេលេក្រាមផ្លូវការក្រសួងអប់រំ យុវជននិងកីឡា៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


