ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្វាយរៀងបន្ថែមកម្លាំង៥៨គោលដៅតាមព្រំដែនដើម្បី បញ្ចៀសពលរដ្ឋលួចឆ្លងដែន
កងកម្លាំងចម្រុះការពារព្រំដែនកម្ពុជាវៀតណាម ទិសខេត្តស្វាយរៀងប្រមាណជាង ២០០ នាក់ត្រូវបានចុះដល់គោលដៅ បន្ទាប់ពីទទួលបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩ឆ្លងចូលមកកម្ពុជា ខណៈដែលប្រទេសវៀតណាម បាននឹងកំពុងរីករាលដាលជំងឺឆ្លងចូលសហគមន៍របស់ពួកគេ ។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាគណៈបញ្ជាការឯកភាពខេត្តនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២១នេះ បានប្រាប់ឲ្យដឹងថា ក្រោយពេលទទួលបទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្តីពីការទប់ស្កាត់ជំងឺ Covid-១៩ ឆ្លងចូលមកកម្ពុជាតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ រដ្ឋបាលខេត្តបានធ្វើការបន្ថែមកម្លាំងប្រមាណជាង២០០នាក់ ដើម្បីចុះឈរជើងនិងល្បាតនៅតាមខ្សែបន្ទាប់ព្រំដែន ជាង១០០គីឡូម៉ែត្រ រួចរាល់ហើយនៅប៉ុន្មានថ្ងៃនេះ។

លោកបន្តថា ខ្សែបន្ទាត់ព្រំដែនកម្ពុជាវៀតណាម ក្នុងទិសស្វាយរៀងមានជាង១០០គីឡូម៉ែត្រ ក្នុងនោះរដ្ឋបាលខេត្តបានកំណត់ទីតាំងឲ្យកងកម្លាំងឈរជើងការពារមានចំនួន៥៨ទីតាំង ក្នុងកិច្ចការការពារខ្សែបន្ទាត់ព្រំដែន នៅក្នុងយុទ្ធនាការទប់ស្កាត់ជំងឺកូវីដ១៩ ដែលផ្ទុះនៅប្រទេសវៀតណាម រដ្ឋបាលខេត្ត បានចុះធ្វើការផ្សព្វផ្សាយតាមរយៈថ្នាក់ដឹកនាំស្រុកក្រុងពិសេសពលរដ្ឋនៅតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាវៀតណាម ស្តីពីវិបត្តិជំងឺកូវីដ១៩ បានរួចរាល់ហើយដែរ។
ទាក់ទងទៅនិងល្បាតការពារព្រំដែនបញ្ចៀសជំងឺកូវីដ១៩ឆ្លងចូលមកកម្ពុជា លោកវរសេនីយ៍ឯកខៀវ វិចិត្រ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩ បានបញ្ជាក់ថា គិតរហូតមកដល់ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ក្រោយពេលក្រុមល្បាតចុះដល់គោលដៅធ្វើការល្បាតការពារ ដោយពិនិត្យ ពុំទាន់មានពលរដ្ឋនៃប្រទេសទាំង២បានលួចចេញចូលខុសច្បាប់នៅឡើយទេ។

តាមរបាយការណ៍របស់រដ្ឋបាលខេត្តស្វាយរៀងគិតត្រឹមថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះនៅទូទាំងខេត្តមានភ្ញៀវជាតិនិងអន្តរជាតិរួមនិងកម្មសិក្សាការីដែលមករៀនពីប្រទេសវៀតណាមនិងប្រទេសផ្សេងៗមួយចំនួនបានចូលមកធ្វើចត្តាឡីសក័នៅស្វាយរៀងមានចំនួន ១៨៥ នាក់ ក្នុងនោះសម្រាកនៅមណ្ឌលចត្តាឡីសក័ក្រុងស្វាយរៀងចំនួន ៥៤ នាក់ មណ្ដលចត្តាឡីសក័ក្រុងបាវិតមានចំនួន៧៣នាក់ ស្រុកកំពង់រោទ៍ចំនួន ៥ នាក់ មណ្ឌលចត្តាឡីសក័រមាសហែកចំនួន ៣១ នាក់ និងមណ្ឌលចត្តាឡីសក័ស្រុកស្វាយជ្រំចំនួន ២២ នាក់៕
គឹមសេង


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


