ព័ត៌មានជាតិ
ហាង៣ ត្រូវភ្លើងឆាបឆេះគ្មានសល់ កាលពីយប់មិញនៅក្រុងប៉ោយប៉ែត
ហាងកាត់ដេរ ហាងលក់ខោអាវស្បែកជើង ហាងលក់ផ្កា ត្រូវភ្លើងឆាបឆេះខ្ទេចខ្ទីអស់ សមត្ថកិច្ចទាំង៣ជួយពន្លត់២ម៉ោងទើបរលក់ជាស្ថាពរ ទ្រព្យសម្បត្តិមាននៅក្នុងផ្ទះឆេះខូចខាតទាំងស្រុងនៅម៉ោង៩.២៤នាទីយប់ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ខាងកើតផ្សារថ្មីប៉ោយប៉ែតហៅផ្សារអគ្គៈស្ថិតនៅ ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់ឲ្យដឹងថា ម្ចាស់ហាងទាំង៣ ដែលត្រូវភ្លើងឆេះមានឈ្មោះ ១ឈ្មោះ សុខ ចាន់ថន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ មុខរបរលក់ខោអាវនិងស្បែកជើងយុវវ័យ ២ឈ្មោះ នឹម គង្គា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែតមុខរបរកាត់ដេរទេពប្រណិតកាត់ដេរ ៣ឈ្មោះ ជុច ចន្ថា អាយុ៤៥ឆ្នាំភេទប្រុស រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត មុខរបរលក់មុខផ្កាម្លិះ។



លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា មុនពេលកើតហេតុនោះភ្លើងឆេះចេញពីផ្ទះទេពប្រណិតកាត់ដេរ ដោយផ្ទុះទុស្សេសែភ្លើងនៅជាន់ឡៅតឿ ហើយបន្តឆេះពីឡៅតឿរហូតក្រោយពីភ្លើងកំពុងឆេះនោះ មានរថយន្តពន្លត់អគ្គិភ័យចំនួន ៣ គ្រឿងជួយបាញ់ទឹកពន្លត់ មានរថយន្តអធិការដ្ឋានក្រុង ១គ្រឿងរថយន្តក្រុមហ៊ុនកាស៊ីណូស្តារវេហ្គាស់ ១គ្រឿង រថយន្តក្រុមហ៊ុនកាស៊ីណូ១គ្រឿង ក្នុងការពន្លត់នោះប្រើរយៈពេលប្រហែលជិតពីរម៉ោង ទើបអគ្គីភ័យត្រូវគ្រប់គ្រងបានហើយដោយមានកងកម្លាំងទាំង៣ចូលរួមពន្លត់មាននគរបាលពន្លត់អគ្គិភ័យក្រុងប៉ោយប៉ែត សហការជាមួយរថយន្តអគ្គិភ័យរបស់កាស៊ីណូត្រូពិចកាណា កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត សហការ ជួយពន្លត់យ៉ាងសរស្រាក់សស្រាំទើបរលត់។លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការខូចខាតភាគច្រើនជាសម្លៀកបំពាក់ ហូលផាមួងកន្លែងកាត់ដេរ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ កម្លាំងជំនាញស្ទាក់ចាប់ការនាំចូលជ្រូកខុសច្បាប់ពីប្រទេសថៃ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


