ព័ត៌មានជាតិ
អូស្ត្រាលី សាកល្បងប្រើម៉ាស៊ីនចិញ្រ្ចាំចំបើង ដើម្បីជួយជំរុញវិស័យកសិកម្មនៅកម្ពុជា
ការប្រមូលផលស្រូវតែបន្សល់ទុកនូវចំបើងយ៉ាងច្រើន ដែលជាទម្លាប់កសិករតែងតែដុត ឬប្រមូលចេញ ដើម្បីរៀប ចំដីសម្រាប់ដំណាំស្រូវបន្ទាប់ទៀត ដែលការធ្វើបែបនេះ បណ្តាលឱ្យកាត់បន្ថយសារធាតុសរីរាង្គក្នុងដី និងបំពុល បរិស្ថាន។

លោល Justin Whyatt ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានលើកឡើងថា តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា- អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ កំពុងសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីសាក ល្បងឧបករណ៍ចិញ្ច្រាំចំបើងជាការឆ្លើយតបនឹងដំណោះស្រាយ។
ជាងនេះទៅទៀត លោក Justin Whyatt បានលើកនៅហេតុផលសំខាន់ៗចំនួនបីដែលជាកត្តានាំឱ្យលោកយក ឧបករណ៍នេះ មកធ្វើការល្បងប្រើប្រាស់នៅកម្ពុជារួមមាន៖ ១. នាពេលបច្ចុប្បន្ន កសិករចំនួនត្រូវដុតចំបើងបន្ទាប់ពីច្រូត កាត់រួច ដែលវាអាចបញ្ចេញនៅសាធាតុពុលដែលមានគ្រោះថ្នាក់ទៅក្នុងបរិយាកាស និងបំណុលបរិស្ថាន។ ហេតុផល ទី២ នោះគឺចំបើងពិតជាមានតម្លៃណាស់ក្នុងការដាំដុះស្រូវ នៅពេលដែលចំបើងរលួយនៅក្នុងដី វាក្លាយជាជីធម្មជាតិ។ ដូច្នេះ នៅពេលដែលអ្នកពង្រាយកំណាត់ចំបើងនោះចូលទៅដីស្រែវិញ គឺមានន័យថា អ្នកកំពុងតែដាក់ជីធម្មជាតិទៅក្នុង ដី។ ហើយធ្វើឱ្យដីកាន់តែមានផលិតភាពខ្ពស់ជាងមុន និងកាត់បន្ថយការប្រើប្រាស់ជីកាន់តែតិចផងដែរ។
ហេតុផលចុងក្រោយនោះគឺអ្នកនឹងទទួលបានទិន្នផលល្អប្រសើរជាងមុន និងស្ថានភាពដីសម្រាប់ការដាំដំណាំស្រូវរបស់ អ្នកក៏កាន់តែល្អប្រសើរ។ ដូច្នេះយើងកំពុងសាកល្បងឧបករណ៍នៅពេលនេះ។
លោកឯកអគ្គរាជបានរៀបរាប់បន្តថា សម្រាប់ឧបករណ៍ចិញ្រ្ចាំចំបើងត្រូវបានភ្ជាប់ជាមួយម៉ាស៊ីនច្រូតកាត់ចំបើងទៅជា កំណាត់តូចៗ ហើយពង្រាយវាលើដី ដើម្បីបង្កើនសារធាតុសរីរាង្គក្នុងដី និងបង្កើនទិន្នផល។ បច្ចេកវិទ្យានេះមានសក្តា នុពលក្នុងការលើកកម្ពស់ប្រសិទ្ធភាពកសិកម្ម កាត់បន្ថយការបំភាយឧស្ម័ន និងជួយកសិករសម្របខ្លួនទៅ នឹងការប្រែ ប្រួលអាកាសធាតុផងដែរ៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


