ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងដាក់ឲ្យអនុវត្តស្តង់ដារសាលារៀនគំរូ ចំនួន ៥ សម្រាប់មត្តេយ្យ រហូតដល់មធ្យមសិក្សា នៅឆ្នាំសិក្សាថ្មី
ក្រសួងអប់រំ យុវជន និងកីឡា នឹងដាក់ឲ្យអនុវត្តស្តង់ដារសាលារៀនគំរូ ចំនួន ៥ សម្រាប់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា សម្រាប់ឆ្នាំសិក្សាថ្មី ២០២៣-២០២៤ ខាងមុខនេះ។

យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ស្ដីពីដំណើរការគ្រឹះស្ថានបឋមសិក្សាសាធារណៈ ឆ្នាំសិក្សា ២០២៣-២០២៤ ក្នុងក្របខណ្ឌស្តង់ដារសាលារៀនគំរូ ចុះថ្ងៃទី ១៤ វិច្ឆិកា បានឲ្យដឹងថា ក្នុងឆ្នាំសិក្សា ២០២៣-២០២៤ នេះ ដំណើរការរបស់គ្រឹះស្ថានបឋមសិក្សាសាធារណៈ ផ្តោតលើការអនុវត្ត”ស្តង់ដារសាលារៀនគំរូ និងពានរង្វាន់សាលាគំរូ សម្តេចមហាបវរធិបតី និងការចូលរួមអនុវត្ត “យុទ្ធនាការសាលារៀនស្អាតគ្មានសំរាម“ដើម្បីលើកកម្ពស់គុណភាពអប់រំ។

ជាមួយគ្នានេះដែរ ក្រសួង នឹងដាក់ឲ្យអនុវត្តស្តង់ដារសាលារៀនគំរូ ចំនួន ៥ សម្រាប់មត្តេយ្យសិក្សារហូតដល់មធ្យមសិក្សា ដោយបានកំណត់វិធានការ និង សូចនាករពាក់ព័ន្ធនឹង ១).ការលើកកម្ពស់អភិបាលកិច្ចសាលារៀន, ២).ការពិនិត្យកែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឲ្យស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និង ឥរិយាបថរបស់សិស្ស, ៣).ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលា និង ៤).ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំស្របតាមពាក្យស្លោកភាពជាដៃគូរដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។

ក្រសួង បានបញ្ជាក់ថា សាលារៀនគំរូ គឺជាសាលារៀនដែលសម្រេចបាននូវស្តង់ដារទាំង ៥ ដែលរួមមាន ៖ ស្តង់ដារទី១-លទ្ធផលសិក្សារបស់សិស្ស ,ស្តង់ដារទី២-ការបង្រៀន និងរៀន, ស្ដង់ដារទី៣-ការចូលរួមរបស់សហគមន៍, ស្តង់ដារទី៤-ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន, និងស្តង់ដារទី៥-គណនេយ្យភាពរបស់សាលារៀន។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញដល់សាលារៀនទាំងអស់ ផ្សព្វផ្សាយកម្មវិធីគោលនយោបាយវិស័យអប់រំថ្មីរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានទូលំទូលាយនៅក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០២៣ ដើម្បីប្រកួតប្រជែងទទួលបានពានរង្វាន់ សម្តេចធិបតី ហ៊ុន ម៉ាណែត។
សម្រាប់ឆ្នាំសិក្សាថ្មីនេះ ក្រសួងអប់រំ បានឲ្យសិស្សចាប់ពីអាយុ ៦ ឆ្នាំ ឬយ៉ាងតិច ៧០ ខែ (គិតត្រឹម ថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣) ចុះឈ្មោះចូលរៀន ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងប្រារព្ធពិធីបើកបវេសនកាលជាផ្លូវការ នៅថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២៣ និងបញ្ចប់ទៅវិញ នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤ តាមកាលបរិច្ឆេទដូចខាងក្រោម ដោយវិស្សមកាលតូច ចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៤ និងមហាវិស្សមកាល ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


