ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការដោះស្រាយបញ្ហាវិវាទដីធ្លី ត្រូវធ្វើឡើងតាមរយៈយន្ដការចំនួន ២
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការដោះស្រាយបញ្ហាវិវាទដីធ្លី ត្រូវធ្វើឡើងតាមរយៈយន្ដការចំនួន ២ ដែលទីមួយគឺជំរុញការចែកប័ណ្ណកម្មសិទ្ធិដីធ្លី នៅទូទាំងប្រទេស និងទីពីរគឺតាមរយៈយន្ដការអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្រ នារសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការដោះស្រាយបញ្ហាវិវាទដីធ្លី ត្រូវធ្វើឡើងតាមរយៈយន្ដការចំនួន ២ គឺទីមួយជំរុញការចែកប័ណ្ណកម្មសិទ្ធិដីធ្លី នៅទូទាំងប្រទេស។ កន្លងមក មន្ត្រីជំនាញ និងអាជ្ញាធរ បានចែកប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ២លានប័ណ្ណរួចហើយ តែនៅសល់ប្រមាណ ៥លានប័ណ្ណទៀត។
ប្រមុខរាជរដ្ឋាភិបាល បានបន្ថែមថា «ខ្ញុំបានប្រគល់ភារកិច្ច ឲ្យឯកឧត្ដមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សាយ សំអាល់ ចាត់វិធានការដើម្បីជំរុញការបញ្ជូនប័ណ្ណបញ្ជាក់ចុងក្រោយ រៀបចំក្រុមការងារ ហើយឯកឧត្ដម សាយ សំអាល់ ជាមួយក្រុមការងាររបស់គាត់ ក៏បានរៀបចំ ហើយជំរុញ»។
ទីពីរគឺរាជរដ្ឋាភិបាល បានបង្កើតអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលក្នុងនោះក៏មានដោះស្រាយបញ្ហាវិវាទដីធ្លីផងដែរ។ «ខ្ញុំឃើញអ្នករិះគន់មួយចំនួន គេថា ការបង្កើតយន្ដការហ្នឹងមក គឺបង្កើតដើម្បីគេថា ដើម្បីបង្វែងដែន បង្កើតបង្វែងដែនម៉េច? ហើយឯកឧត្ដម កើត រិទ្ធ នៅហ្នឹង ខ្ញុំប្រគល់ភារកិច្ច ធ្វើម៉េចឲ្យយន្ដការហ្នឹងដើរ។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ១៤ ម៉ោង ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ