ព័ត៌មានជាតិ
តំបន់ព្រៃឡង់ ប្រកាសជាតំបន់ក្រហម លែងផ្តល់អាជ្ញាបណ្ណថ្មីលើការធ្វើអាជីវកម្មរ៉ែ
លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និថាមពល បានប្រកាសបញ្ចប់ការផ្តល់អាជ្ញាបណ្ណថ្មីលើការធ្វើអាជីវកម្មរ៉ែនៅតំបន់ព្រៃឡង់។ បន្ថែមពីប្រកាសបញ្ឈប់ការផ្តល់អាជ្ញាបណ្ណថ្មីលើការធ្វើអាជីវកម្មរ៉ែ ក៏ចាត់ទុកតំបន់ព្រៃឡង់ជាតំបន់ក្រហមថែមទៀតផង។
«ការផ្តល់អាជ្ញាបណ្ណថ្មីមិនបន្តទៀតទេ»។ នេះបើតាមលោករដ្ឋមន្រ្តី។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពភ្លាមៗគឺទី១ ចាត់ទុកតំបន់ព្រៃឡង់ជាតំបន់ក្រហម មិនចេញអាជ្ញាបណ្ណធនធានរ៉ែគ្រប់ប្រភេទបន្ថែមទៀតទេ។ ទី២ឲ្យពិនិត្យលទ្ធភាពកាត់បន្ថយផ្ទៃដីដែលសិក្សារួចមិនមានសក្តានុពលនិងទី៣. មិនអនុញ្ញាតឱ្យមានការពង្រីកផ្ទៃដីអាជ្ញាបណ្ណបន្ថែមទៀតនោះទេ សម្រាប់អាជ្ញាបណ្ណដែលមានស្រាប់។
លោករដ្ឋមន្រ្តីបានអះអាង ការបញ្ចប់មិនផ្តល់អាជ្ញាបណ្ណថ្មីមិនប៉ះពាល់ដល់ក្រុមហ៊ុនដែលមានអាជ្ញាបណ្ណស្រាប់ដែលកំពុងធ្វើអាជីវកម្ម។ បើតាមលោករដ្ឋមន្រ្តី បច្ចុប្បន្នមានក្រុមហ៊ុនចំនួនពីរដែលកំពុងធ្វើអាជីវកម្មធនធានរ៉ែនៅតំបន់ព្រៃឡង់។
របាយការណ៍របស់ក្រសួងរ៉ែ និងថាមពល មានក្រុមហ៊ុនចំនួន ១៣ កំពុងសិក្សារុករករ៉ែនៅក្នុងតំបន់ក្នុងនោះមាន ៣ ក្រុមហ៊ុននៅខេត្តកំពង់ធំ នៅខេត្តក្រចេះ មានអាជ្ញាបណ្ណចំនួន ៧ ខេត្តព្រះវិហារ មានអាជ្ញាបណ្ណស្វែងរុករកចំនួនពីរ និងខេត្តស្ទឹងត្រែង មានអាជ្ញាបណ្ណស្វែងរុករកចំនួន១។
តំបន់ព្រៃឡង់ គឺជាព្រៃដ៏ធំមួយនៅកម្ពុជាដែលគ្របដណ្តប់លើផ្ទៃដី ៤៣១ ៦៨៣ ហិចតា លើខេត្តចំនួន៤ គឺ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ