Connect with us

ព័ត៌មានជាតិ

អាជ្ញាធរមីនត្រៀមធ្វើជាប្រធាននៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៅឆ្នាំ២០២៤ ដោយកំណត់អាទិភាពចំនួន៣

បានផុស

នៅ

ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំលើកទី២១ នៃរដ្ឋភាគីអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកជាមួយប្រតិភូសហគមន៍អ៊ឺរ៉ុប ចក្រភពអង់គ្លេស សាធារណៈរដ្ឋប្រជាមានិតចិន ស្វីស និងសហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងកិច្ចប្រជុំនោះ កម្ពុជាបានលើកឡើងអំពីការត្រៀមធ្វើជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៅឆ្នាំ២០២៤ ដោយកំណត់អាទិភាពចំនួន៣ គឺសកលភាវូបនីយកម្ម ការបោសសម្អាតមីន និងកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន។

លោកទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណប្រតិភូប្រទេសនិមួយៗដែលបានផ្តល់ជំនួយទាំងផ្នែកសកម្មភាពមីន ទាំងផ្នែកអភិវឌ្ឍន៍នានាដល់កម្ពុជា។ លោកទេសរដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យភាគីជំនួបចូលរួមគាំទ្រនៅពេលដែលកម្ពុជាក្លាយជាប្រធាន និងជាម្ចាស់ផ្ទះនៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៅឆ្នាំ២០២៤។

ភាគីជំនួបទាំងអស់បានសម្តែងនូវការពេញចិត្ត និងសន្យាផ្តល់កិច្ចសហការទាំងផ្អែកហិរញ្ញវត្ថុ ទាំងផ្នែកបច្ចេកទេសដល់កម្ពុជាលើការងារសកម្មភាពមីន និងការងារជាប្រធាន និងជាម្ចាស់ផ្ទះកិច្ចប្រជុំនៅឆ្នាំ២០២៤៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម