ព័ត៌មានជាតិ
អាជ្ញាធរស្រុកដំណាក់ចង្អើរ ត្រៀមលក្ខណៈរួចរាល់ក្នុងឱកាសបុណ្យសមុទ្រ និងឆ្លងឆ្នាំសកល
នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ អាជ្ញាធរស្រុកដំណាក់ចង្អើរបានត្រៀមលក្ខណៈរួចរាល់ដើម្បីទទួលភ្ញៀវទេសចរណ៍មកលេងកម្សាន្តក្នុងឱកាសព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១០ ជុំទី៣ ដែលត្រូវបានប្រារព្ធធ្វើឡើងនៅខេត្តកែប នាថ្ងៃទី១ រហូតដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ នៅក្នុងឱកាសនោះរដ្ឋបាលស្រុកដំណាក់ចង្អើរ ក៏បានរៀបចំបណ្តារម្មណីយដ្ឋាននានា ជាពិសេសឆ្នេរអង្កោលតែម្តង ដើម្បីត្រៀមទទួលអ្នកទេសចរ។

ទន្ទឹមជាមួយគ្នានោះដែរ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានលើកឡើងបន្តឱ្យដឹងដែរថា ក្នុងស្រុកដំណាក់ចង្អើរមានតំបន់ទេសចរណ៍ដែលកំពុងតែមានសក្កានុពលធម្មជាតិស្រស់បៃតង និងបានត្រៀមលក្ខណៈដើម្បីទទួលភ្លៀវទេសចរជាតិ និងអន្ដរជាតិ ក្នុងពេលបុណ្យសមុទ្រ និងឆ្លងឆ្នាំសកលខាងមុខនេះដែរ។

លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរក៏បានបញ្ជាក់ឱ្យដឹងទៀតថា សម្រាប់ភ្ញៀវទេសចរ ដែលមកលម្ហែលេងកម្សាន្តនៅឆ្នេរអង្កោលនាឱកាសបុណ្យសមុទ្រ និងឆ្លងឆ្នាំសកល និងមិនមាននៅការបង់ថ្លៃទេ ក្នុងនោះដែរលោកក៏សូមឲ្យអាជីវករទាំងអស់ត្រូវលក់ដូរប្រកបដោយភាពត្រឹមត្រូវ ចូលរួមគោរពច្បាប់ ស្រឡាញ់បរិស្ថាន និងត្រូវចេះវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ៕
អត្ថបទ៖ សឹង រ៉ាត់




-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


