Connect with us

ព័ត៌មានជាតិ

កម្ពុជា-ចិន ប្តេជ្ញាបន្តបង្កើនសមិទ្ធផលជាក់ស្តែងលើ “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ”

បានផុស

នៅ

កម្ពុជា-ចិន បានប្តេជ្ញាបន្តបង្កើននូវសមិទ្ធផលផ្លែផ្កាជាក់ស្តែងលើ “ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា បានអនុញ្ញាតឲ្យគណៈប្រតិភូ សភាប្រឹក្សានយោបាយប្រជាជនចិន ដឹកនាំដោយលោកស្រី ស៊ិន យៀកយៀក អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមាន ៧មករា រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនេះ លោកស្រី ស៊ិន យៀកយៀក បាន​នាំយកការសួរសុខទុក្ខពីលោក ស៊ី ជីនពីង ប្រធានាធិបតីចិន និងលោក វ៉ាង ហួយនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន ជូនចំពោះសម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំប្រទេសកម្ពុជា ប្រកបដោយសន្តិភាព នាំមកនូវស្ថិរភាព និងវិបុលភាព ជូនប្រជាជន។

លោកស្រីបញ្ជាក់ថា ទស្សនកិច្ចលើកនេះ គឺដើម្បីជំរុញបន្ថែមទៀតនូវការអនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង នៅក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និង ស្ដង់ដារខ្ពស់ ក្នុងយុគសម័យថ្មី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះសារលិខិតអបអរសាទរ របស់អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ជូនចំពោះគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសខួបលើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិកម្ពុជា កាលពីថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងបានថ្លែងអំណរគុណ ចំពោះវិភាគទានដ៏ធំធេងរបស់មិត្តចិន ក្នុងដំណើរការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលជាចំណែកយ៉ាងសំខាន់ ក្នុងការចូលរួមពង្រឹងឯករាជ្យភាពកម្ពុជា។

នៅក្នុងជំនួបដដែលនេះ ភាគី ចិនបញ្ជាក់អំពីការបន្តគាំទ្រការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីធានានូវកំណើនសេដ្ឋកិច្ច និងនាំមកនូវផ្លែផ្កា សម្រាប់ប្រទេសជាតិ និងប្រជាជន។

ក្នុងបរិបទដែលនយោបាយអន្តរជាតិ កំពុងមានការវិវត្តន៍យ៉ាងស្មុគស្មាញ ភាគីទាំងពីរ បានប្តេជ្ញាចិត្តបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងពង្រឹងនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ឲ្យកាន់ស៊ីជម្រៅថែមទៀត។ ក្នុងនាមជាមិត្តដែកថែប ភាគីទាំងពីរ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងសហគមន៍ជោគវាសនារួម ស្របតាមមាគ៌ាអភិវឌ្ឍន៍របស់ប្រទេសរៀងៗខ្លួន។

ភាគីទាំងពីរ ក៏បានប្តេជ្ញាបន្តបង្កើននូវសមិទ្ធផលផ្លែផ្កាជាក់ស្តែងលើ “ច្រករបៀង ឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ក្រោមកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលថ្នាក់ដឹកនាំនៃប្រទេស​ទាំងពីរបានឯកភាពគ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម