ព័ត៌មានជាតិ
វត្តមានព្រះធម្មវនវាសី ចន្ទ មុនី នៅទឹកដីអង្គរទាញបានភ្ញៀវទេសចរបែបសាសនាជាង ២១ ម៉ឺន នាក់
នៅក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ទី៣០ ខែ តុលា ឆ្នាំ២០២៣ ប្រជាពលរដ្ឋខ្មែរទាំងក្មេងចាស់ប្រុសស្រីមកពីបណ្តារាជធានីខេត្តបានចូលមកកាន់ខេត្តសៀមរាប ដើម្បីស្វែងទៅជួបព្រះភ័ក្រ្កព្រះធម្ម វនវាសី ចន្ទ មុនី ( ហៅសង្ឃធុដង្គ) នៅប្រាសាទអង្គរ និងទីកន្លែងផ្សេងៗទៀតក្នុងក្រុងសៀមរាប។

តាមការបញ្ជាក់របស់លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានគូសបញ្ជាក់ថា បារមីរបស់ព្រះតេជគណព្រះធម្ម វនវាសី ចន្ទ មុនី និមន្តមកកាន់ទឹកដីអង្គរបានធ្វើឲ្យខេត្តសៀមរាបក្នុងរយៈពេល ៣ ថ្ងៃ បានទាក់ទាញយកភ្ញៀវទេសចរជាតិប្រមាណជាង ២១ ម៉ឺននាក់ ព្រមទាំងភ្ញៀវបរទេសមួយចំនួនផងដែរ។
លោកថា តាមរយៈចំនួនទេសចរយ៉ាងច្រើនលើសលុបនេះសឲ្យឃើញថា វិស័យទេសចរបែបសាសនាក៏ជាចលករដ៏សំខាន់ក្នុងវិស័យទេចរណ៍នៅកម្ពុជា។

កន្លងមកអ្នកទេសចរដែលចូលមកកម្សាន្តក្នុងខេត្តសៀមរាប ភាគច្រើនបានត្រឹមតែមើលប្រាសាទតែមិនបានស្គាល់អ្វីដែលស៊ីជម្រៅជាងនេះ។ បើតាមលោក ប៉ាក់ សុខុម ក្រសួងទេសចរណ៍កំពុងគិតគូរអភិវឌ្ឍវិស័យទេសចរណ៍បែបជំនឿសាសនានៅតាមទីវត្តអារាមចំណាស់ៗអាយុកាលរាប់រយឆ្នាំ ដើម្បីទាក់ទាញដល់ភ្ញៀវទេសចជាតិ និងអន្តរជាតិច្រើនបន្ថែមទៀត៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


