Connect with us

ព័ត៌មានជាតិ

បង​ប្អូន​អាច​ធ្វើ​ដំណើរ លើ​កំណាត់​ផ្លូវជាតិ​លេខ ៤១ បាន​វិញ​ហើយ

បានផុស

នៅ

កំណាត់​ផ្លូវជាតិ​លេខ ៤១ កែង​និង​ថ្នល់ជាតិ​លេខ​៤ ចាប់ពី​ចំណុច​ថ្នល់ទទឹង ទៅ​ស្ពាន​គុណ​គ្រូ អាច​ធ្វើ​ដំណើ​រ​បាន​វិញ​ជា​ធម្មតា ចាប់ពី​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ពី​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​ជំនន់​ទឹក​ភ្លៀង បាន​ធ្វើ​ឲ្យ​កំណាត់​ផ្លូវជាតិ​លេខ ៤១ កែង​និង​ថ្នល់ជាតិ​លេខ​៤ មាន​ការ​ខូច​ខាត​ជា​ខ្លាំង ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ឆ្លង​កាត់ទី​នោះ​មាន​ការលំបាក រហូតដល់​មាន​ការ​ផ្អាកធ្វើ​ដំណើរ​លើ​កំណាត់ផ្លូវ​មួយ​នោះ។ តាម​រយៈ​ការខិតខំ​ប្រឹងប្រែង​នឹង​យក​ចិត្ដ​ទុកដាក់​ពី​សំណាក់​គណៈ​អភិបាល​ខេត្ដ​កំពង់ស្ពឺ ក្រសួង​សាធារណការ ពិសេស​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ផ្លូវជាតិ​លេខ ៤១ ត្រូវ​បាន​ជួសជុល​រួចរាល់ ក្រោយ​ការបំផ្លាញ​ដោយ​ជំនន់​ទឹកភ្លៀង នេះ​បើ​យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​ផេក ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្តកំពង់ស្ពឺ។

គួរ​រំលឹក​ផង​ដែរថា កាល​ពី​ថ្ងៃទី​២៩ ខែ​តុលា ឆ្នាំ​២០២០ លោក ​វ៉ី សំណាង អភិបាល​ខេត្តកំ​ពង់​ស្ពឺ បាន​ប្រកាស​បិទ​កំណាត់​ផ្លូវជាតិ​លេខ ៤១ កែង​និង​ថ្នល់ជាតិ​លេខ​៤ ដោយ​មិន​មាន​ការ​ធ្វើ​ចរាចរណ៍​មួយ​រយៈ​ដើម្បី​ជួសជុលឡើងវិញ បន្ទាប់ពី​រងគ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​យ៉ាង​ធ្ងន់ធ្ងរ៕

អត្ថបទ៖ ជលសាល

សូមចុចអាន៖ ​ផ្លូវលេខ​៤១ ​ក្នុងខេត្តកំពង់ស្ពឺ​ត្រូវ​ផ្អាក​ការធ្វើដំណើរ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង៣ ម៉ោង មុន

​រង្វង់​កប់ពពក丨ផ្ទះធំប្រណិតនៅ La Vista ONEសញ្ញាសម្គាល់ខ្ពស់បំផុតនៅភ្នំពេញ!

កីឡា៦ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ៦ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម