ព័ត៌មានជាតិ
រីសត SUMMER BAY BEACH CLUB AND CABINS សម្ពោធបើកដំណើរការជាផ្លូវការជាមួយគោលដៅផ្លាស់ប្ដូរបទពិសោធន៍ទេសចរណ៍ នៅខេត្តព្រះសីហនុ
គម្រោងអភិវឌ្ឍន៍ Bay of Lights បានបន្តបោះជំហានឆ្ពោះទៅមុខ ជាមួយការសម្ពោធបើកឲ្យដំណើរការជាផ្លូវការនូវរីសត Summer Bay Beach Club and Cabins ដែលជាផ្នែកមួយនៃគម្រោង។ ចាប់តាំងពីបើកសាកល្បងកាលពីថ្ងៃទី៨ ខែកញ្ញា រីសតមាត់ឆ្នេរដែលស្ថិតនៅចម្ងាយ២ម៉ោងពីទីក្រុងភ្នំពេញមួយនេះ បានទាក់ទាញភ្ញៀវទេសចរជាង ១៦ ០០០នាក់ និងទទួលបានការកក់កាប៊ីនស្នាក់នៅប្រមាណ ៣ ០០០កាប៊ីន។ ការបើកដំណើរការជាផ្លូវការនេះ ជាចំណែកសំខាន់មួយនៃផែនការប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយក្នុងតំបន់។

អភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍។ ក្នុងឱកាសនេះ ឯកឧត្តម គួច ចំរើន និងឯកឧត្តម ទិត ចន្ថា បានថ្លែងសរសើរអំពីគម្រោងអភិវឌ្ឍន៍ Bay of Lights ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុឲ្យកាន់តែមានភាពលេចធ្លោ និងរីកចម្រើនជាលំដាប់ ហើយគម្រោងដ៏ប្លែកគេនេះថែមទាំងអាចជួយបង្កើតទីផ្សារការងារ និងមានសក្ដានុពលខ្ពស់អាចជួយឲ្យខេត្តព្រះសីហនុ ក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយលើឆាកអន្តរជាតិ។


លោក Edward Lee នាយកគ្រប់គ្រងគម្រោង Bay of Lights បានចែករំលែកអំពីចក្ខុវិស័យរបស់លោកក្នុងអំឡុងពិធីសម្ពោធជាផ្លូវការនេះថា ៖ “រីសត Summer Bay Beach Club & Cabins គឺតំណាងឲ្យការចាប់ផ្ដើមនៃចក្ខុវិស័យរបស់យើង ដែលផ្សារភ្ជាប់តំបន់ទេសចរណ៍ ជាមួយការរីកចម្រើននៃសេដ្ឋកិច្ចក្នុងតំបន់។ នាពេលឆាប់ៗខាងមុខ យើងរីករាយក្នុងការប្រកាសថារីសតនេះនឹងក្លាយជារីសតមាត់ឆ្នេរដំបូងគេដែលគ្រប់គ្រងដោយក្រុមហ៊ុន Ascott ក្រោមរូបភាពនៃ Préférence Hotel។ យើងមិនត្រឹមតែចង់ដឹកនាំវិស័យទេសចរណ៍នៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ចង់សាងកិត្តិនាមក្នុងតំបន់ឥណ្ឌូចិនផងដែរ”។

ការបើកសម្ពោធនេះ មិនមែនជាសមិទ្ធិផលតែមួយគត់នៃគម្រោង Bay of Lights នោះទេ។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ភ្ញៀវទេសចរណ៍ដែលបានមកកម្សាន្តនៅគម្រោង Bay of Lights មានខ្ទង់ ៣២ ៥០០នាក់ ដែលជាសក្ខីភាពបញ្ជាក់ពីសក្ដានុពលឥតដែនកំណត់នៃវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ រួមទាំងបញ្ជាក់អំពីអនាគតដ៏ត្រចះត្រចង់ក្នុងការក្លាយខ្លួនជាជើងខ្លាំងលើវិស័យទេសចរណ៍ក្នុងតំបន់។ អំឡុង៩ខែដំបូង នៃឆ្នាំ២០២៣នេះ ខេត្តព្រះសីហនុ បានស្វាគមន៍ភ្ញៀវទេសចរសរុប ៤ ០៩៨ ៤០១នាក់ ជាការកើនឡើង ៦១,៤៧% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

គម្រោង Bay of Lights ក៏បានសាងកេរ្តិ៍ឈ្មោះជាមួយនឹងភាពជោគជ័យនៃព្រឹត្តិការណ៍ច្នៃប្រឌិតដូចជាព្រឹត្តិការណ៍ SkyFest ជាព្រឹត្តិការណ៍បង្ហោះខ្លែងលំដាប់អន្តរជាតិដំបូងគេនៅកម្ពុជាដែលអាចទាក់ទាញភ្ញៀវទេសចរបានជាង ១ម៉ឺននាក់ ក៏ដូចជាព្រឹត្តិការណ៍ Nightmare Carnival ជាព្រឹត្តិការណ៍អបអរពិធីបុណ្យហាឡូវីនលើមាត់ឆ្នេរដំបូងគេនៅកម្ពុជា ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាង ២ម៉ឺននាក់។ ជាមួយព្រឹត្តិការណ៍ទាំងនេះ បាន ធ្វើឲ្យខេត្តព្រះសីហនុកាន់តែមានភាពទាក់ទាញ ក៏ដូចជាចូលរួមចំណែកមួយក្នុងភាពរីកចម្រើននៃវិស័យទេសចរណ៍ខេត្ត។
ជាការបិទទំព័រឆ្នាំ២០២៣ ការប្រគំតន្ត្រីប្រចាំឆ្នាំឈ្មោះថា “Element” របស់ក្រុមហ៊ុនរៀបចំការប្រគំតន្ត្រីល្បីក្នុងតំបន់ នឹងធ្វើឡើងនៅឯគម្រោង Bay of Lights នាថ្ងៃទី៣០ និងទី៣១ ខែធ្នូ ដែលនេះសបញ្ជាក់ថាកម្ពុជាមិនត្រឹមតែគោលដៅទេសចរដ៏ល្អឯកនោះទេ ប៉ុន្តែក៏ជាតារាកំពុងរះមួយដួងលើឆាកសិល្បៈ និងតន្ត្រីលំដាប់អន្តរជាតិ។ ការប្រគំតន្ត្រីនេះក៏បញ្ជាក់អំពីការប្ដេជ្ញារបស់ Bay of Lights ក្នុងការសាងនូវទេសភាពវប្បធម៌ដ៏រស់រវើកមួយក្នុងតំបន់។
ក្នុងឆ្នាំ២០២៤ខាងមុខ គម្រោង Bay of Lights រំពឹងថានឹងបញ្ចប់ការសាងសង់តំបន់ទាក់ទាញភ្ញៀវទេសចរដែលរឹតតែអស្ចារ្យ រួមមានទីលានប្រណាំងរថយន្ត Nitro Race Track និងទីលានវាយកូនហ្គោលស្តង់ដារ USGA ដំបូងគេក្នុងប្រទេសកម្ពុជា ដែលជាស្នាដៃឌីហ្សាញរបស់កីឡាករវាយកូនហ្គោលល្បីឈ្មោះ Greg Norman។ ការអភិវឌ្ឍទាំងនេះ រួមជាមួយការពង្រឹងគុណភាពនៃសេវាកម្ម និងគ្រឿងបរិក្ខារ នឹងធ្វើឲ្យខេត្តព្រះសីហនុឈរជើងកាន់តែរឹងមាំក្នុងនាមជាគោលដៅទេសចរណ៍ដ៏លេចធ្លោមួយក្នុងតំបន់ឥណ្ឌូចិន។
ដើម្បីទទួលយកបទពិសោធន៍ស្នាក់នៅ និងកម្សាន្តដ៏ប្លែកដាច់គេនៃរីសត Summer Bay Beach Club and Cabins សូមទំនាក់ទំនងមកកាន់ទូរសព្ទលេខ +855 87 930 196 ឬតាមរយៈទំព័រហ្វេសប៊ុករបស់យើង https://www.facebook.com/beachcluberesort ឬតាមរយៈវិបសាយ https://bayoflights-entertainment.com/។
អំពី Bay of Lights
Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍លំដាប់ពិភពលោកដែលមានតម្លៃ ១៦ពាន់លានដុល្លារអាមេរិក ដែលត្រូវបានបំផុតគំនិតដោយស្ថាបនិកទីប្រជុំជនប្រកបដោយនិរន្តរភាព ដោយមានទីតាំងលើដែនដីនៃឈូងសមុទ្ររាម។ តាមរយៈការប្ដេជ្ញាចិត្តចំពោះគោលការណ៍និរន្តរភាព និងការផ្ដល់ជូននូវបទពិសោធន៍នៃការរស់នៅក្នុងទីក្រុងដ៏ឆ្នើម Bay of Lights មានគោលដៅក្នុងការចូលរួមចំណែកដល់វឌ្ឍនភាពយូរអង្វែង និងការរីកចម្រើននៃទីក្រុងឆ្នេរសមុទ្រព្រះសីហនុ និងបង្កើតសហគមន៍ដ៏ទាក់ទាញ និងរស់រវើកសម្រាប់ពលរដ្ឋក្នុងតំបន់៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


