ព័ត៌មានជាតិ
សិស្សពូកែបងប្អូនភ្លោះនិទ្ទេសA និងC ចង់បំពេញក្តីស្រមៃរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ខណៈជីវភាពគ្រួសារខ្វះខាត
ពិតជារឿងដ៏គួរឲ្យសរសើរ ខណ:ដែលក្មេងស្រីពីរនាក់បងប្អូនស្ថិតក្នុងគ្រួសារកសិករជីវភាពខ្វះខាតតែក្មេងស្រីដែលជាកូនភ្លោះពីរនាក់បងប្អូនបានខិតខំព្យាយាតស៊ូជំនះការលំបាកក្នុងការសិក្សារហូតទទួលបានលទ្ធផលល្អជាទីគាប់ប្រសើរ។
ក្នុងកិច្ចសម្ភាសន៍ជាមួយ “កម្ពុជាថ្មី” កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ប្អូនស្រីជាបងប្អូនភ្លោះទាំង២នាក់មានឈ្មោះ ភាន់ ផូ សិស្សនិទ្ទេស(A) និង ភាន់ ផែន សិស្សនិទ្ទេសC ដែលប្អូនទាំងពីរស្ថិតក្នុងគ្រួសារកសិករក្រីក្រប្អូនបានខិតខំសក្សារហូតទទួលបានលទ្ធផលល្អក្នុងឆ្នាំសិក្សា២០២៣។

កូនភ្លោះទាំងពីរបានរៀបរាប់ថា បន្ទាប់ពីទទួលបានលទ្ធផលជាប់និទ្ទេសល្អទាំងពីរនាក់ ឪពុកម្តាយពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់ហើយអ្វីដែលធ្វើឲ្យប្អូនទាំងពីរចង់សម្រេចក្តីបំណងទៀតនោះ គឺចង់បន្តការសិក្សានៅមហាវិទ្យាល័យដើម្បីពេញបំណងរបស់ខ្លួន ប៉ុន្តែដោយសារជីវភាពគ្រួសារខ្វះខាតទើបពេលនេះឪពុកម្តាយសម្រេចឲ្យកូនបង (ជាប់និទ្ទេសA) ទៅបន្តការសិក្សាតែម្នាក់សិន។ ចំណែកកូនភ្លោះប្អូន (ភាន់ ផែន (និទ្ទេសC)ឲ្យនៅផ្ទះសិន។

ដោយសារជីវភាពគ្រួសារខ្វះខាត និងចង់បន្តការសិក្សានៅសាកលវិទ្យាល័យភូមិភ្នំពេញ ជំនាញគ្រូបង្រៀនទើបប្អូនស្រីដែលជាសិស្សពូកែទាំងពីរនាក់បងប្អូនភ្លោះ បង្ខំចិត្តលើកដៃសំពះសុំឲ្យសប្បុរសជនជួយឧត្ថមដល់ប្អូនៗបានបន្តការសិក្សាផង។
សូមបញ្ជាក់ថា ប្អូនភ្លោះទាំងពីរជាសិស្សរៀននៅវិទ្យាល័យ ច័ន្ទគ្រីស្នា រស់នៅភូមិព្រៃចេក ឃុំព្រៃរំដេង ស្រុកមេសាង ខេតត្តព្រៃវែង។ ម្តាយ-ឪពុកជាកសិករកូនភ្លោះពីរនាក់បងប្អូនមានជីវភាពក្រីក្រ និងមានប្រវត្តិតស៊ូក្នុងការសិក្សាល្អ។ សម្រាប់ក្តីសង្ឃឹមរបស់ប្អូនទាំង២ គឺចង់បន្តការសិក្សានៅមហាវិទ្យាល័័យខាងផ្នែក”គ្រូបង្រៀន” សង្ឃឹមថា ការតស៊ូនេះនឹងទទួលបានការលើកទឹកចិត្តដូចសិស្សដទៃទៀត។ សប្បុរសជនអាចទាក់ទងឧត្ថម្ភតាមរយ:លេខទូរស័ព្ទប្អូនទាំងពីរ 090 27 43 64/ 090633996 ។

សូមជម្រាបថា ក្រសួងអប់រំយុវជននិងកីឡា បានប្រកាសលទ្ធផលប្រឡងសញ្ញាមធ្យមសិក្សាបត្រទុតិយភូមិ (បាក់ឌុប)ឆ្នាំ២០២៣ គឺមានបេក្ខជនជាប់សរុបចំនួន ៧២.៨៩ភាគរយ ក្នុងនោះបេក្ខជនជាប់និន្ទេស Aចំនួ ន១,៦៧៣នាក់, និទ្ទេស B ចំនួន ៦,៩៦៤នាក់, និទ្ទេ ស C ចំនួន ១៨,៣០៨នាក់ ៕
អត្ថបទ៖ ចាន់រ៉ា


-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៦ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


