ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រគល់រថយន្តជូនបេក្ខជននិទ្ទេស A លំដាប់ពិន្ទុ ១០០ ខ្ពស់ជាងគេទូទាំងប្រទេស
ក្រសួងអប់រំ យុវជន និងកីឡា បានប្រគល់រថយន្តអគ្គិសនី Leapmotor TO3 ជូនដល់បេក្ខជននិទ្ទេស A លំដាប់ពិន្ទុ ១០០ ខ្ពស់ជាងគេទូទាំងប្រទេស ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៥។

ថ្លែងក្នុងពិធីប្រគល់រថយន្តអជូនដល់បេក្ខជននិទ្ទេស A កាលពីថ្ងៃទី ២១ ខែតុលាកន្លងទៅ លោក ហួ ឈុនគ្រី អគ្គាធិការ និងជាប្រធានគណៈគ្រប់គ្រងនាយកដ្ឋានកិច្ចការប្រឡង តំណាងលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រោយបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥នេះ គឺបានរកឃើញ យុវតី ឃុន ដាលីណា ជាសិស្សដែលទទួលបាននិទ្ទេស A កម្រិតពិន្ទុខ្ពស់ជាងគេប្រចាំប្រទេស មកពីសាលារៀនសុវណ្ណភូមិ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបន្តថា ដើម្បីអបអរសាទរជាមួយនឹងភាពជោគជ័យដ៏ត្រចះត្រចង់របស់បេក្ខជនដែលបានខិតខំប្រឹងប្រែងរហូតទទួលបានលទ្ធផលល្អ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រុមហ៊ុន TF Motors បានចុះមកកាន់គេហដ្ឋានរបស់បេក្ខជនផ្ទាល់ដើម្បីប្រគល់ជូនរថយន្តអគ្គិសនី Leapmotor TO3។

លោកគូសបញ្ជាក់ថា ការផ្តល់ជូនរថយន្តអគ្គិសនី Leapmotor TO3 ជូនដល់បេក្ខជនដែលទទួលបាននិទ្ទេស A កម្រិតពិន្ទុខ្ពស់ជាងគេប្រចាំប្រទេស គឺដើម្បីចូលរួមចំណែកជាមួយក្រសួងអប់រំ ក្នុងការលើកស្ទួយវិស័យអប់រំឱ្យកាន់តែរីកចម្រើន និងស្របតាមការលើកទឹកចិត្តពីរាជរដ្ឋាភិបាលក្នុងការគាំទ្រឱ្យប្រជាពលរដ្ឋខ្មែរងាកមកប្រើប្រាស់រថយន្តអគ្គិសនី ដើម្បីថែទាំដល់បរិស្ថាន និងកាត់បន្ថយនៅឧស្ម័នពុលដែលប៉ះពាល់ដល់បរិយាកាស។

យុវតី ឃុន ដាលីណា បានលើកឡើងថា សមិទ្ធផលមួយនេះគឺកើតចេញពីការចូលរួមរបស់លោកគ្រូ អ្នកគ្រូ ដែលបានបណ្តុះបណ្តាលតាំងពីថ្នាក់មត្តេយ្យសិក្សាមក ជាពិសេសកើតចេញពីការជំរុញ និងលើកទឹកចិត្តពីឪពុកម្តាយ។
កត្តាសំខាន់មួយទៀតដែលធ្វើឱ្យយុវតីធ្វើបានល្អពេលប្រឡងនោះ ដោយសាលាបានផ្តល់ឱកាសជាច្រើនក្នុងការអភិវឌ្ឍខ្លួនពីកម្រិតមួយទៅកម្រិតមួយទៀត ជាពិសេសសាលារៀនបានរៀបចំការប្រឡងតេស្តសមត្ថភាពពីរដងរួចទៅហើយ។
កត្តាលើកចិត្ត និងការខិតខំប្រឹងប្រែងរៀនសូត្រទាំងនេះ ធ្វើឱ្យយុវតីដែលរស់នៅខេត្តបន្ទាយមានជ័យ បានត្រៀមខ្លួនយ៉ាងល្អសម្រាប់ការប្រឡង៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


