ព័ត៌មានជាតិ
យកទីតាំងចាប់ពីមុខសាលាខេត្តបាត់ដំបង ក្នុងពិព័រណ៍ម្ហូបអាហារឆ្លងឆ្នាំសកលនៅខេត្តបាត់ដំបង
ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិព័រណ៍ម្ហូបអាហារ និងកម្មវិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤ នៅរសៀលថ្ងៃទី១២ ខែធ្នូ ម្សិលមិញនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានគូសបញ្ជាក់ថា ទីតាំងពិព័រណ៍ម្ហូបអាហារ ចាំបាច់ត្រូវរៀបចំចេញពីមុខសាលាខេត្តបាត់ដំបងឆ្ពោះទៅកាន់វិមានឯករាជ្យ។

លោក សុខ លូ មានប្រសាសន៍ថា ការរៀបចំពិធីបុណ្យម្ហូបអាហារប្រពៃណីនេះ ស្តង់ម្ហូបអាហារគឺត្រូវរៀបចំចេញពីមុខសាលាខេត្តបាត់ដំបងឆ្ពោះទៅកាន់វិមានឯករាជ្យធ្វើយ៉ាងណាឲ្យមានលក្ខណៈស្រស់ស្អាត មានរបៀបរៀបរយ ដើម្បីងាយស្រួលឲ្យភ្ញៀវទេសចរក្នុងការដើរទស្សនា និងជាវម្ហូបអាហារយកទៅពិសា។ លើសពីនេះទៀត ការរៀបចំឲ្យបានល្អជាចំណុចទាក់ទាញមួយដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យចូលមកទស្សនា បានភ្លក់នូវរសជាតិរបស់ម្ហូបអាហារក្រោមស្នាដៃរបស់អ្នកខេត្តបាត់ដំបង ព្រមទាំផ្ដល់ឱកាសដល់អាជីវករលក់នូវម្ហូបអាហារប្រចាំខ្លួន ដល់ភ្ញៀវជាតិ និងអន្តរជាតិបានស្គាល់កាន់តែទូលំទូលាយបន្ថែមទៀត។

ជាមួយគ្នានេះ លោក សុខ លូ បន្តថា នៅក្នុងពិធីបុណ្យម្ហូបអាហារនេះមិនមែនមានតែតាំងលក់មុខម្ហូបអាហារតែប៉ុណ្ណោះទេ ក៏មានការដាក់តាំងនូវផលិតផលរបស់ខ្មែរផងដែរ ក្រោមប្រធានបទ«ភូមិមួយផលិតផលមួយ» ដោយអនុញ្ញាតឲ្យប្រជាជននៅតាមភូមិ ឃុំ ស្រុក យកស្នាដៃផលិតផលរបស់ខ្លួន មកដាក់តាំងបង្ហាញដើម្បីលើកតម្កើងខេត្តបាត់ដំបងឲ្យមានមុខមាត់ បង្ហាញនូវសក្ដានុពលរបស់ខេត្តបាត់ដំបងផងដែរ។
កម្មវិធីនេះក៏លើកទឹកចិត្តដល់ពលរដ្ឋដែលរស់នៅក្នុងភូមិ ស្រុក ឃុំសង្កាត់ ក្រុងនៃខេត្តបាត់ដំបង មកចូលរួមឲ្យបានច្រើនកុះករក្នុងការបង្ហាញនូវមុខម្ហូបប្រចាំតំបន់ភូមិសាស្ត្ររបស់ខ្លួន ដើម្បីបង្ហាញឲ្យពលរដ្ឋនៅតំបន់ផ្សេងៗនៅក្នុងខេត្តបាត់ដំបង ក៏ដូចជាភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្តនៅក្នុងខេត្តបាត់ដំបងបានស្គាល់រសជាតិ។

គួរបញ្ជាក់ថា ខេត្តបាត់ដំបង និងរៀបចំពិព័រណ៍ម្ហូបអាហារ និងកម្មវិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤ ចំនួន ៣ ថ្ងៃជាប់គ្នា គឺចាប់ពីថ្ងៃទី២៩-៣០-៣១ ខែឆ្នូ ឆ្នាំ២០២៣ ខាងមុខ ឈានចូលឆ្នាំ២០២៤។ ការរៀបចំពិព័រណ៍ម្ហូបអាហារនេះធ្វើឡើងដើម្បីជាការអបអរសាទរដល់ក្រុងបាត់ដំបង ជាប់ជាទីក្រុងច្នៃប្រឌិតម្ហូបអាហារ របស់អង្គការយូណេស្កូ៕
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


