ព័ត៌មានជាតិ
សិល្បករ-យុវជនជិត៥០០នាក់ ចូលរួមដង្ហែក្បួនព្យុហយាត្រាអបអរសាទរពិធីរំលឹកគុណអង្គរ
សហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមសិល្បករ និងសិស្ស-និស្សិត រួមជាមួយវិស័យឯកជន ជិត៥០០នាក់ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានចូលរួមដង្ហែក្បួនព្យុហយាត្រា ចាប់ផ្តើមពីទីស្នាក់ការអង្គភាពនគរបាលបេតិកភណ្ឌប្រចាំតំបន់អង្គរ ឆ្ពោះទៅស្ពានហាលមុខប្រាសាទអង្គរវត្ត ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គរ។

លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានសម្តែងនូវសេចក្តីរីករាយដែលក្រុមសិល្បករ និងវិស័យឯកជននៅក្នុងខេត្តសៀមរាប ចូលរួមអបអរសាទរក្នុងព្រឹត្តិការណ៍ខួបទី៣១ នៃការដាក់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក៏ដូចជាការអបអរប្រចាំឆ្នាំនូវព្រឹត្តិការណ៍របស់អាជ្ញាធរជាតិអប្សរា គឺបុណ្យរំលឹកគុណអង្គរ។ បុណ្យរំលឹកគុណអង្គរនេះ ដើម្បីថ្លែងអំណរគុណដល់បុព្វបុរសដែលបានកសាងមរតកវប្បធម៌ទុកសម្រាប់ពួកយើង ទុកកេរដំណែលមួយ និងសង្ឃឹមថា ពលរដ្ឋទាំងអស់គ្នារំលឹកថ្ងៃនេះ នឹងចូលរួមចំណែកអភិរក្សសម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត។

លោក សេង សុធារ៉ា បានថ្លែងអំណរគុណដល់ក្រុមសិល្បករ យុវជន វិស័យឯកជនទាំងអស់ដែលចំណាយពេលវេលាដ៏មានតម្លៃចូលរួមអបអរសាទរព្រឹត្តិការណ៍ដែលអាជ្ញាធរជាតិអប្សរាប្រារព្ធកម្មវិធីនេះឡើង៕
ដោយ៖ ជុន កុសល

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


