Connect with us

ព័ត៌មានជាតិ

មកដឹងចំនួនសមាគម និងបូជនីយដ្ឋានបែបចិន នៅភ្នំពេញបច្ចុប្បន្ន

បានផុស

នៅ

ក្នុងឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន មាន​ប្រជាពលរដ្ឋ​កូនចៅ​ចិន​ជាច្រើន​​ទៅ​អុជ​ធូប ​ឬកាត់​គ្រោះ​ឧបទ្រព​ចង្រៃ​ផ្សេងៗ​នៅ​វិហារ ពិសេសនៅវិហារ​ លោកតា​ព្រះចៅនៅ​រមណីយដ្ឋាន​វត្តភ្នំ ក្រុងភ្នំពេញ ​ដែល​ល្បីថា​មាន​បារមី​ពូកែសក្តិសិទ្ធិ​​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រៅពីបូជនីយដ្ឋានខាងលើនេះ តើនៅរាជធានីភ្នំពេញបច្ចុប្បន្នមានវិហារ និងបូជនីយដ្ឋានបែបចិនសរុបទាំងអស់ចំនួនប៉ុន្មាន?

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ បានប្រាប់ កម្ពុជាថ្មី ឱ្យដឹងនៅថ្ងៃនេះថា នៅរាជធានីភ្នំពេញមានព្រះវិហារចិន អ្នកតាចិន និងសមាគមនចិនទាំងអស់ ចំនួន៧៤។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានបង្ហាញថា ក្នុងដែនដីខណ្ឌច្បារអំពៅ មាន ព្រះវិហារចិន អ្នកតាចិន និងសមាគមនចិន ចំនួន១២ នៅខណ្ឌមានជ័យ មានចំនួន៣ នៅខណ្ឌសែនសុខ មានចំនួន១៣ នៅខណ្ឌពោធិ៍សែនជ័យ មានចំនួន១៤។

ចំណែកនៅខណ្ឌទួលគោក មានចំនួន១០ នៅខណ្ឌ៧មករា មានចំនួន១០ នៅខណ្ឌដូនពេញ មានចំនួន៤ នៅខណ្ឌបឹងកេងកង មានចំនួន៤។

រីឯនៅខណ្ឌជ្រោយចង្វារ មានចំនួន២ នៅខណ្ឌឫស្សីកែវ មានចំនួន២ នៅខណ្ឌកំបូល មានចំនួន១ និង នៅខណ្ឌព្រែកព្នៅ មានចំនួន១។

ក្នុងចំណោមខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ មាន២ខណ្ឌ ដែលមិនមានវិហារចិន គឺ ខណ្ឌចំការមន និង និងខណ្ឌដង្កោ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ថា៖ “ទាំងគោលនយោបាយជាតិ និងក្នុងក្របខណ្ឌអន្តរជាតិមានអនុសញ្ញាស្ដីពីការលើកស្ទួយ ការការពារវប្បធម៌ វប្បធម៌ និងបញ្ញត្តិវប្បធម៌ គឺដើម្បីលើកកម្ពស់ការការពារតម្លៃវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់គ្រប់ជាតិសាសន៍ទាំងអស់ ពិសេសជនជាតិដើមភាគតិច ដូចច្នេះហើយទើបកម្ពុជាមានទាំង វិហារគ្រឹស្ដសាសនា វិហារឥស្លាមសាសនាជាដើម”។

រដ្ឋលេខាធិការក្រសួងវប្បធម៌ខាងលើ បានបន្ថែមទៀតថា បើសង្កេតមើលទិដ្ឋភាពជាក់ស្ដែងក្នុងសង្គម និងតាមប្រវត្តិសាស្ត្រ គឺខ្មែរមានទំនាក់ទំនងជាមួយចិនទាំងការទូត ការធ្វើពាណិជ្ជកម្ម ការភៀសតាំងពីមុនសម័យអង្គរ។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍បន្តថា៖ “តាមរយៈទំនាក់ទំនងជីវភាពរស់នៅជាមួយគ្នាដ៏យូរលង់នេះធ្វើឱ្យមានមានកូនកាត់ខ្មែរចិន ដែលនាំឱ្យមានការគោរពប្រពៃណីចម្រុះជាហូរហែរហូតដល់បច្ចុប្បន្ន”។

លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍បន្តថា៖ “ជាមួយការបើកទូលាយរបស់រាជរដ្ឋាភិបាលឱ្យប្រជាពលរដ្ឋមានសិទ្ធិ និងគោរពជំនឿផ្សេងៗដែលមាននៅកម្ពុជា ប៉ុន្តែក៏ត្រូវដើរតាមបន្ទាត់គោលនយោបាយ ក៏ដូចជារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយគោរពគ្នាទៅវិញទៅមក”។

លោក សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា ក្រសួងបានធ្វើការសិក្សា ស្រាវជ្រាវ ពីជំនឿ និងវិហារសាសនានៅកម្ពុជា ដោយលោកលើកឡើងថា តាមរយៈចំនួនវិហារចិននៅភ្នំពេញបច្ចុប្បន្ននេះ សបញ្ជាក់ថា មានចំនួនច្រើនជាងមុនច្រើន។

លោក សេង សុមុនី មានប្រសាសន៍ថា៖ “បើយើងមើលត្រឡប់ក្រោយ នៅសម័យមុនសង្គ្រាម យើងឃើញថា បច្ចុប្បន្នវិហារខ្មែរកូនកាត់ចិនមានច្រើនណាស់ ដែលមានចំនួនកើនជាងមុន១០ ២០ដងឯណោះប្រសិនគិតជាភាគរយ”។

លោក សេង សុមុនី មានប្រសាសន៍បន្តថា៖ “អ្វីដែលយើងមើលឃើញ មូលហេតុដោយសារ ទី១ កម្ពុជាមានសុខសន្ដិភាព ចំណែកទី២ រដ្ឋធម្មនុញ្ញកម្ពុជាបើកទូលាយ ក្នុងមាត្រា៤៣ គឺប្រជាជនទាំង២ភេទមានសិទ្ធិលើជំនឿ និងការប្រណិប័តសាសនាដោយសេរី ប៉ុន្តែមិនត្រូវប៉ះពាល់សាសនាដទៃ សន្តិសុខសង្គម”។

លោក សេង សុមុនី មានប្រសាសន៍បន្តថា៖ “ទី៣ ការយកចិត្តទុកដាក់របស់ប្រមុខរដ្ឋាភិបាល ដែលសម្ដេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់គ្រប់សាសនាទាំងអស់ មិនថា ព្រះពុទ្ធសាសនា គ្រិស្ដសាសនា ឥស្លាមសាសនាទេ ដោយសារសាសនាបាននាំមកនូវសុខដុមរមនា ការអភិវឌ្ឍគ្រប់វិស័យ រួមទាំងសេដ្ឋកិច្ច និងមូលហេតុទី៤ ដោយសារចំណងមិត្តភាពរវាងកម្ពុជា រហូតក្លាយជាមិត្តភាពដែកថែប ដែលធ្វើឱ្យមានទំនុកចិត្ត ដែលជាកត្តាជំរុញឱ្យមានស្មារតីទទួលខុសត្រូវខាងសាសនាដោយមានភាពកក់ក្ដៅ”។

ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ចិន-វៀតណាម ​ក្នុង​ឆ្នាំ២០២១​នេះ ​ប្រព្រឹត្តទៅនៅ​ថ្ងៃទី​ ១១ ដល់​ថ្ងៃទី១៤​ ខែកុម្ភៈ​ ដែល​ជា​ឱកាស​ដ៏ពិសេស​ក្នុងមួយឆ្នាំ​​សម្រាប់​​ប្រជាជន​​មាន​សែ​ស្រឡាយ​កាត់​ចិន ឬ វៀតណាម ក្នុងការធ្វើ​ដំណើរ​ទៅ​កាន់​បូជនីយដ្ឋាន​វិហារ​ជិតឆ្ងាយ​ដើម្បី​បួងសួង​​សុំ​សេចក្តី​សុខ​ចម្រើន​៕

អត្ថបទ៖ ខាន់ ច័ន្ទវីរៈ

សូមចូលអានព័ត៌មានពាក់ព័ន្ធ៖

ព័ត៌មានជាតិ

អ្នកជំនាញ​បុរាណវិទូ​ខ្មែរ បង្ហាញអាថ៌កំបាំង​ វត្តមានជនជាតិចិន​លើ​ចម្លាក់​ ​ប្រាសាទ​បុរាណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម