Connect with us

វប្បធម៌ ជំនឿ

៥ប្រទេសនៅអាស៊ី ប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ក្នុងថ្ងៃនេះព្រមគ្នា

បានផុស

នៅ

បុណ្យចូលឆ្នាំចិនជាប្រពៃណីមួយដែលមានឥទ្ធិពលយ៉ាងខ្លាំង សម្រាប់ប្រជាជនចិនលើពិភពលោក។ ក្នុងនោះក៏មានប្រទេស​អាស៊ី​ជា​ច្រើន​ ដូច​ជា ចិន សិង្ហបុរី វៀតណាម និង​កូរ៉េ​ខាង​ត្បូង ​ក៏​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ផ្អែកតាម​ប្រតិទិន​តាម​ច័ន្ទគតិ។

ក្នុងពេលដែលកម្ពុជាកំពុងប្រារព្ធក្នុងថ្ងៃនេះ ងាកទៅកាន់ប្រទេសផ្សេងទៀតក្នុអាស៊ីក៏កំពុងតែអបអរយ៉ាងស្បាយរីករាយនូវពីធីបុណ្យប្រពៃណីវ័យចំណាស់នេះផងដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១ ប្រទេសចិន

បុណ្យចូលឆ្នាំ​ចិន គឺ​ជា​ថ្ងៃឈប់​សម្រាក​ដ៏​សំខាន់​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​ចិន នៅ​ពេល​ដែល​ប្រជាជន​រីករាយ​នឹង​ការ​សម្រាក​មួយ​សប្ដាហ៍ ​ដើម្បី​អបអរ​ជាមួយ​ក្រុម​គ្រួសារ​របស់​ពួកគេ។ នៅថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី ចាស់​ទុំ​ជនជាតិ​ចិន តែង​ផ្ដល់​ស្រោម​សំបុត្រ​ក្រហម ដែលគេ​ស្គាល់​ថា​ជា ហុងបាវ ជា​ភាសា​ចិន​កុកងឺដល់​កុមារ ឬ​អ្នក​មិន​ទាន់​រៀបការ ដែល​ជា​ទំនៀមទម្លាប់​មួយ​ ​ពី​ការ​អនុវត្ត​នៃ​ការ​ផ្ដល់​កាក់ ​ដើម្បី​បញ្ចៀស​វិញ្ញាណ​អាក្រក់។ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី ប្រជាជន​ចិន​ចូល​ចិត្ត​ទៅ​វត្ត​ ដើម្បី​បួងសួង​សុំ​លាភ​សំណាងដល់ជីវិតពួកគេ។

២ ប្រទេស​វៀតណាម

បុណ្យចូលឆ្នាំ​ថ្មី​របស់​វៀតណាម ​ត្រូវ​បាន​គេ​ស្គាល់​ថា Tết ឬ Tết Nguyên Đán។ ជាពិធីបុណ្យដ៏​ពិសិដ្ឋ​បំផុតដែលបង្ហាញពីការមកដល់នៃនិទាឃរដូវនៅ វៀតណាម។ ក្នុង​ឱកាស​នេះ ប្រជាជនវៀតណាម រីករាយ​នឹងថ្ងៃឈប់សម្រាកដ៏យូរ (មានរយៈពេលពី ៦ ទៅ ៩ថ្ងៃ) ដែលផ្តល់ពេលឲ្យពួកគេត្រលប់មកផ្ទះវិញ និងជួបជុំក្រុមគ្រួសារ។ មានថ្ងៃចូលឆ្នាំចំនួន៣ ទីមួយត្រូវបានគេហៅថា Tất Niên ដែលជាថ្ងៃមុនថ្ងៃចូលឆ្នាំសកល។ ទីពីរគឺ Giao Thừa ដែលនៅថ្ងៃចូលឆ្នាំសកល។ ទីបីគឺ Tân Niên ដែលមានន័យថាឆ្នាំថ្មី។ ប្រជាជនវៀតណាមជាធម្មតាតុបតែងផ្ទះរបស់ពួកគេដោយរុក្ខជាតិ និងផ្កា (ផ្កា peach នៅភាគខាងជើង និងផ្កា Apricot ពណ៌លឿងនៅកណ្តាល និងភាគខាងត្បូងនៃប្រទេស) ដែលបង្ហាញពីក្តីសង្ឃឹមសម្រាប់ការចាប់ផ្តើមថ្មី និងសំណាងល្អ។ ការសម្អាតផ្នូរដូនតា និងតុបតែងអាសនៈដូនតាដោយផ្កា ផ្លែឈើ និងអាហារជាទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ​វៀតណាមក្នុងសម័យនេះ។ អ្នកចូលផ្ទះវៀតណាមដំបូងគេបន្ទាប់ពីម៉ោង១២ ត្រូវបានគេហៅថា ង៉ែត សូរង៉ែត ហើយវាជាពិធីដ៏សំខាន់បំផុតមួយ។ នេះ​ក៏​ព្រោះ​តែ​ជនជាតិ​វៀតណាម​មាន​ជំនឿ​ថា ភ្ញៀវ​ចូល​ផ្ទះ​ដំបូង​ក្នុង​ឆ្នាំ​ថ្មី​អាច​ប៉ះ​ពាល់​ដល់​ទ្រព្យសម្បត្តិ​ពេញ​មួយ​ឆ្នាំ។ ដូច្នេះ គ្មាននរណាម្នាក់ចូលផ្ទះនៅថ្ងៃដំបូងឡើយ លុះត្រាតែពួកគេត្រូវបានគេអញ្ជើញ។ ប្រជាជនវៀតណាមក៏ផ្តល់លុយសំណាង ដល់កុមារ និងមនុស្សចាស់មិនខុសគ្នាប៉ុន្មានពីចិននិងកម្ពុជាដែរ។

៣ កូរ៉េខាងត្បូង

ពិធីបុណ្យចូលឆ្នាំកូរ៉េ ដែលគេស្គាល់ថា Seolllal គឺជាថ្ងៃបុណ្យជាតិរយៈពេលបីថ្ងៃ ដើម្បីរំលឹកដល់ថ្ងៃដំបូងនៃប្រតិទិនកូរ៉េ។ ក្នុង​ពិធីបុណ្យ​ប្រពៃណី​នេះ ប្រជាជន​កូរ៉េ​​តែងតែ​ទៅ​លេង​គ្រួសារ ស្លៀក​សំលៀកបំពាក់ប្រពៃណីហាន់​បុក ធ្វើ​ពិធី​ដូនតា និង​ទទួលទាន​អាហារ​ប្រពៃណីរួមគ្នាជាដើម​។ ការ​ចូល​រួម​លេង​ល្បែង​ប្រជាប្រិយ ​ក៏​ជា​សកម្មភាព​ដ៏​ពេញ​និយម​មួយ​ដើម្បី​អបអរ​ឆ្នាំ​ថ្មី។ ដូច​ប្រទេស​ចិន និង​វៀតណាម​ដែរ នៅ​កូរ៉េ ក្រោយ​ពី​សម្ដែង​ការ​ដង្ហែ​ជា​ផ្លូវការ ក្មេងៗ​តែងតែ​ទទួល​ប្រាក់​ពី​មនុស្ស​ចាស់ ឬមនុស្សពេញវ័យផងដែរ។

៤ ម៉ាឡេស៊ី

ព្រឹត្តិការណ៍​វប្បធម៌​ពិសេស​ចំនួន​ពីរ​ សម្រាប់​ជនជាតិ​ចិន​ម៉ាឡេស៊ី ហៅថា Pai Thnee Kong (នៅ Penang) និង Thnee Kong Sei (នៅ Hokkien) ប្រព្រឹត្ត​ទៅ​នៅថ្ងៃទី​ប្រាំបួន នៃ​បុណ្យ​ចូលឆ្នាំ​ថ្មី។ ក្នុង​អំឡុង​ពេល​ពិធីបុណ្យ​នេះ ប្រជាជន​បាន​ផ្ដល់​ផ្លែឈើ ផ្កា និង​អាហារ​ប្រភេទ​ផ្សេង​ទៀត​ដល់ Jade Emperor ដើម្បី​អបអរសាទរ​។

៥ ប្រទេសផ្សេងៗទៀត

តាម​ការ​ប៉ាន់​ស្មាន​ថា មាន​មនុស្ស​ប្រមាណ ១.៥​ពាន់​លាន​នាក់​ជុំវិញ​ពិភពលោក​ តែងតែប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំថ្មី ហើយភាគច្រើន​ពួគកេទាំងនោះច្រើនតែជា​ជនជាតិ​ចិន ឬកូនកាត់សែស្រឡាយចិនដែលធ្វើចំណាកស្រុក​ជុំវិញ​ពិភពលោក។ នៅ​ប្រទេស​ផ្សេង​ទៀត​ដូចជា​សិង្ហបុរី ហ្វីលីពីន ថៃ និង​កម្ពុជា ប្រជាជន​ដែលជាប់សែស្រឡាយចិន តែងតែនិយម​ទស្សនា​កាំជ្រួច របាំ​នាគ ចម្អិន​អាហារ​ប្រពៃណី និង​ប្រគល់ស្រោមសំបុត្រពណ៌ក្រហម (អាំងប៉ាវ)ឲ្យគ្នាទៅមក។

អ្វីដែលសំខាន់​ក្នុង​ពិធី​ចូល​ឆ្នាំ​ចិន២០២៤ នោះគឺ​ជា​ការ​ជួប​ជុំសមាជិក​គ្រួសារ​ និងការគោរពដល់បុព្វបុរស​ដែល​បាន​ទទួលមរណភាពអស់កាលដ៏យូរលង់ណាស់មកហើយ។ នោះហើយជាបេះដូងនៃពិធីបុណ្យចូលឆ្នាំចិន ដែលគេតែងប្រារព្ធជារៀងរាល់ឆ្នាំ៕

គ្រូ ណុប

ចុចអាន៖លេខសំណាងដែលគួរដាក់ក្នុងអាំងប៉ាវ នៅថ្ងៃចូលឆ្នាំចិន ២០២៤

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះផ្ទះលក់គ្រឿងបន្លាស់រថយន្ដនៅក្រុងដូនកែវ

សន្តិសុខសង្គម៧ ម៉ោង មុន

នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជន​បទេស​២​នាក់​ពាក់​ព័ន្ធ​បទល្មើស​ប៉ុនប៉ង​ឃាតកម្ម​

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើផលិតកម្មGalaxy ពេលផលិតចម្រៀងជួយដាក់សារស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ការងារ​ចុះ​សួរសុខទុក្ខ និង​ទទួលទាន​អាហារ​ជាមួយ​កម្មករ​និយោជិក នៅ​រោងចក្រ​តា​រាល​ជាង​៦​ពាន់​នាក់

ព័ត៌មានជាតិ១១ ម៉ោង មុន

ខ្សែរថភ្លើងភាគខាងជើង (ភ្នំពេញ-ប៉ោយប៉ែត) ដាក់​ឲ្យដំណើរការ​រត់​សាកល្បងដោយ​ជោគជ័យ

សន្តិសុខសង្គម១៩ ម៉ោង មុន

ផ្លូវបេតុងជិត៦០០ម៉ែត្រ ដែលមិនប្រកាសដេញថ្លៃជាសាធារណៈ ចាប់ផ្តើមលួចសាងសង់

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ណាសា៖ ស្រទាប់ភពពុធ កម្រាស់ជាង ១៦គីឡូម៉ែត្រ អាចក្រាលដោយពេជ្រសុទ្ធ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កប៉ាល់​ដឹក​ប្រេង​ក្រឡាប់​នៅ​ហ្វីលីពីនបណ្តាល​ឲ្យ​កំពប់​​ប្រេង​១៥០០​តោន​ចូលសមុទ្រ​

ចរាចរណ៍១២ ម៉ោង មុន

ភ្លៀងធ្លាក់ជាប់ៗគ្នា ផ្លូវលេខ៤៨ ចំណុចចំណោតភ្នំទឹកសមុទ្ររអិលខ្លាំង នគរបាលដាក់កម្លាំងសម្រួលចរាចរណ៍២៤ម៉ោង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​នាយក FBI លាតត្រដាងផែនការ​របស់ខ្មាន់កាំភ្លើង​ដែលប៉ងផ្តាច់ជីវិតលោក ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម