ព័ត៌មានជាតិ
សមត្ថកិច្ចដាស់តឿនឱ្យពលរដ្ឋប្រុងប្រយ័ត្នភ្លើងទៀន ធូប ពេលសែនចូលឆ្នាំចិន
លោក ស៊ុម សុឃីម ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៤ បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ អំឡុងពេលសែនចូលឆ្នាំចិន-វៀតណាម។
លោក ស៊ុម សុឃីម បញ្ជាក់ថា វិធានការដែលសមត្ថកិច្ចបានធ្វើការផ្សព្វផ្សាយ កន្លងមកគឺការលក់ផាវ ការលក់ដូរ ដែលមានកំប៉ុង និងធុងហ្គាសឱ្យពួកគាត់ប្រុងប្រយ័ត្ន ជាពិសេសកន្លែងលក់ផាវ គឺយើងមានវិធានការមិនឱ្យគាត់មានការលក់ ការអុច។

លោក ស៊ុម សុឃីម បញ្ជាក់ថា នៅពេលបុណ្យចូលឆ្នាំចិន-វៀតណាម ពលរដ្ឋតែងតែសែនហើយ ផែនការរបស់កម្លាំងបង្ការ ពន្លត់អគ្គិភ័យ ផ្សព្វផ្សាយ នៅពេលដែលគាត់អុចធូបសែន សូមឱ្យគាត់មានការប្រុងប្រយ័ត្ន កុំឱ្យគាត់ទៅណាមុនពេលភ្លើងធូប ទៀនរលត់។
នាឆ្នាំកន្លងមក ករណីអគ្គិភ័យអំឡុងពេលចូលឆ្នាំចិន កើតឡើងក្នុងថ្ងៃ មិនតិចជាង ៣ ដងនោះទេ ដែលភាគច្រើនកើតឡើងដោយសារជើងធូប និងការដុតក្រដាសសែន ដែលទៅប៉ះឧបករណ៍ងាយឆេះ។ នេះបើតាមរបាយការណ៍នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ។

លោក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យធ្លាប់លើកឡើងថា សមត្ថកិច្ចជំនាញបានបង្កើនការប្រុងប្រយ័ត្នហើយ ប៉ុន្តែប្រជាពលរដ្ឋក៏ត្រូវប្រុងប្រយ័ត្នដោយបុគ្គលខ្លួនឯងផងដែរដើម្បីចូលរួមទប់ស្កាត់ទាំងអស់គ្នា៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


