ព័ត៌មានជាតិ
លទ្ធផលប្រឡងមន្ត្រីកសិកម្មឃុំ ត្រូវប្រកាសថ្ងៃនេះ ដោយបេក្ខជនប្រឡងជាប់ចំនួន ២៥០នាក់ ហើយមានស្ត្រីចំនួន ៩៤នាក់
ក្រសួងមុខងារសាធារណៈ ប្រកាសលទ្ធផលសម្រាប់ការប្រឡងប្រជែង ជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣នេះ។ ក្នុងនោះ បេក្ខជនដែលប្រឡងជាប់មានចំនួន ២៥០នាក់ ហើយមានស្ត្រីចំនួន ៩៤នាក់។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ។

ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ បានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣កន្លងទៅនេះ នាមណ្ឌលប្រឡង ស្ថិតក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រឡងប្រជែងនេះ មានបេក្ខជនចូលរួមប្រឡងចំនួនសរុប ៣,៣៨១នាក់ ហើយជ្រើសរើសចំនួន ២៥០នាក់ ក្នុងឆ្នាំ ២០២៣នេះ។

សម្រាប់ដំណើរការកំណែ និងបូកស្រង់ពិន្ទុ ត្រូវបានបញ្ចប់រួចរាល់ ហើយការប្រកាសលទ្ធផល គឺធ្វើឡើងនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៣នេះតែម្ដង។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ការបញ្ចប់ដំណើរការប្រឡង និងកំណែវិញ្ញាសា នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ឆ្នាំ ២០២៣» កាលពីព្រឹកថ្ងៃសុក្រនេះថា ការប្រកាសលទ្ធផល នឹងត្រូវធ្វើឡើងនៅថ្ងៃនេះ ហើយក្នុងចំណោមអ្នកជាប់ទាំង ២៥០នាក់នោះ គឺមានស្ត្រីចំនួន ៩៤នាក់។
ឯកឧត្ដម ហ៊ុន ម៉ានី បានថ្លែងថា «ខ្ញុំគិតថា អ្វីដែលជាការប្រឡងនេះ បញ្ជាក់ច្បាស់ថា ជាសមត្ថភាពជាមូលដ្ឋានទាំងការឆ្លងវិញ្ញាសា ដូចបង ប៊ុនណ្ណា លើកឡើងអំបាញ់មិញ ទាំងចំណេះដឹងទូទៅ ទាំងជំនាញ ទាំងភាសាជាមូលដ្ឋាន គឺអាចបញ្ជាក់ច្បាស់ថា ឆ្លងកាត់នៃការប្រឡងនេះ គឺគាត់មានសមត្ថភាពជាមូលដ្ឋានហើយ»។
ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ថា បន្ទាប់ប្រឡងជាប់ហើយ បេក្ខជនទាំង ២៥០នាក់ នឹងត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេល ១ឆ្នាំ ឲ្យស្របទៅតាមជំនាញជាក់ស្ដែង ទើបអាចចាប់ផ្ដើមបំពេញការងារជាមន្ត្រីកសិកម្មឃុំ បាន៕
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
នយោបាយ២០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ២០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ


