ព័ត៌មានជាតិ
មន្ទីរអប់រំរាជធានី ចុះពិនិត្យតាមសាលាក្នុងថ្ងៃសែនចូលឆ្នាំចិនដំបូង
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សាលារៀនរបស់រដ្ឋ និងឯកជនជាច្រើន បានបើកទ្វារបង្រៀនជាធម្មតាក្នុងថ្ងៃសែនចូលឆ្នាំចិន។
កាលពីប៉ុន្មានឆ្នាំមុន ឲ្យតែដល់ថ្ងៃសែន និងថ្ងៃចូលឆ្នាំចិនម្តងៗ សាលារៀន ទាំងសាលារដ្ឋ និងទាំងសាលារៀនឯកជន រួមទាំងក្រុមហ៊ុន និងស្ថាប័នរដ្ឋមួយចំនួន បានបិទទ្វារ មិនបង្រៀន និងមិនធ្វើការឡើយ។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ នៅថ្ងៃទី ១១ ខែកុម្ភៈនេះ បានដឹកនាំមន្ត្រីចុះពិនិត្យដំណើរការសិក្សានៅតាមសាលារៀននានាក្នុងរាជធានីភ្នំពេញក្នុងថ្ងៃសែនចូលឆ្នាំចិន។

លោកបានបន្តថាការចុះត្រួតពិនិត្យនៅតាមសាលានេះដើម្បីពិនិត្យមើលថាតើមានសាលាណាខ្លះបានបិទទ្វារនិងបើកទ្វារក្នុងពិធីបុណ្យចូលឆ្នាំចិនបន្ទាប់ពីមន្ទីរបានប្រជុំណែនាំនិងផ្សព្វផ្សាយដល់គ្រឹះស្ថានសិក្សាទាំងនោះរួចមក។
លោកបានបន្តទៀតថា “បន្ទាប់ពីចុះត្រួតពិនិត្យមើលតាមសាលារៀននៅក្នុងរាជធានីភ្នំពេញឃើញថាសាលារៀនបានបើកដំណើរការជាធម្មតាមិនមានសាលាណាមួយបិទទ្វារទេគ្រាន់ថាបុណ្យចូលឆ្នាំចិនទោះបីជាយើងខំទប់យ៉ាងម៉ិញក៏មិនអាចទប់បានដែរត្រូវមានសិស្សថមថយសិស្សខ្លះអីចឹងហើយពិសេសសិស្សជាប់ខ្សែស្រឡាញចិន”។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានណែនាំដល់សិស្សនិស្សិតត្រូវមករៀនជាធម្មតានៅក្នុងពិធីបុណ្យចូលឆ្នាំចិននេះព្រោះវាមិនមែនជាពិធីបុណ្យរបស់ជាតិយើងទេ។
លោករស់ សុវាចាបានឲ្យដឹងនៅព្រឹកថ្ងៃទី១១កម្ភៈនេះថា “ពិធីបុណ្យចូលឆ្នាំចិនមិនស្ថិតនៅក្នុងប្រតិទិនរបស់មន្ត្រីរាជការនិយោជិកកម្មករប្រចាំ២០២១ទេ។ដូចនេះសិស្សនិស្សិតត្រូវមករៀនជាធម្មតាហើយសូមអ្នកអាណាព្យាបាលមាតាបិតាត្រូវរៀបចំកម្មវិធីគ្រួសារកុំឲ្យប៉ះពាល់ដល់ការសិក្សារបស់បុណ្យធីតារបស់ខ្លួន”៕


អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


