Connect with us

ព័ត៌មានជាតិ

កងទ័ពអាវសចាប់ផ្តើមទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩

បានផុស

នៅ

មន្ទីរពេទ្យកុមារជាតិបានចាក់វ៉ាក់សាំងកូវីដ១៩ដល់បុគ្គលិកពេទ្យរបស់ខ្លួនហើយនៅថ្ងៃទី១១ខែកម្ភៈឆ្នាំ២០២១នេះបន្ទាប់ពីមានការអនុញ្ញាតពីក្រសួងសុខាភិបាល។

លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈនេះថា បន្ទាប់ពីទទួលបានការអនុញ្ញាតពីលោកសាស្ត្រាចារ្យម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំឲ្យចាក់វ៉ាក់សាំងកូវីដ១៩ដល់បុគ្គលិកសុខាភិបាលរួចមកមន្ទីរពេទ្យបានចាប់ផ្តើមចាក់ដល់បុគ្គលិកពេទ្យជាបណ្តើរៗ។

លោកសាស្ត្រាចារ្យបានបន្តទៀតថាយ៉ាងណាក៏ដោយមន្ទីរពេទ្យក៏នៅបន្តទទួលចាក់វ៉ាក់សាំងដល់អ្នកសារព័ត៍មានដដែលទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងនៅព្រឹកនេះមានអ្នកសារព័ត៍មានប្រមាណ៥ទៅ៦នាក់ក្នុងចំណោម៦២នាក់ស្រី១៤នាក់បានមកចាក់វ៉ាក់សាំងកូវីដ១៩។ ក្រៅពីនេះជាបុគ្គលិកពេទ្យកុមារជាតិ។

លោកសាស្ត្រាចារ្យបានបន្តថាក្នុងចំណោម៦២នាក់ដែលបានមកចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ១៩នោះមានតែ៤៥នាក់ប៉ុណ្ណោះស្រី៧នាក់ទទួលបានការចាក់វ៉ាក់សាំង។ ចំណែកចំនួន១៧នាក់ទៀតស្រីទាំងអស់មិនបានចាក់ទេដោយសារបញ្ហាសុខភាព។

លោកសាស្ត្រាចារ្យបានបន្ថែមថាកាលពីថ្ងៃទី១០កុម្ភៈមានអ្នកសារព័ត៍មានប្រមាណ៥០នាក់បានមកចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកុមារជាតិ។ក្នុងនោះអ្នកដែលអាចចាក់វ៉ាក់សាំងបានមានចំនួនជាង៤០នាក់ហើយក្រៅពីនេះមិនអាចទទួលការចាក់បានទេដោយសារបញ្ហាសុខភាព។

លោកស្រី វេជ្ជបណ្ឌិត  ឱ  វណ្ណឌីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថាថ្ងៃទី១០កម្ភៈម្សិលមិញមានអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ចំនួន៤២៥នាក់ស្រី  ១០៤នាក់។

ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងរួចចំនួន៣៣៩នាក់ស្រី  ៧៥នាក់។ចំណែកអ្នកដែលគ្រូពេទ្យមិនអនុញ្ញាត្តឲ្យចាក់ចំនួន៨៦នាក់ស្រី  ២៩នាក់។ ថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះ លោក ជំទាវ ឱ វណ្ណឌីន បានប្រាប់ថា ទីតាំងចាក់វ៉ាក់សាំង ទាំង ៤ នៅដំណើរការធម្មតានៅថ្ងៃនេះ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា២៦ នាទីutes មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានជាតិ៣១ នាទីutes មុន

ជាស្រ្តីមេមាយ ចាប់អាជីពរត់ទូកដរដើម្បីរកថវិកាផ្គត់ផ្គង់ម្តាយចាស់ជរា និងកូនឱ្យបានរៀនខ្ពស់

ព័ត៌មានជាតិ៥៤ នាទីutes មុន

ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឱ្យសារព័ត៌មានថៃគោរពក្រមសីលធម៌ កុំបំប៉ោងព័ត៌មាន កុំធ្វើយុទ្ធសាស្ត្រទុច្ចរិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម