ព័ត៌មានជាតិ
ប.ស.ស ស្នើសហជីពអង្គការសមាគម ផ្ដល់ជាមតិយោបល់ចំណុចខ្វះខាត ប.ស.ស ដើម្បីកែលំអឲ្យកាន់តែល្អប្រសើរ
លោក ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្ដីទី នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើឲ្យតំណាងសហជីព អង្គការ និងសមាគមពាក់ព័ន្ធទាំងអស់ ដែលជាអ្នកជួបផ្ទាល់ជាមួយពលរដ្ឋក្នុងមូលដ្ឋាន ពិសេសកម្មករ-និយោជិត ចូលរួមជាមតិយោបល់នូវរាល់ចំណុចខ្វះខាតប.ស.ស ដើម្បីកែលំអអង្គភាពផ្តល់សេវាសាធារណៈជូនពលរដ្ឋមួយនេះកាន់តែល្អប្រសើរថែមទៀត។

ជាងនេះទៀត ផ្តល់ឱកាសឲ្យស្ថាប័ន ប.ស.ស អាចពង្រឹងសមត្ថភាពបន្ថែមពីមួយថ្ងៃទៅមួយថ្ងៃ និងអាចបន្ដដំណើរឈានទៅមុខកាន់តែល្អប្រសើរ ក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋបានគ្រប់ៗ គ្នា។

ថ្លែងបើកពិធីផ្សព្វផ្សាយស្ដីពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជូនដល់សម្ព័ន្ធសហជីពជាតិ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន កាលពីថ្ងៃទី ២៤ ធ្នូ លោក ម៉េង ហុង បានបន្តថា តំណាងសម្ព័ន្ធសហជីពជាតិ សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន និងអង្គការ សមាគមពាក់ព័ន្ធនានា គឺជាដៃគូយ៉ាងសំខាន់ក្នុងសកម្មភាពផ្សព្វផ្សាយអំពីសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ពិសេសកម្មករ-និយោជិត ក្នុងការទទួលបានការគាំពារ និងការយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍របបសន្តិសុខសង្គម និងរីករាយទទួលយកនូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ដែលបានដាក់ចេញនាពេលកន្លងមកនេះ។

លោកអគ្គនាយកស្ដីទី បានបន្ដទៀតថា សម្រាប់គ្រប់អង្គការ សមាគម និងសហជីពពាក់ព័ន្ធទាំងអស់ ដែលមានបំណងចង់ឈ្វេងយល់ពីរបបសន្តិសុខសង្គមកំពុងអនុវត្តនាពេលបច្ចុប្បន្ន អាចអញ្ជើញមកជួបជុំគ្នានៅស្នាក់ការ ប.ស.ស ដោយផ្ទាល់ ដោយ ប.ស.ស នឹងរៀបចំពិធីផ្សព្វផ្សាយជូនឲ្យចំគោលដៅ ទទួលបានចំណេះដឹងគ្រប់ៗ គ្នា និងអាចបន្ដផ្សព្វផ្សាយបានឆាប់រហ័ស ទាន់ពេលវេលា អំពីគោលនយោបាយចម្បងសំខាន់ៗ របស់រាជរដ្ឋាភិបាល ពិសេសពាក់ព័ន្ធនឹងវិស័យសន្តិសុខសង្គមកម្ពុជា។
លោកអគ្គនាយកស្ដីទី បានបន្ថែមទៀតថា «ក្នុងនាម ប.ស.ស ជាសេនាធិការរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការ ជាមួយភាគីសហជីព ក៏ដូចជាអង្គការសមាគមនានា ដើម្បីស្វែងរកដំណោះស្រាយ និងធ្វើសកម្មភាពរួមគ្នាឲ្យកាន់តែមានប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ជូនដល់បងប្អូនកម្មករ-និយោជិត និងបងប្អូនប្រជាពលរដ្ឋ»៕
អត្ថបទ ៖ សំអឿន
-
សន្តិសុខសង្គម១៨ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


