ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក លឹម តុងហួត ៖ ឆ្នាំ២០២៣ ខេត្តសៀមរាប បង្ក្រាបបទល្មើសគ្រឿងញៀនបាន ២៨៨ និងផ្សព្វផ្សាយបានជាង៤ពាន់លើមានអ្នកចូលរួមជិត៣៧ម៉ឺននាក់
សៀមរាប ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជម្រាបជូនបែបនេះក្រោយពីលោកចូលរួមសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាល ខេត្តសៀមរាបដែលបានប្រព្រឹត្តទៅក្រោមអធិបតី លោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ថ្នាក់ជាតិ និងអង្គភាពថ្នាក់ក្រោមជាតិនៃខេត្តសៀមរាប នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដែលមានអ្នកចូលរួមជាង៩០០នាក់។

ជាមួយនឹងការអបអរសាទរ លោកនាយឧត្តមសេនីយ៍ ទៀ សីហា បានចាត់ទុកសន្និបាតនេះថាជាព្រឹត្តិការណ៍មួយដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់បានមកជួបជុំគ្នា និងរួមគ្នាធ្វើការពិនិត្យ និងវាយតម្លៃអំពីសមិទ្ធផលលើគ្រប់វិស័យនៅខេត្តសៀមរាបសម្រេចបានក្នុងឆ្នាំ២០២៣កន្លងទៅ បញ្ហាប្រឈម ដំណោះស្រាយ និង កាលានុវត្តភាព ព្រមទាំងដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៤ ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ដើម្បីចូលរួមចំណែកអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ថ្លែងនាមសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានយកអស់កម្លាំង ប្រាជ្ញា ស្មារតី សហការ សាមគ្គីគ្នាបានយ៉ាងល្អនៅក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ រហូតឈាន ទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូនប្រជាពលរដ្ឋក្នុងទូទាំងខេត្ត។
ជាមួយនឹងការងារសន្តិសុខមូលដ្ឋានឆ្នាំ២០២៣លោក នាយឧត្តមសេនីយ៍ ទៀ សីហា បានណែនាំឱ្យគ្រប់សមាសភាពទាំងអស់ត្រូវបន្តរួមគ្នាពង្រឹងប្រសិទ្ធភាពការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងនោះបទល្មើសគ្រឿងញៀនពង្រឹងការធ្វើតេស្តរកសារធាតុញៀនលើកងកម្លាំងបើរកឃើញវត្តមានសារធាតុញៀនត្រូវបណ្តេញចេញពីក្របខណ្ឌ ហើយលោកក៏គាំទ្រឱ្យមានការសាងសង់អគារព្យាបាលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនបន្ថែមនិងត្រូវបន្តជំរុញចលនាអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” បំផុសចលនាឱ្យប្រជាពលរដ្ឋចូលរួមអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”។
បញ្ជាក់ថា ឆ្នាំ២០២៣ ខេត្តសៀមរាប បង្ក្រាបបទល្មើសគ្រឿងញៀនបាន ២៨៨ លើកថយចុះ ១០លើក ហើយសមត្ថកិច្ចបានកំណត់មុខសញ្ញា ទប់ស្កាត់ និងបង្ក្រាបយ៉ាងសកម្មស្ទើរតែទាំងស្រុង។

ការគ្រប់គ្រងការបន្សាបអ្នកញៀនគ្រឿងញៀន និងមានយន្តការតាមដានមុខសញ្ញាប្រើប្រាស់ និងអ្នកដែលបានបន្សាបចេញពីមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ បានផ្សព្វផ្សាយគោលនយោបាយទាំង៧ចំណុច នៃគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពចំនួន៤.៥៥៦លើក ប្រជាពលរដ្ឋចូលរួមប្រមាណ៣៦៨.៦៥៧នាក់ ស្រី ២២៦.៩២២នាក់៕















-
ព័ត៌មានជាតិ២០ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២២ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ