បុណ្យចូលឆ្នាំ​ចិនសម័យ​ជំងឺ​កូ​វីដ​-១៩ ខេត្តបាត់ដំបង​ទទួលភ្ញៀវ​ទេសចរ​ជាង​៣​ម៉ឺន​នាក់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បុណ្យចូលឆ្នាំ​ចិនសម័យ​ជំងឺ​កូ​វីដ​-១៩ ខេត្តបាត់ដំបង​ទទួលភ្ញៀវ​ទេសចរ​ជាង​៣​ម៉ឺន​នាក់​

Published

on

យោងតាម​របាយការណ៍​បូកសរុប​ផ្លូវការ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា នៅក្នុង​អំឡុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ចិនរយៈពេល២​ថ្ងៃ ចាប់ពី​ថ្ងៃទី១១ ដល់​ថ្ងៃទី​១២ ខែកុម្ភៈ​ឆ្នាំ ២០២១ កន្លងទៅ​ថ្មីៗ​នេះ ខេត្តបាត់ដំបង បានទទួល​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូលមក​លេង​តាម​តំបន់​កម្សាន្ត​នានាសរុប​ចំនួន៣២ ៩៩០នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ​ចំនួន៣២ ៩១០​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន៨០​នាក់​។​

លោក អ៊ុច អ៊ុំ​ភិ​នី​ហ្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍ខេត្តបាត់ដំបង​បញ្ជាក់ថា ភ្ញៀវទេសចរ​នៅក្នុង​ដំ​ណាក់​កាល​នៃ​ការធ្វើដំណើរ​កម្សាន្ត​ខាងលើ​មានការ​ថយចុះ​បើ​ប្រៀបធៀប​នឹង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​កាលពី​ឆ្នាំ​កន្លងទៅ ។​

ទោះបី​បែបនេះ​ក៏ដោយ ក៏​ម្ចាស់​រមណីយដ្ឋាន និង​គោលដៅ​ទេសចរ​ក្នុង​ខេត្ត​ជាច្រើន​ទៀត​បាន​ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល រួមទាំង​ប្រជាពលរដ្ឋ​មាន​ការ​យល់ដឹង​ច្រើន​បាន​ចូលរួម​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩​បានល្អ​ប្រសើរ​។​

ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​បន្ថែមថា ​រមណីយដ្ឋាន និង​គោលដៅ​ទេសចរសំខាន់ៗ​ដែលជា​សក្តា​នុពល​តំបន់​លំហែកាយ​របស់​ខេត្តបាត់ដំបងដូចជា រមណីយដ្ឋាន​ប្រាសាទ​បាណន់ រមណីយ​ដ្ឋាន​ភ្នំ​សំពៅ ទស្សនា​ហ្វូង​សត្វ​ប្រចៀវ​ល្អាង​ភ្នំ​ពៅ រមណីយដ្ឋាន​ប្រាសាទឯកភ្នំ អាងទឹក​កំពីងពួយ រមណីយដ្ឋាន​ស្ទឹង​ថ្មដា រមណីយដ្ឋាន​ទឹកធ្លាក់៥៣ ក្នុងស្រុក​ភ្នំព្រឹក រមណីយដ្ឋាន​នគរជុំ​ភ្នំព្រឹក ភ្នំ​កំពូល​វត្ត​ល្អាង​កង្កែប វត្ត​នាង​រំសាយសក់ វត្តភ្នំ​ជី​ហង្ស រមណីយដ្ឋាន​វត្តភ្នំ​ចំបាំង និង​សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ​ល្អាង​ភ្នំ​ប្រាំពីរ​ជាដើម ។​ល​។​

​អត្ថបទ ៖ សោ និយម​រ័ត្ន​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services