ព័ត៌មានជាតិ
អាជ្ញាធរប្រាប់មូលហេតុពិតករណីបុរសមកពីប្រទេសថៃម្នាក់ស្លាប់
ករណីបុរសជនជាតិខ្មែរអាយុ ៣៨ ឆ្នាំម្នាក់ដែលទើបវិលត្រឡប់មកពីប្រទេសថៃ ហើយបានស្លាប់បាត់បង់ជីវិត នៅល្ងាចថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ មិនពាក់ព័ន្ធនឹងជំងឺកូវីដ១៩នោះទេ។
អាជ្ញាធរបន្ទាយមានជ័យ បញ្ជាក់ថា មូលហេតុពិតនៃការស្លាប់របស់បុរសអាយុ ៣៨ ឆ្នាំ ដែលមានទីលំនៅ ភូមិតាមាយ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង នឹងជាអ្នកជំងឺដែលបានវិលត្រឡប់មកពីប្រទេសថៃនោះ គឺស្លាប់ដោយសារជងឺមហារីកថ្លើមដំណាក់កាលចុងក្រោយ។

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តបន្ទាយមានជ័យចេញផ្សាយនៅថ្ងៃទី ១៣ ខែកុម្ភៈនេះ បញ្ជាក់ថា បុរសជាអ្នកជំងឺរូបនេះ បានមកដល់ប្រទេសកម្ពុជា តាមច្រកអូរបីជាន់ នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ នៅម៉ោង ២ រសៀល ដោយមានអាការៈ ហត់ និងពិបាកដកដង្ហើម មានស្បែកលឿងខ្លាំង ហើយបន្ទាប់មកត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។
នៅពេលដែលអ្នកជំងឺមកដល់មន្ទីរពេទ្យ គឺមានសភាពធ្ងន់ធ្ងរទៅហើយ ដោយសន្លប់បាត់បង់ស្មារតី ទោះបីជាមានការជួយសង្គ្រោះពីក្រុមគ្រួពេទ្យយ៉ាងណាក៏នៅតែមិនអាចជួយសង្គ្រោះបាន ហើយបានស្លាប់បាត់បង់ជីវិតនៅម៉ោង ៦ ល្ងាចថ្ងៃទី ១២ ដោយសារជំងឺមហារីកថ្លើម ពុំមែនជំងឺកូវីដ១៩នោះទេ៕
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យខាងក្រោម៖

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ១៦ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


