Connect with us

ព័ត៌មានជាតិ

ប្រទះ​ឃើញ​សពបុរសម្នាក់ត្រូវ​គេ​ដឹកយក​មកផ្លុង​ចោល​ក្នុងវត្ត​ដោយ​មានចង ក ជា​មួយ​ខ្សែអង្រឹង​

បានផុស

នៅ

សព​បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅក្នុង​វត្ត​គិរី​បុប្ផា​រំពើន ដោយមានខ្សែអង្រឹងចង​ជាប់​នឹង ក សង្ស័យ​ជាករណីឃាតកម្ម។

ករណី​ប្រទះ​ឃើញ​សព​នេះ​បាន​កើតឡើង កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២១​ ស្ថិតនៅក្នុងវត្ត​គិរី​បុប្ផា​រំពើន ​ឃុំ​ស្តេចគង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត។ ចំពោះ​ករណីនេះ ត្រូវបានគេសន្និដ្ឋានថា សព​អាច​ត្រូវគេ​ដឹក​មកពី​កន្លែង​ផ្សេង​រួច​យកទៅ​ប្លុង​ចោល​ក្នុង​ទី​អារាម​ខាងលើ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពី​មាន​ករណី​ប្រទះឃើញសព​ស្លាប់​ក្នុង​វត្ត សមត្ថកិច្ច​ជំនាញ​ខេត្តកំពត​បាន​សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ស្រុក រួមទាំង​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក បាន​ចុះមក​ពិនិត្យ ធ្វើ​កោស​ល្យវិច័យ ដោយ​សមត្ថកិច្ច​បាន​អះអាងថា សាកសព​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម ព្រោះ​សព​ត្រូវគេ​ចងក​នឹង​ខ្សែ​អង្រឹង​ដឹក​មកពី​កន្លែង​ផ្សេង​មក​ប្លុង​ចោល​ក្នុង​វត្ត​គិរី​បុប្ផា​រំពើន​។​

ទោះបីជា​បែបណា ​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​​ឈ្មោះ ផែ សំណាង ភេទ​ប្រុស អាយុ​៣២ឆាំ្ន មាន​ប្រពន្ធ​ឈ្មោះ អ្នក រ៉​ន អាយុ​៣១​ឆ្នាំ មានកូន​ប្រុស ស្រី​២​នាក់ នៅ​ភូមិ​ចង្កៀង ឃុំ​ទទុង ស្រុក​ដងទង់ ខេត្តកំពត​។​ ប៉ុន្តែ​ជនរងគ្រោះ​ធ្លាប់​បានមក​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​រោងចក្រ​ស៊ីម៉ងត៍​អូដ្ឋ ដែល​មាន​ទី​តាំងពី​កន្លែង​ទម្លាក់ចោល​សព​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​។ ​ដោយឡែក​ប្រពន្ធ​សព ឈ្មោះ​អ្នក រ៉​ន បានធ្វើការ​នៅ​ក្រុមហ៊ុន​រោងចក្រ​ស៊ីម៉ងត៍ខេ​ស៊ីមេន កំពត​។​

បើ​យោងតាម​ការអះអាង​ពី​ឪពុក​ជនរងគ្រោះ​បាន​និយាយ​ប្រាប់ថា ​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​បានកើត​ជម្លោះ​គ្នា​ជា​ច្រើនដង​ហើយ​ពួកគេ​ទាំងពីរ​នាក់​មិនបាន​រស់នៅ​ជុំគ្នា​ទេ​ជួល​ផ្ទះ​ស្នាក់នៅ​ភូមិ​ព្រៃ​តា​ព្រឹ​ត ឃុំ​ស្ដេច​គង់​ខាងលិច ស្រុក​បន្ទាយមាស លុះ​ពេល​ដឹងថា​ប្ដី​ស្លាប់​ទើប​នាង​ជា​ប្រពន្ធ​មកដល់​កន្លែង​សព​ប្ដី​ដែរ។​

ទាក់ទិន​នឹង​រឿង​ដដែល ស្ត្រី​ម្នាក់​ដែល​អះអាងថា ត្រូវជា​បងថ្លៃ​ជនរងគ្រោះ បាន​និយាយ​ប្រាប់ថា​កាលពី​វេលា​ម៉ោង​១​យប់​រំលង​អា​ធ្រាត្រឈាន​ចូលដល់​ថ្ងៃទី​១៤ ខែកុម្ភៈ មាន​មនុស្សបាន​ទូរស័ព្ទ​ប្រាប់គាត់​ថា សំណាង​ស្លាប់​ហើយ​មក​យក​សព​ផង​ គេ​ទុក​នៅក្នុង​វត្ត​។​ លុះ​ព្រឹក​ឡើង​ទើប​នាំគ្នា​មក​វត្ត​ឃើញ​សព​ដូច​គេ​ប្រាប់​មែន​-​ហើយ​ទូរស័ព្ទ​ដែល​គេ​ប្រាប់​ដំណឹង​នោះ​ ត្រូវបាន​បិទរ​ហូត​។​

លោក​វរសេនីយ៍ទោ ឈឹម ឈាង ប្រធានការិយាល័យ​កម្រិត​ធ្ងន់ ខេត្តកំពត​ ដែល​បាន​ចុះ​មកដល់​កន្លែង​សពមិនទាន់សន្និដ្ឋាន​បែបណា​នោះទេ​។​ ដោយឡែក​លោក សុខ សា​កាន ប្រធានការិយា​ល័យ​បច្ចេកទេស​និង​វិឡា​សាស្ត្រ​ខេត្តកំពត បាន​ឲ្យ​ដឹងថា​ ការធ្វើ​កោសល្យវិច័យ​ទៅលើ​សាកសព​ពិនិត្យឃើញថា ​ជនរងគ្រោះ​មាន​ស្នាម​ពក​ក្បាល​៣​កន្លែង​ផ្សេងៗ​គ្នា​ ហើយ​មាន​ខ្សែ​អង្រឹង​ចង​ជាប់​នៅ​ក​ផងដែរ វា​អាចពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​។​ ចំពោះ​ករណីនេះ​សមត្ថកិច្ច​បាន​ហៅ​ស្ត្រី​ជា​ប្រពន្ធ​ជនរងគ្រោះ​ទៅ​សួរនាំ​លម្អិត​បន្តទៀត​ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​។​

ក្រោយពី​ពិនិត្យ​រួចរាល់​សព​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​ប្រគល់ជូន​សាច់ញាតិ ដើម្បី​ដឹកយក​ទៅធ្វើ​បុណ្យ​ទៅតាម​ប្រពៃណី​ នៅឯ​ស្រុកកំណើត​ភូមិ​ត្រពាំង​ត្រែង ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ​៕

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលខេត្តពោធិ៍សាត់ ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នេសាទ​ក្នុង​រដូវ​បិទ រក​ឃើញ​មាន​ត្រី​កើន​ឡើង​ជាង​ឆ្នាំ​មុន

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក​ ហេង សួរ ឯកភាព​ជា​មួយ​ CDRI ដើម្បី​សិក្សា​ស្រាវជ្រាវ​ពី​វឌ្ឍនភាព​តម្រូវ​ការ​ជំនាញនៅលើទីផ្សារ

សន្តិសុខសង្គម១០ ម៉ោង មុន

អាវុធហត្ថខេត្តតាកែវ បង្ក្រាបជនសង្ស័យគ្រឿងញៀន៥នាក់បញ្ជូនទៅតុលាការ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងការងារ សហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ​ នឹងនាំយកថវិកាពីសប្បុរសជនជូនកងទ័ពឆាប់ៗ ខណៈ «មូលនិធិទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ» ដំណាក់កាលទី១​ ទើបបិទបញ្ចប់

Sokha Hotels

ព័ត៌មានពេញនិយម