ព័ត៌មានជាតិ
មកស្គាល់ឈ្មោះ និងទីតាំងគ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញរថយន្ត ទាំង ៣០ កន្លែង នៅទូទាំងប្រទេស
បច្ចុប្បន្ន មានគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលបណ្ដុះបណ្ដាលជំនាញរថយន្តប្រមាណ ៣០ កន្លែង នៅទូទាំងប្រទេស ស្ថិតក្រោមឱវាទក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ២០ មករា នេះថា គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលបណ្ដុះបណ្ដាលជំនាញរថយន្តប្រមាណ ៣០ កន្លែង ក្នុងនោះមាន គ្រឹះស្ថានសាធារណៈចំនួន ២៦ សាលា, គ្រឹះស្ថានឯកជន ១ សាលា និងគ្រឹះស្ថានអង្គការក្រៅរដ្ឋាភិបាល ៣ សាលា។

គ្រឹះស្ថានសាធារណៈចំនួន ២៦ គ្រឹះស្ថាន រួមមាន ៖
១.វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា មានទីតាំងរាជធានីភ្នំពេញ
២.វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម មានទីតាំងនៅរាជធានីភ្នំពេញ
៣.វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ មានទីតាំងនៅរាជធានីភ្នំពេញ
៤.វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ មានទីតាំងនៅរាជធានីភ្នំពេញ
៥.វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង មានទីតាំងនៅបាត់ដំបង
៦.វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង មានទីតាំងនៅបាត់ដំបង
៧.វិទ្យាស្ថានជាតិវិជ្ជាជីវៈ បាត់ដំបង មានទីតាំងនៅបាត់ដំបង
៨.វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ មានទីតាំងនៅខេត្តតាកែវ
៩.វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត មានទីតាំងនៅខេត្តកំពត
១០.វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង មានទីតាំងនៅខេត្តស្វាយរៀង
១១.វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន មានទីតាំងនៅខេត្តក្រចេះ
១២.វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ មានទីតាំងនៅខេត្តព្រះសីហនុ
១៣.វិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ មានទីតាំងនៅខេត្តព្រះសីហនុ
១៤.វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ មានទីតាំងនៅខេត្តសៀមរាប
១៥.វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ចាម មានទីតាំងនៅខេត្តកំពង់ចាម
១៦.វិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ មានទីតាំងនៅខេត្តពោធិ៍សាត់
១៧.វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ មានទីតាំងនៅខេត្តកំពង់ធំ
១៨.វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ មានទីតាំងនៅខេត្តបន្ទាយមានជ័យ
១៩.វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ មានទីតាំងនៅខេត្តកំពង់ស្ពឺ
២០.វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង មានទីតាំងនៅខេត្តកោះកុង
២១.វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង មានទីតាំងនៅខេត្តកំពង់ឆ្នាំង
២២.វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន មានទីតាំងនៅខេត្តកណ្តាល
២៣.វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង មានទីតាំងនៅខេត្តព្រៃវែង
២៤.មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តប៉ៃលិន មានទីតាំងនៅខេត្តប៉ៃលិន
២៥.មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យ មានទីតាំងនៅខេត្តឧត្តរមានជ័យ
២៦.មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ មានទីតាំងនៅខេត្តត្បូងឃ្មុំ។
ចំណែកវិស័យឯកជនមាន ១ គ្រឹះស្ថាន គឺ វិទ្យាស្ថានបច្ចេកទេសជួសជុលរថយន្ត មានទីតាំងនៅរាជធានីភ្នំពេញ និងអង្គការក្រៅរដ្ឋាភិបាល មានចំនួន ៣ គ្រឹះស្ថាន ៖ ១.វិទ្យាស្ថាន ប៉េ អេស អ៊ឺ នៅរាជធានីភ្នំពេញ, ទី២.សាលាបច្ចេកទេសដុនបូស្កូភ្នំពេញ មានទីតាំងនៅរាជធានីភ្នំពេញ ,និង ទី៣.សាលាបច្ចេកទេសដុនបូស្កូខេត្តព្រះសីហនុ មានទីតាំងនៅខេត្តព្រះសីហនុ។

លោក កត្តា អ៊ន បានបញ្ជាក់ថា គ្រឹះស្ថានបណ្ដុះបណ្ដាលទាំងនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សជំនាញរថយន្ត ដោយសារជំនាញនេះមានតម្រូវការទីផ្សារខ្ពស់ស្របពេលចំនួនការ៉ាស់ជួសជុលរថយន្តកំពុងមានការកើនឡើង និងរីកដូចផ្សិត ដែលបានស្រូបទាញកម្លាំងពលកម្មយ៉ាងច្រើន ជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរ។

លោកបានបន្តទៀតថា ជំនាញផ្នែករថយន្តនេះ ត្រូវបានដាក់បញ្ចូលទៅក្នុងជំនាញទាំង ១០ នៅក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រមាណ ១ លាន ៥ សែននាក់ របស់រាជរដ្ឋាភិបាល ដែលបើកវគ្គជាលើកដំបូង កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ដោយមានយុវជនចុះឈ្មោះចូលរៀនប្រមាណជាង ២ ម៉ឺននាក់ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីនេះជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ កន្លងទៅ។ ក្រៅពីនេះ មានមុខជំនាញ សំណង់, អគ្គិសនី និងថាមពល,អេឡិចត្រូនិក,បរិក្ខារត្រជាក់ និងកម្ដៅ,កម្មន្តសាល,មេកានិកទូទៅ/,ទេសចរណ៍,សេវាកម្ម, កសិកម្ម និង កសិ-ឧស្សាហកម្ម, និង ធុរកិច្ច និងព័ត៌មាន។

លោក កត្តា អ៊ន បានអំពាវនាវ និងលើកទឹកចិត្តដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលមិនទាន់បានចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ សូមប្រញាប់មកចុះឈ្មោះចូលរៀនឱ្យបានច្រើន ព្រោះថាវគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៤ ខែ ហើយការចុះឈ្មោះចូលរៀនមិនតម្រូវឱ្យបង់ប្រាក់ទេ។ ចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នឹងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ២៨ ម៉ឺនរៀល ក្នុង ១ ខែ។ ប៉ុន្តែយុវជនមកពីសេដ្ឋកិច្ចក្នុង ឬ ក្រៅប្រព័ន្ធ ឬកម្មករ-និយោជិត ដែលមានបំណងចង់រៀនជំនាញបន្ថែម ក៏អាចចុះឈ្មោះចូលរៀនដោយឥតគិតថ្លៃបានដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យទេ៕
អត្ថបទ ៖ សំអឿន

-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


