ព័ត៌មានជាតិ
រដ្ឋមន្រ្តីឧស្សាហកម្ម ជំរុញអ្នកផលិតអំបិលស្វែងរកទីផ្សារថ្មីៗ បន្ថែមលើទីផ្សារប្រពៃណី
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានលើកឡើងថា អំបិលជាទំនិញយុទ្ធសាស្ត្រមួយ ដែលត្រូវបានប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ការកែច្នៃផលិតផលផ្សេងៗ។ លោកបានលើកឡើងអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍អំបិល ឆ្នាំ២០២២-២០២៦ និងបានជំរុញឱ្យអ្នកផលិតអំបិលឱ្យស្វែងរកទីផ្សារថ្មីៗ ដែលមិនមែនជាទីផ្សារប្រពៃណី ដូចជាការប្រើប្រាស់អំបិលធ្វើជាក្ល័រ ដើម្បីប្រព្រឹត្តកម្មទឹកស្អាតជាដើម។ ការលើកឡើងរបស់លោករដ្ឋមន្រ្តីបែបនេះ នៅពេលចុះពិនិត្យស្ថានភាពស្រែអំបិល និងជួបសំណេះសំណាលជាមួយអ្នកផលិតអំបិលមកពីខេត្តកំពត និងខេត្តកែប ដើម្បីពិភាក្សាអំពីការលើកកម្ពស់គុណភាព និងស្តង់ដារសម្រាប់ផលិតកម្មអំបិល កាលពីពេលថ្មីៗនេះ។

លោក ហែម វណ្ណឌី បានលើកទឹកចិត្តដល់អ្នកផលិតអំបិល និងអាជីវកម្មដែលមានសក្តានុពលក្នុងខេត្តទាំងពីរ ដូចជាអាជីវកម្មផលិតទឹកត្រី និងម្រេច ឱ្យសហការជាមួយក្រសួង សម្រាប់ការគាំទ្រទាក់ទងនឹងគុណភាព និងស្តង់ដារផលិតផល។
លើសពីនេះទៀត លោកបញ្ជាក់ថា ក្រសួងកំពុងអនុវត្តកំណែទម្រង់មួយចំនួន រួមទាំងការកែសម្រួលថ្លៃ រយៈពេល និងសុពលភាពនៃសេវាសាធារណៈរបស់ខ្លួន ជាពិសេសកំពុងប្រែក្លាយមន្ទីរពិសោធន៍ជាតិទៅជាគ្រឹះស្ថានរដ្ឋបាលសាធារណៈ ក្នុងគោលបំណងផ្តល់សេវាប្រកបដោយវិជ្ជាជីវៈជូនដល់វិស័យឯកជនផងដែរ។

លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រដ្ឋាភិបាល បានគិតគូរពីការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក្នុងស្រុក។ ក្នុងនោះ អាទិភាពមួយរបស់រាជរដ្ឋាភិបាលគឺការចលនា ដើម្បីលើកកម្ពស់ការផលិតក្នុងស្រុក ដោយផ្តោតលើគុណភាព ផលិតភាព និងភាពប្រកួតប្រជែងលើទីផ្សារ។
លោកស្រី ស៊ឹម ណារី ប្រធានស្តីទីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតមានកសិដ្ឋានផលិតអំបិលសរុបទំហំ ៣៤៨៩ ហិកតា មានឃ្លាំងស្តុកអំបិលចំនួន៥៦០កន្លែង ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋចំនួន ១៤៧៤ នាក់ ហើយកសិដ្ឋានផលិតអំបិលក្នុងខេត្តដំណើរការបានរយៈពេល ៤ ទៅ ៦ ខែក្នុងមួយឆ្នាំ អាស្រ័យលើអាកាសធាតុ និងផ្តល់ទិន្នផលអំបិលប្រមាណ ១០ម៉ឺនតោនក្នុងមួយឆ្នាំ៕

-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


