ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម ឲ្យអាជ្ញាធរពិនិត្យមើលអាជីវកម្មឆ្នោតផ្សងសំណាងក្នុងមូលដ្ឋានរបស់ខ្លួនឡើងវិញ
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី ២២ ខែមករាឆ្នាំ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង ១០ ត្រូវពិនិត្យមើលឡើងវិញ នូវអាជីវកម្មឆ្នោតផ្សងសំណាងផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបញ្ជៀសការធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានឲ្យដឹងថា បច្ចុប្បន្នមានព័ត៌មាន ទាក់ទងទៅនឹងបញ្ហា ការធ្វើអាជីវកម្មឆ្នោតផ្សងសំណាងផ្សេងៗ ដែលបង្កលក្ខណៈធ្វើឲ្យប្រជាពលរដ្ឋ នាំគ្នាលេងល្បែងមួយនេះរហូតដល់ភ្លេចភ្លាំង លែងចង់ធ្វើការងារ។
ដោយក្តីបារម្ភ ខ្លាចបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ជីវភាពប្រជាពលរដ្ឋ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរ ពិនិត្យមើលឡើងវិញ ពីព្រោះថា បើទោះល្បែងនោះ មានច្បាប់អនុញ្ញាតត្រឹមត្រូវយ៉ាងណាក៏ដោយ ប៉ុន្តែបើអាជ្ញាធរពិនិត្យឃើញថា មានផលប៉ះពាល់ដល់ប្រជាពលរដ្ឋធ្ងន់ធ្ងរ គឺយើងចាំបាច់ត្រវលើកជាយោបល់ជម្រាបជូន ទៅថ្នាក់ជាតិ ដើម្បីមានវិធានការដោះស្រាយ៕
អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


