ព័ត៌មានជាតិ
គម្រោងស្ថាបនាកំណាត់ផ្លូវជាតិលេខ ៣ ត្រពាំងរពៅ-វាលរេញ រំពឹងបើកការដ្ឋានឆ្នាំនេះ
គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៣ កំពត-វាលរេញ ប្រវែង ២០ គីឡូម៉ែត្រ រំពឹងបើកការដ្ឋានសាងសង់នៅឆ្នាំ ២០២៤ បន្ទាប់ពីទទួលបានថវិកាកម្ចីពីប្រទេសចិន។
លោក ផន រីម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ នេះថា គម្រោងផ្លូវជាតិលេខ ៣ ត្រពាំងរពៅ-វាលរេញ ត្រូវការសិក្សាឱ្យបានច្បាស់លាស់ និងជជែកលម្អិតពីរបៀបសាងសង់ ចៀសវាងធ្វើរួចហើយ ខូចវិញ។

លោកបានបញ្ជាក់ថា តាមការសិក្សា កំណាត់ផ្លូវនេះ កន្លែងខ្លះដីស្អុយនៅខាងក្រោមពី៥ ម៉ែត្រ ទៅ១៤ ម៉ែត្រ ដែលទាមទារការសាងសង់ម៉ត់ចត់បំផុត។
ក្រសួងសាធារណការបានពិភាក្សាជាមួយក្រុមហ៊ុនពីរបៀបសាងសង់ ដោយកាយដីស្អុយចេញ និងប្រើបច្ចេកទេសបុកគ្រឹះរៀបធ្នឹម និងមានភាពរលាស់ ដើម្បីធានាគុណភាពផ្លូវ និងការធ្វើចរាចរណ៍។
លោកថា ក្រសួងសាធារណការ កំពុងពិភាក្សាពីតម្លៃ នៃការសាងសង់ ហើយរំពឹងថា នឹងបានថវិកាកម្ចីពីប្រទេសចិនមកសាងសង់ក្នុងឆ្នាំនេះហើយ ប៉ុន្តែលោកមិនទាន់បញ្ជាក់ពីពេលវេលាជាក់លាក់។

កន្លងមក លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានណែនាំឲ្យក្រុមការងារគម្រោង សហការជាមួយក្រុមហ៊ុនទទួលសិទ្ធិសាងសង់រៀបចំការងារជួសជុលថែទាំបន្ទាន់ ដើម្បីធានាការធ្វើចរាចរណ៍បណ្តោះអាសន្ន។
លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះសីហនុបានឱ្យដឹងថា កន្លងមកក្រុមហ៊ុនសារជីវកម្មស្ពាន-ថ្នល់ ចិន (CRBC) បានជួយជួសជុលកំណាត់ផ្លូវនេះនៅត្រង់ចំណុចត្រពាំងល្ពៅឆ្ពោះទៅវាលរេញ ដោយប្រើប្រាស់ថ្មធំ ថ្ម៤x៦ និងថ្មមិច ចាក់បំពេញ កៀរ កិនបង្ហាប់ ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន។
លោកប្រាប់ថា បច្ចុប្បន្នការធ្វើដំណើររបស់ប្រជាពលរដ្ឋមានការហុយដីបន្តិចដោយសារជាផ្លូវដី ប៉ុន្តែតួផ្លូវមិនមានសំបុកមាន់ធំៗ ដូចពេលមុនទេ។

កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) មានប្រវែងសរុប ៥៤,៣ គ.ម ក្នុងនោះធនាគារពិភពលោកបានផ្ដល់ថវិកាស្ដារកំណាត់ផ្លូវនេះបានចំនួន ៣៤ គីឡូម៉ែត្ររួចហើយ។
ដោយឡែកកំណាត់ផ្លូវពីចំណុចត្រពាំងរពៅដល់វាលរេញ ត្រូវបានសាងសង់និងលើកកម្រិតគុណភាពជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែកំណាត់ផ្លូវប្រវែងប្រមាណ ២០ គីឡូម៉ែត្រខាងលើនេះតែងតែរងការខូចខាតទៅវិញ បន្ទាប់ពីការសាងសង់រួចរយៈពេលខ្លី។

កំណាត់ផ្លូវនេះធ្វើហើយឆាប់ខូចទៅវិញគឺដោយសារតែស្ថានភាពដីនៅតំបន់នេះជាប្រភេទដីស្អុយ បៀមទឹកខ្លាំង ដែលមានជម្រៅប្រមាណអតិបរមាជិត ១៨ ម៉ែត្រ (ដោយកន្លែង)។
ដើម្បីឱ្យការសាងសង់កំណាត់ផ្លូវនេះឡើងវិញជាប់ធន់បានយូរ ទាមទារការប្រើប្រាស់បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង។
ក្នុងកំណាត់ ៥ គ.ម ដែលមានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រ នៅផ្នែកខាងក្រោម តម្រូវឱ្យធ្វើការវាយសសរគ្រឹះដល់ជម្រៅ ១៨ ម៉ែត្រ ដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ។ ដោយឡែកចំពោះកំណាត់ ១៥ គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះខាងក្រោម រួចហើយចាក់បេតុងកម្រាស់ ២៦ ស.ម ទើបផ្លូវនេះមានភាពរឹងមាំជាប់បានយូរ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


