ព័ត៌មានជាតិ
លោក សេង ម៉ៅ ៖ ទោះអាយុជិត ៤០ ឆ្នាំ ក៏នៅសង្វាតជំនាញបច្ចេកទេស ព្រោះចង់បើករបរឯស្រុកកំណើត
លោក សេង ម៉ៅ អាយុ៣៨ឆ្នាំ ជាសិក្ខាកាមកំពុងសិក្សាជំនាញជួសជុលរថយន្តនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បើទោះបីមានអាយុជិត៤០ឆ្នាំក៏ដោយ ក៏សិក្ខាកាមមកពីខេត្តបាត់ដំបងរូបនេះ នៅតែសង្វាតជំនាញបច្ចេកទេសដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួនដែរ។

លោកថា «បន្ទាប់ពីបញ្ចប់ការរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស រយៈពេល៤ខែ នៅទីនេះ ខ្ញុំរំពឹងថា អាចមានសមត្ថភាពសមរម្យក្នុងការបើកកន្លែងរកស៊ីបានដោយខ្លួនឯង ត្បិតរូបលោកក៏ធ្លាប់ស្គាល់ខ្លះៗរួចមកហើយដែរជំនាញប្រភេទនេះកន្លងមក»។

លោកអំពាវនាវឱ្យយុវជនទាំងអស់ គួរមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈនេះឱ្យបានគ្រប់គ្នា ដើម្បីធានាថាខ្លួនឯងមានជំនាញមួយច្បាស់លាស់ មានការងារធ្វើគ្រប់គ្នាៗ នាពេលអនាគត និងអាចស្រោចស្រង់ជីវភាពគ្រួសារបាន។ កាលណាមានជំនាញមួយច្បាស់លាស់ក្នុងខ្លួន នោះវាមិនធ្វើឱ្យយើងគ្មានការងារធ្វើនោះទេ។

លោកមើលឃើញថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ ទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនេះ គឺជាការផ្តួចផ្តើមមួយល្អណាស់សម្រាប់យុវជនក្រីក្រ និងយុវជនទូទៅ ពីព្រោះវាអាចកែប្រែអនាគតរបស់យុវជនពីគ្មានជំនាញ មកមានជំនាញ និងពីការបោះបង់ការសិក្សាមកត្រលប់ចូលសាលាបណ្តុះបណ្តាលវិញ។
គួរបញ្ជាក់ផងដែរថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ១,៥ លាននាក់ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបោះជំហានទៅមួយកម្រិតទៀតហើយ ដែលកាលពីថ្ងៃទី១៥ មករា ឆ្នាំ២០២៤ កន្លងទៅ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសបើកជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គដំបូង៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


