Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចកំពុងតាមរកអ្នកបើកបររថយន្តកុងតឺន័របុកសិស្សសាលាម្នាក់ស្លាប់

បានផុស

នៅ

សិស្សសាលាអនុវិទ្យាល័យម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដែលធ្វើឲ្យស្ត្រីជាម្ដាយយំសោកសង្រែងយ៉ាងក្រៃលែង ខណៈដែលសិស្សសាលារូបនោះកំពុងជិះម៉ូតូចេញពីសាលារៀនហើយក៏ត្រូវរថយន្តកុងតឺន័រដែលឡើងជែងមិនប្រយ័ត្នបណ្ដាលឲ្យបុកសិស្សសាលានោះចំពីមុខតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការអះអាងពីលោកមេប៉ុស្តិ៍តាក្រី បានបញ្ជាក់ថា នៅវេលាម៉ោង ៤ និង ៣០ នាទីល្ងាច ថ្ងៃទី ២៧ ខែមករា ឆ្នាំ២០២៤ គឺជាពេលវេលាដែលសិស្សនៅក្នុងអនុវិទ្យាល័យ សាមសិប ដែលស្ថិតក្នុងឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ត្រូវចេញពីសាលាដើម្បីត្រឡប់ទៅផ្ទះរៀងៗខ្លួន។

លោកមេប៉ុស្តិ៍បានបន្តថា ខណៈដែលសិស្សកំពុងតែចេញពីសាលា និងកំពុងធ្វើដំណើរប្រកាន់ស្ដាំរៀងៗខ្លួននោះ ក៏ស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿងបានបោះពួយមកពីចម្ងាយហើយបើឡើងចេញរថយន្តមួយគ្រឿងទៀតដែលនៅពីមុខក៏បណ្ដាលឲ្យជ្រុលចង្កូតទៅបុកនិងសិស្សសាលាម្នាក់ដែលកំពុងធ្វើដំណើរច្រាសទិសគ្នា បណ្ដាលឲ្យកិនស្លាប់យ៉ាងអាណោចអាធ័មនៅលើដងផ្លូវ។

ក្រោយមកទើបគេដឹងថា សិស្សសាលាដែលរងគ្រោះនោះមានឈ្មោះ វ៉ុន ស៊ីញ ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ដោយឡែកអ្នកបើកបររថយន្តកុងតឺន័របានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចស្រុកបានរាយការណ៍ទៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តដើម្បីចុះទៅយករថយន្តមករក្សាទុកនិងតាមរកអ្នកបើកបររថយន្តនោះមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

អត្ថបទ : សោនិយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម