Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៤នេះ កម្ពុជា ដាក់ចេញគោលដៅសំខាន់ ២ មួយនៅខេត្តសៀមរាប និងមួយទៀតនៅខេត្តព្រះសីហនុ

បានផុស

នៅ

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅក្នុងឆ្នាំ ២០២៤នេះ ប្រទេសកម្ពុជា បានដាក់ចេញគោលដៅសំខាន់ចំនួន ២ សម្រាប់ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីធ្វើយ៉ាងណាជំរុញ និងពន្លឿននៃការអភិវឌ្ឍ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» នាព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងឆ្នាំ ២០២៤នេះ ប្រទេសកម្ពុជា ដាក់ចេញគោលដៅសំខាន់ចំនួន ២ គឺទី ១. កម្មវិធីទស្សនាសៀមរាប ២០២៤ និងទី ២. កម្មវិធីពិសេស ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា «ចឹងបានឆ្នាំ ២០២៤នេះ យើងសម្រេចជ្រើសយកខេត្តព្រះសីហនុ និងខេត្តសៀមរាប ហើយនៅក្នុងវិស័យសំខាន់ ដែលពាក់ព័ន្ធនឹងសក្ដានុពលនេះ ដើម្បីធ្វើយ៉ាងណាជំរុញ និងពន្លឿននៃការអភិវឌ្ឍកន្លែងនេះ ដើម្បអាចជាប៉ូលមួយ អាចយោងឡើងខ្ពស់ ហើយអាចទាញការអភិវឌ្ឍទូទាំងប្រទេស នេះជាមូលហេតុដែលយើង ត្រូវចាំបាច់ដាក់ចេញកម្មវិធីនេះតែម្ដង»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម