ព័ត៌មានជាតិ
រដ្ឋាភិបាលតាមដានដោះស្រាយបញ្ហាខ្វះខាតទឹក និងផ្ដល់បច្ចេកទេសកសិកម្ម ខណៈស្រូវឡើងថ្លៃ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសសន៍ថា រាជរដ្ឋាភិបាលបានតាមដានបញ្ហាខ្វះខាតទឹកជាប្រចាំ ព្រមទាំងគិតគូរផ្ដល់បច្ចេកទេសកសិកម្ម ខណៈឆ្នាំនេះស្រូវបានថ្លៃ កសិករសម្រុកធ្វើស្រូវប្រាំងលើសផែនការ ជាង ២ដង។

ការមានប្រសាសន៍នេះ ធ្វើឡើង ក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃអង្គារ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឆ្នាំនេះស្រូវឡើងថ្លៃល្អ ខណៈរាជរដ្ឋាភិបាលបានតាមដានបញ្ហាការប្រើប្រាស់ទឹក ការបង្កបង្កើនផល គ្រាន់តែនៅពោធិ៍សាត់មួយ គ្រាន់តែធ្វើលើសផែនការ ២៧៩% ១ ជា ២។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បញ្ជាក់បន្ថែមថា៖ “អ៊ីចឹងយើងដាក់អន្តរគមន៍ដោះស្រាយទឹក ផ្ដល់ការជួយផ្សេងជូនគាត់។ ហើយចុងក្រោយ កម្មវីធីដាក់ពង្រាយបច្ចេកទេសកសិកម្ម។ យើងប្រឡងជ្រើសរើសមន្ត្រី គឺដើម្បីជួយកសិករឱ្យពួកគាត់រឹងដៃរឹងជើងខ្លួនឯង មិនមែនឱ្យពួកគាត់ពឹងផ្អែកលើមន្ត្រីបច្ចេកទេសទៅដាំដុះឱ្យគាត់ លក់ឱ្យគាត់ទេ”។
ដោយសារស្រូវឆ្នាំនេះឡើងថ្លៃ ប្រជាកសិករបានសម្រុកធ្វើស្រែប្រាំងរហូតលើសផែនការ ១ ទ្វេជា ២។ ក្នុងនោះខេត្តដែលជួបបញ្ហាខ្វះទឹកធ្វើស្រែប្រាំងដូចជា ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម កណ្ដាល ស្វាយរៀង ជាដើម។ ក្នុងពេលប្រជាកសិករខ្វះទឹកធ្វើស្រែប្រាំង និងប្រើប្រាស់នេះ អាជ្ញាធរខេត្តនីមួយៗបានជួយអន្តរគមន៍ដោយបូមទឹកបញ្ជូនតាមប្រឡាន ប្រព័ន្ធធារាសាស្ត្រនានា ដើម្បីសង្គ្រោះស្រូវប្រាំង។

គួរបញ្ជាក់ថា ពិធីបើកសន្និបាតត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ពិធីបើកនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាពស្ថិតក្រោមសមត្ថកិច្ចក្រសួង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី-ខេត្ត ប្រធានសាខាមូលនិធិជាតិជំនួយសង្គមរាជធានី-ខេត្តទាំង២៥ ព្រមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងអង្គការសង្គមស៊ីវិលជាដៃគូអភិវឌ្ឍន៍ទាំងជាតិ និងអន្តរជាតិផងដែរ។ សន្និបាតនោះ បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំអង្គភាពជំនាញឡើងធ្វើបទអន្តរាគមន៍ ក៏ដូចជាការផ្តល់មតិផ្សេងៗពីថ្នាក់ដឹកនាំក្រសួង ដើម្បីកែលំអរចំណុចខ្វះខាត ក៏ដូចជាផ្តល់ជាទស្សនទានល្អៗបន្ថែមជំរុញឱ្យការងារកាន់តែល្អប្រសើរ។
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាមានមុខងារ និងភារកិច្ចរៀបចំ និងអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រទិសដៅ និងផែនការរួមរបស់រាជរដ្ឋាភិបាល ក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, រៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្តផែនការសកម្មភាព គោលដៅ ទិសដៅ កម្មវិធី យន្តការក្នុងការគ្រប់គ្រង ដឹកនាំ ចាត់ចែង ផ្តល់សេវាគាំពារដល់មុខសញ្ញាក្នុងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, កសាង និងអនុវត្តលិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំ និងផែនការពាក់ព័ន្ធនឹងវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាស្របតាមលិខិតបទដ្ឋានជាតិ និងអន្តរជាតិ, សិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រលើផ្នែកសង្គមកិច្ច គ្រប់គ្រងការងារស្មុំកូនក្នុងប្រទេស និង អន្តរប្រទេស, ដឹកនាំ គ្រប់គ្រង និងសហការជាមួយដៃគូ អង្គការមិនមែនរដ្ឋាភិបាលនានាដែលធ្វើសកម្មភាព លើវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, រៀបចំបង្កើតយន្តការជំរុញបំផុសការចូលរួមសកម្មភាពការងារសង្គមកិច្ច សាមគ្គីធម៌សង្គម លើកទឹកចិត្តដល់ក្រុមហ៊ុន សហគ្រាសរដ្ឋ ឯកជន អង្គការមនុស្សធម៌ ដៃគូអភិវឌ្ឍ សហគមន៍ និង មហាជនដែលបានចូលរួមសកម្មភាពដើម្បីសង្គម, អនុវត្តភារកិច្ចផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលប្រគល់ជូនក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


