Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាលបង្ហាញការងារអាទិភាព៩ ចំណុចដល់ WHO សម្រាប់អនុវត្តនៅអាណត្តិទី៧ នេះ

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបង្ហាញពីការងារអាទិភាពចំនួន៩ចំណុចដល់អង្គការ
សុខភាពពិភពលោក (WHO) សម្រាប់អនុវត្តនៅអាណត្តិទី៧នេះ ដើម្បីឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបជាមួយលោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាកាលពីថ្ងៃទី៦កុម្ភៈ នៅទិស្តីការក្រសួង លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ចំណុចអាទិភាពសុខាភិបាលចម្បងចំនួន៩រួមមាន៖ (១) ការអប់រំសុខភាពជូនដល់ប្រជាពលរដ្ឋក្នុងការបង្ការជាមុនបញ្ហាជំងឺផ្សេង។ (២) ការប្រយុទ្ធប្រឆាំងជំងឺឆ្លងទាំងជំងឺ Covid-19 ក៏ដូចជាជំងឺថ្មីៗ ដែលនឹងអាចកើតមាន។ (៣) កាប្រយុទ្ធប្រឆាំង និងបង្ការជំងឺរាតត្បាតជាសកល។ (៤) ការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដូចជា​ ទឹកនោមផ្អែម មហារីក ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង សរសៃឈាមជាដើម។ (៥) ការប៉ះពាល់សុខភាព ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ។ (៦)​ គម្រោងកិច្ចគាំពារសង្គម ជាពិសេសលើវិស័យសុខាភិបាល។ (៧) យន្តការធានាគុណភាពសុខាភិបាល និងនិយ័តកម្មសុខាភិបាល ទាំងផ្នែករដ្ឋ និងឯកជន។ (៨) ការបណ្តុះបណ្តាលអភិវឌ្ឍន៍ធនធានមនុស្ស។ និងទី (៩) ការពង្រឹងភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាលដែលស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលអណត្តិទី៧ នេះ។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានស្នើឱ្យតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបន្តជួយលើវិស័យសុខាភិ
បាលនៅកម្ពុជាបន្ថែមទៀតដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពក្នុងការចូលរួមចំណែកក្នុងការសម្រេចឱ្យបាននូវផែនការយុទ្ធសាស្ត្រសុខាភិបាលក៏ដូចជាចំណុចជាអាទិភាពសុខាភិបាលសំដៅឈានទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាល អាណត្តិទី៧នេះ។

លោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បានលើកឡើងអំពីប្រវត្តិនៃអង្គការសុខភាពពិភពលោក ក៏ដូចជាការចូលរួមចំណែកក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា
ដើម្បីគោលដៅឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំរវាង WHO និងក្រសួងសុខាភិបាល។

បន្ថែមពីនេះទៀត លោកស្រីវេជ្ជបណ្ឌិត បានជម្រាបជូនដោយផ្តោតលើ WHO’s Fourteenth GeneralProgram of Work 2025-2028 និងយុទ្ធសាស្ត្រសហប្រតិបត្តិការកម្ពុជា-WHO (Country Cooperation Strategic 2024-2028) ដែលពិតជាមានចំនុចបន្ស៊ីគ្នាយ៉ាងល្អប្រសើរបញ្ជាក់ពីកត្តាជោគជ័យក្នុងយុទ្ធសាស្ត្រសហប្រតិបត្តិការភាពជាដៃគូសំដៅឆ្ពោះទៅរកគោលដៅដែលបានកំណត់ទុករួមគ្នាក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាពរបស់កម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម