ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ជំរុញឲ្យសមាជិក-សមាជិកាបក្សទាំងអស់ ត្រូវអនុវត្តនូវគោលការណ៍សំខាន់ៗរបស់គណបក្ស
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា បានជំរុញសមាជិក-សមាជិកាបក្សទាំងអស់ ត្រូវអនុវត្តនូវគោលការណ៍សំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីទទួលជោគជ័យ ក្នុងការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី ៥នេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះខណៈជួបសំណេះសំណាល ជាមួយសមាជិក- សមាជិកា នៃអង្គបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី ៥ មកពី ១០ឃុំ នៃស្រុករំដួល ខេត្តស្វាយរៀង នៅស្នាក់ការគណបក្សប្រជាជនស្រុករំដួល នាព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ។

ក្នុងពិធីជួបសំណេះសំណាលនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអនុប្រធានគណបក្ស និងបានកោតសសើរវាយតម្លៃខ្ពស់ចំពោះសមាជិក-សមាជិកា នៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែង នៅទូទាំងស្រុករំដួល ក៏ដូចជាក្នុងខេត្តស្វាយរៀង ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្ត ក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសំណូមពរដល់សមាជិក-សមាជិកា នៃអង្គបោះឆ្នោតទាំងអស់ ត្រូវអនុវត្តឲ្យបានសម្រេចនូវសេចក្តីកំណត់ ស្តីពី ផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតព្រឹទ្ធសភា អាណត្តិទី ៥ ឆ្នាំ ២០២៤ ត្រូវថែទាំសុខភាពឲ្យបានល្អ និងបោះឆ្នោតជូនគណបក្សប្រជាជន។ ជាពិសេស សមាជិក-សមាជិកាគណបក្សគ្រប់ថ្នាក់ ត្រូវចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវសេចក្តីថ្លែងការណ៍លេខ ០០២ គជប ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត និងសេចក្តីប្រកាសព័ត៌មានលេខ ០០៤ សប្រក ចុះថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៤ របស់ក្រសួងមហាផ្ទៃ ដែលជាការឆ្លើយតបនឹងសកម្មភាពបង្ខិតបង្ខំគំរាមកំហែង ដល់អ្នកបោះឆ្នោតរបស់គណបក្សភ្លើងទៀន ដើម្បីសំដៅការពារសិទ្ធនៃអង្គបោះឆ្នោត ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ វិមាន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


