Connect with us

ព័ត៌មានជាតិ

ស្វែងយល់ពីភូមិសាស្រ្តក្រុង​បាត់ដំបង

បានផុស

នៅ

ក្រុងបាត់ដំបងគឺជាមជ្ឈមណ្ឌលចំរុះផ្នែកនយោបាយ ពាណិជ្ជកម្ម វប្បធម៌។ ទី​ប្រជុំជន​ខេត្ត​ភាគ​ពាយ័ព្យនេះ​មានការអភិវឌ្ឍ​​ជាមួយ​ហេដ្ឋារចនាសម័្ពន្ធផ្លូវគមនាគមន៍ ប្រព័ន្ធធារាសាស្រ្ត ដែល​ជាមធ្យោបាយ​បម្រើឲ្យ​វិស័យពាណិជ្ជកម្ម កសិកម្ម ទេសចរណ៍រួមទាំងការ​ថែរក្សា​បាន​សន្តិសុខ សណ្តាប់ធ្នាប់​ និង​បរិស្ថានជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភូមិសាស្រ្ត​និង​ប្រជាសាស្រ្ត​ក្រុង​បាត់ដំបង

ក្រុងបាត់ដំបងគ្រប​ដណ្តប់លើផ្ទៃដី​​ទំហំ ១១៧,៥៣ គីឡូម៉ែត្រ​ការ៉ែ ចែកចេញជា ១០ សង្កាត់ មាន​ពលរដ្ឋរស់នៅសរុបប្រមាណ​ ១៥២ ០២៧ នាក់។ នេះបើតាម​ទិន្នន័យ​ឆ្នាំ ២០២១។

របាយប្រជាជនតាមបណ្តា​សង្កាត់​ទាំង ១០ មាន៖

១-សង្កាត់ទួលតាឯក មានប្រជាពលរដ្ឋចំនួន ១៨ ៧២៩នាក់ ក្នុងនោះស្ត្រីចំនួន ៩ ៦៥៤ នាក់
២-សង្កាត់ព្រែកព្រះស្តេច មានប្រជាជនចំនួន ១៤ ៨៣៨នាក់ ក្នុងនោះស្ត្រីចំនួន ៧ ៧៩២ នាក់
៣-សង្កាត់រត្តន: មានប្រជាជនចំនួន ១៥ ១០៨នាក់ ក្នុងនោះស្ត្រី ៧ ៣៩០ នាក់
៤-សង្កាត់ចំការសំរោង មានប្រជាជនចំនួន ២០ ៤៧៤នាក់ ក្នុងនោះស្ត្រីចំនួន ១០ ២៣៨ នាក់
៥-សង្កាត់ស្លាកែត មានប្រជាជន ៨ ៨៩២នាក់ ក្នុងនោះស្ត្រី ៤ ៣២៤ នាក់
៦-សង្កាត់ក្តុលដូនទាវ មានប្រជាជនចំនួន ១០ ៥៧៦ នាក់ ក្នុងនោះស្ត្រីចំនួន ៥ ៥៣៦ នាក់
៧-សង្កាត់អូរម៉ាល់ មានប្រជាជនចំនួន ១១ ៩២៥នាក់ ក្នុងនោះស្ត្រីចំនួន ៦ ១៧៩ នាក់
៨-សង្កាត់វត្តគរ មានប្រជាជនចំនួន ១៩ ០១៧ នាក់ ក្នុងនោះស្ត្រីចំនួន ៩ ៩៤២នាក់
៩-សង្កាត់អូរចារ មានប្រជាជនចំនួន ២០ ៤៩៧ នាក់ ក្នុងនោះស្ត្រីចំនួន ៩ ៩១៣ នាក់
១០-សង្កាត់ស្វាយប៉ោ មានប្រជាជនចំនួន ២៣ ៥២៦ នាក់ ក្នុងនោះស្ត្រីចំនួន ១១ ៥៧៤ នាក់

មុខរបរពលរដ្ឋក្នុងក្រុង

បើយោងតាមទិន្នន័យពីមន្ទីរផែនការខេត្ត ពលរដ្ឋ​ក្នុងក្រុង​ប្រមាណ ២២,៩% ជា​កសិករ ក្នុងនោះធ្វើស្រែមាន​ ១៤,៤០% ដាំ​ដំណាំរយៈពេលវែងដូចជា​ មៀន ក្រូច ស្វាយ​ មានចំនួន ២,៥% ដាំដំណាំរយៈពេលខ្លីរួមមាន៖ អំពៅ​ ពោត សណ្តែក ល្ង មាន​ចំនួន ២,៧% ដាំបន្លែមាន​ចំនួន ២,២% នេសាទមាន​ចំនួន ០,២% ចិញ្ចឹមសត្វមានចំនួន ០,៨% និងរកអនុផលព្រៃឈើ​មាន​ចំនួន ០,១%។

ស្ទឹងសង្កែជា​ប្រភពទឹកដ៏សំខាន់​សម្រាប់​បម្រើដល់​ការ​ធ្វើ​កសិកម្ម​ក្នុងក្រុង។ បើតាមលោក ហេង សិទ្ធ មន្ត្រីនៃមន្ទីរកសិកម្មខេត្តបានឲ្យដឹងថា ​ប្រជាជនក្នុងក្រុងបាត់ដំបង​​ប្រកបការងារ​សិកម្ម​មានរបាយខុសៗ​គ្នា​ទៅតា​មតំបន់​ដូចជានៅ​សង្កាត់អូរម៉ាល់​ ៨០-៩០ ភាគរយជាកសិករ, សង្កាត់ចំការសំរោង​មាន​ប្រហែល ១០%, សង្កាត់ស្លាកែត និងសង្កាត់ក្តុលដូនទាវ​​​មាន​ប្រហែល ៥-១០%, សង្កាត់អូរចារ និងសង្កាត់វត្តគរប្រហែល ៤០% ក្រៅពីនេះសុទ្ធតែអាជីវករទាំងអស់។

ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុង

ផ្លូវក្នុងក្រុង​មានចំនួន ១៧៦ ខ្សែ ដែលភាគច្រើនមានសភាពចាស់ ​និងធ្លាប់បានកសាងឬជុសជុលយូរមកហើយ។ ផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបងនឹងត្រូវធ្វើថ្មីឡើងវិញ បន្ទាប់ពីបញ្ចប់គម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកកខ្វក់នៅឆ្នាំ​២០២៥​​។ នេះបើតាម លោក សុខ លូ អភិបាលខេត្តបាត់ដំបង។

​ខេត្តបាត់ដំបងមានផ្លូវជាតិចំនួនបីខ្សែឆ្លងកាត់ គឺផ្លូវជាតិលេខ៥ ផ្លូវជាតិលេខ៥៧ ​ និង ផ្លូវជាតិលេខ១០។

ផ្លូវជាតិលេខ ៥ គឺជាខ្សែផ្លូវដ៏មានសក្តានុពលតភ្ជាប់ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជននៃខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តជាប់ព្រំប្រទល់គ្នា ហើយក៏ជាខ្សែផ្លូវយុទ្ធសាស្រ្តយ៉ាងសំខាន់តភ្ជាប់ពីរាជធានីភ្នំពេញទៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត (ព្រំដែនកម្ពុជា-ថៃ)។ ផ្លូវនេះឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។

ផ្លូវជាតិលេខ​ ៥៧ អតីត​ផ្លូវជាតិលេខ ១០ ប្រវែងជាង ១០០ គីឡូម៉ែត្រ ពី​ខេត្តបាត់ដំបងទៅខេត្តប៉ៃលិនព្រំដែនកម្ពុជា-ថៃ។

ផ្លូវជាតិលេខ ១០ មានប្រវែងជាង ១៩៨ គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូតខេត្តបាត់ដំបងឆ្លងកាត់​ខេត្តពោធិ៍សាត់រហូត​ដល់​ខេត្តកោះកុង។

វិទ្យាល័យ​ក្នុងក្រុង

ជា​ខេត្តដ៏​ធំ​មួយ​មានប្រជាជនជិត ១ លាននាក់ បាត់ដំបង​មាន​គ្រឹះស្ថានអប់រំ​តូចធំ​ទូទាំង​​ ១៣ ក្រុង​ស្រុក​ ដែល​ជា​ថ្នាល​សម្រាប់​បណ្តុះ​គ្រាប់​ពូជចំណេះដឹង​​ដល់​យុវជនជំនាន់​ក្រោយ​។

ក្នុងក្រុងបាត់ដំបង​​មាន​ថ្នាក់កម្រិតវិទ្យាល័យ​ចំនួន​ ៦ កន្លែង​ដែលមានដូចជា វិទ្យាល័យព្រះមុនីវង្ស វិទ្យាល័នេតយ៉ង់ វិទ្យាល័យសម្ដេចឪ វិទ្យាល័យក្ដុលដូនទាវ វិទ្យាល័យហ្វារពន្លឺសិល្ប: និងវិទ្យាល័យអប់រំពិសេសបាត់ដំបង។

វត្តអារាមក្នុងក្រុង

ក្រុង​បាត់ដំបង​មាន​វត្ត ៣១ កន្លែង ខណៈ​ទូទាំង​​ខេត្ត​បាត់ដំបង​មាន​​វត្ត​សរុប ៣៨៥ វត្ត។ វត្ត​ខ្លះ​អាយុ​រាប់​សតវត្ស​ក្លាយ​ជា​បេតិកភណ្ឌ​ជាតិ។ វត្តទាំង ៣១ កន្លែង​ក្នុង​ក្រុង​បាត់ដំបង​មាន​ឈ្មោះ​ដូចជា៖

សង្កាត់​ស្វាយប៉ោ

-វត្ត​ពិភិទ្ធារាម ហៅ​វត្ត​ ពីភិទ្ធ
-វត្ត​បាការ​និវេសន៍ ហៅ​វត្ត​ កំផែង
-វត្ត​មណីភេត្រារាម ហៅ​វត្ត​ សំពៅ
-វត្ត​ស្វេត​កុញ្ជរជ័យ ហៅ​វត្ត​ ដំរីស

សង្កាត់​ព្រែក​ព្រះស្តេច

-វត្តវិវដ្តគាមិនី ហៅ​វត្ត​ ផ្សារ​ថ្មី

សង្កាត់​រតនៈ

-វត្ត​ពោធិ៍វាល ហៅ​វត្ត​ ពោធិ៍វាល
-វត្ត​ពោធិ៍​ក្នុង ហៅ​វត្ត​ ពោធិ៍ក្នុង
-វត្ត វិបុល​ត្ថារាម ហៅ​វត្ត​ កណ្តាល
-វត្ត ឥន្រ្ទាធិបតី ហៅ​វត្ត​ សង្កែ
-វត្ត​ធម្មនិមិត្តរាជបុប្ផារាម ហៅ​វត្ត​ ប៉ាឆា
-វត្ត​សុរ​ភ្យារាម ហៅ​វត្ត​ សូភី
-វត្ត ព្រះ​គន្ធកុដិត ហៅ​វត្ត​ គន្ធកុដិ

សង្កាត់​វត្តគរ

-វត្ត​គរ ហៅ​វត្ត​ គរ
-វត្ត​កណ្តឹង ហៅ​វត្ត​ កណ្តឹង
-វត្ត​ធម្មិការាម ហៅ​វត្ត​ កំណាត់​ហ្លួង
-វត្ត​ប្រសិទ្ធីរាម ហៅ​វត្ត​ សមសាន្ត
-វត្ត​សិរី​ជ័យ​មង្គល ហៅ​វត្ត​ កំពង់​សីមា
-វត្ត​កល្យាណមិត្ត ហៅ​វត្ត​ ខ្សាច់​ពោយ
-វត្ត​បល្ល័ង្ក ហៅ​វត្ត​ បល្ល័ង្ក

សង្កាត់​ស្លាកែត

-វត្ត​សុវណ្ណបារមីស្រីធីតារាម ហៅវត្ត ស្លាកែត
-វត្ត​កល្យាណី ហៅវត្ត ទួលត្នោត​ជុំ
-វត្តស៊ុនជិមធម្មនិម្មិត ហៅវត្ត ស្រែ ១០០

សង្កាត់ អូរម៉ាល់

-វត្ត​រាជរង្សីយារាម ហៅវត្ត បឹងរាំង
-វត្ត​ព្រះពុទ្ធពោធិញ្ញាណ ហៅវត្ត អាង​ពោធិ
-វត្ត សិម្តលីវនារាម ហៅវត្ត រកា

សង្កាត់ក្តុល​ដូវទាវ

-វត្តប្រាប្បច្ឆាមិត្ត ហៅវត្ត ក្តុល
-សង្កាត់​ទួលតាឯក
-វត្ត​ឯករស្មី ហៅវត្ត ទួល​តាឯក

សង្កាត់ចំការសំរោង

-វត្តសច្ចារាម ហៅវត្ត លៀប
-វត្ត​ឧត្តមសម្បត្តិហត្ថី ហៅវត្ត រំដួល
-វត្ត​ពោធិវង្ស ហៅវត្ត ពោធិវង្ស

សង្កាត់អូរចារ

-វត្តសាមគ្គីរស្មី ហៅវត្ត ទួលដូនប៉ុក

វត្ត​ចំណាស់ៗ​ក្នុង​ខេត្ត​បាត់ដំបង​មាន​ដូចជា​ វត្ត​សំរោង​ក្នុង​ វត្ត​ឥន្ទ្រា​ធិ​បតី​ធា​រាម (ហៅវត្ត​សង្កែ)​ វត្ត​មុនី​រតនា​រាម (ហៅវត្ត​កែវ)​ វត្ត​កណ្តាល​ វត្ត​ពោធិ​វាល​ វត្ត​ពិ​ភិ​ទ្ធា​រាម​ វត្ត​កំផែង​ វត្ត​គរ​ វត្ត​ដំរី​ស និង​វត្ត​ឈើខ្មៅ​ ដែល​វត្ត​ទាំងនេះ​មាន​អាយុកាល​រាប់​រយ​​ឆ្នាំ​មក​ហើយ។

បើតាមលោក ហម អារុណ ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍ខេត្តបាត់ដំបង​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា វត្ត​សំរោង​​ក្នុង​ជា​វត្ត​ចំណាស់ជាង​​​គេ​មានអាយុកាលជាង​ ៣១៦ ឆ្នាំគឺ​សាងសង់​ឡើង​ក្នុង​អំឡុង​ឆ្នាំ​ ១៧០៧។

ផ្សារក្នុងក្រុង

ក្នុងក្រុងបាត់ដំបងមានផ្សារចំនួន ០៩ កន្លែងង ក្នុងនោះផ្សារ​ឯកជនមាន​ចំនួន ០២។

ផ្សារសំខាន់ៗទាំង ០៩ នៅក្នុងក្រុងបាត់ដំបងរួមមាន ១,ផ្សារធំបាត់ដំបង (ផ្សារណាត់) ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង ២,ផ្សារបឹងឈូក ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់បាត់ដំបង ៣, ផ្សារអប្សារាផ្សារលើ ស្ថិតនៅក្នុងសង្កាត់​ស្វាយប៉ោ ក្រុងបាត់ដំបង ៤, ផ្សារ១៣មករា ស្ថិតនៅក្នុងសង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ៥, ផ្សាររោងល្ខោនស្ថិត​នៅក្នុងសង្កាត់ទួលតាឯកក្រុងបាត់ដំបង ៦,ផ្សារវត្តលៀប ស្ថិតនៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ៧,ផ្សារពោធិវង្ស ស្ថិតនៅក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ៨,ផ្សារភូពុយ ស្ថិតនៅក្នុងសង្កាត់អូរចារក្រុងបាត់ដំបង (ផ្សារឯកជន) និង​៩,ផ្សារហេង ឆៃលី ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង (ផ្សារឯកជន)។

​ផ្សាររាត្រីដែលជាជំនួយរបស់ ​ADB ដែលមានទីតាំងនៅ​ក្នុងសង្កាត់ស្វាយ​ប៉ោ​​ជិតរង្វង់មូលនាគបាញ់ទឹកទល់មុខអគ្គិសនីខេត្ត មិនត្រូវបានរាប់បញ្ចូលក្នុងចំណោមផ្សារទាំង ០៩ ខាងលើនោះទេ ដោយ​​អាជ្ញាធរ​ដាក់បញ្ចូល​ជាទីផ្សារទេសចរណ៍ក្នុងខេត្តបាត់ដំបង។

សេវាស្នាក់នៅក្នុងក្រុងបាត់ដំបង

ក្នុងខេត្តបាត់ដំបងមាន​សណ្ឋាគារ​ ៤៨ កន្លែង​ ដែលភាគច្រើនមានទីតាំង​ក្នុង​ក្រុង​បាត់ដំបង។

សណ្ឋាគារទាំង ៤៨ កន្លែងនៅ​ខេត្ត​​បាត់ដំបង​មាន​ឈ្មោះ​ដូចជា៖

-ក្លាស់ស៊ី ហូថេល និងស្ប៉ា
-ស្ទឹងសង្កែ
-ខេមរាបាត់ដំបង ១
-ឃីងហ្វី
-ប្រេស៊ីដង់
-អេមើវិលប៊ីប៊ីបាត់ដំបង
-សេង ហ៊ត
-រ៉ូយាល់
-អាស៊ី
-ស្តារ
-បាណន់
-ស្រ្ពីងផាក
-ផាក
-ហ៊្វែរ រ៉េស
-វិចតូរីយ៉ា
-ធីនី
-វីតែ
-អង្គរ​ខមហ្វត
-វណ្ណនេ
-សុវណ្ណភូមិ
-កាលីហ្វ័រនីញ៉ា
-ស្តារវឺឡា
-ឡេង សេងណា
-ប៉ារីស
-លី ម៉េង
-វិមាន​សុវណ្ណភូមិ
-អិល អេ
-មេហ្សុងវត្តគរ
-ដឺលុច្សវីឡា
-ប៉ាប៊ូ
-រ៉ាវន វីឡា ប៊ូទិច
-ដី សាំងជូរីវីឡា &វីស៊ត
-កាពីតាល់ បាត់ដំបង
-កូកូ​ណាត់ ហៅស៍
-សុខសាន្តវីឡា
-ញ៉ូ ហូមស្តូនវីស៊ត
-ខេមបាណា ឡាវីវីយ
-ឱ បាត់ដំបង
-ហុង ប៉ិប
-ស្តាយផាលេស
-ម៉ី អឹញ
-ពិសិដ្ឋ ប្រាយ វេតវីឡា
-វីក្រោន
-មាតុភូមិសំណាង
-ដាលុច្ស ម៉ូតែល
-ហ្គោល ឱនហៀល
-ផ្កាព្រៃរីសត
-ហ្គ្រាណាស៊ី

ក្រៅពី​សណ្ឋាគារ មាន​ផ្ទះភ្ញៀវចំនួន ១០២ ផ្ទះស្នាក់ ០៣ សាលប្រជុំ ២២ ភោជនីដ្ឋាន ២១៥ បៀហ្កាឌិន ០១ រង្គសាល ០២ ខារ៉ាអូខេ ២៧ ម៉ាស្សានិងស្ប៉ា ០៦ និងទីភ្នាក់ងារទេសចរណ៍ចំនួន ០២។

តំបន់គោលដៅទេសចរណ៍ក្នុងក្រុង

ទូទាំងខេត្តបាត់ដំបង​មានគោលដៅទេសចរណ៍សរុប​​ចំនួន ១១៥ ទីតាំង។ ដោយឡែកក្នុងក្រុង​បាត់ដំបង​មានកន្លែង​កម្សាន្ត​ចំនួន ៣៤ ទីតាំង ក្នុង​នោះ​មានរមណីយដ្ឋានទេសចរណ៍ចំនួន ០១ ទីតាំង សហគមន៍ទេសចរណ៍​និងអេកូទេសចរណ៍ចំនួន ០១ ទីតាំង តំបន់គោលដៅទេសចរណ៍មានចំនួន ១៥ ទីតាំង សារមន្ទីរមានចំនួន ០២ ទីតាំង និង​ទេសចរណ៍សាសនាមានចំនួន ១៥ ទីតាំង។

តំបន់​គោលដៅ​ទេសចរណ៍ទាំង ៣៤ ទីតាំង​នៅក្នុងក្រុង​បាត់ដំបង​មាន​ដូចជា៖

១-(សួនទឹកសុភមង្គល) មានទីតាំងស្ថិតក្នុង ភូមិបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង មានចម្ងាយ ៥ គីឡូម៉ែត្រពីក្រុង​បាត់ដំបង ដែល​គ្រប់គ្រងដោយឯកជន ។
២-(ភូមិទេសចរណ៍ វប្បធម៌វត្តគរ) ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង មានចម្ងាយ ​១ ​គីឡូម៉ែត្រ​ពីក្រុង ជា​ប្រភេទសហគមន៍ទេសចរណ៍វប្បធម៌ ដែល​គ្រប់គ្រងដោយរដ្ឋនិងពលរដ្ឋ។
៣-(ស្ពានថ្មចាស់ ឆ្នាំ១៩១៦) ស្ថិតក្នុងភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ជា​ប្រភេទវប្បធម៌ប្រវត្តិសាស្ត្រ ដែល​គ្រប់គ្រងដោយរដ្ឋ។
៤-(សំណង់អាគារអភិរក្ស) ស្ថិតក្នុងក្រុងបាត់ដំបង ជាប្រភេទ វប្បធម៌ប្រវត្តិសាស្ត្រ ការគ្រប់គ្រងដោយរដ្ឋ។
៥-(វាលស្រែឯកភ្នំ) ប្រភេទទេសចរណ៍កែច្នៃ ស្ថិតក្នុង ភូមិអូរតានប់ សង្កាត់ក្រិកដូនទាវ ក្រុងបាត់ដំបង មានចម្ងាយ ០៩ គម ពីក្រុង ការគ្រប់គ្រងដោយ​ឯកជន។
៦-(កន្លែងធ្វើនំបញ្ចុករំចេក) ផលិតផលទ្រទ្រង់ទេសចរណ៍មូលដ្ឋាន ស្ថិតក្នុងភូមិរំចេក ៣ សង្កាត់រតន: ក្រុងបាត់ដំបង មានចម្ងាយ ២ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងដោយប្រជាពលរដ្ឋមូលដ្ឋាន។
៧-(អាងក្រពើ )ប្រភេទផលិតផលទ្រទ្រង់ទេសចរណ៍មូលដ្ឋាន ស្ថិតក្នុង ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង មានចម្ងាយ ៤.៥ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងប្រជាពលរដ្ឋមូលដ្ឋាន។
៨-(សម្រស់ដងស្ទឹងសង្កែ) ប្រភេទទេសចរណ៍វប្បធម៌សិល្ប: ស្ថិតក្នុងក្រុងបាត់ដំបង ការគ្រប់គ្រង​ដោយ​ប្រជាពលរដ្ឋមូលដ្ឋាន។
៩-(ហ្វាពន្លឺសិល្ប:) ប្រភេទទេសចរណ៍វប្បធម៌សិល្ប: ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុង​បាត់ដំបង មានចម្ងាយ ៤ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងដោយអង្គការមិនស្វែងប្រាក់ចំណេញ។
១០-(អគារមន្ទីរទេសចរណ៍ខេត្តអំឡងឆ្នាំ ១៩២០) ជាប្រភេទទេសចរណ៍សិល្ប: ស្ថិតក្នុង ភូមិកម្មករ សង្កាត់ស្វាយ ប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
១១-(សួនសម្តេចក្រឡាហោម ស ខេង) ប្រភេទទេសចរណ៍កែច្នៃ (សួនសាធារណះ) ស្ថិតក្នុងភូមិរំចេក ៤ សង្កាត់រតន: ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
១២-(រូបសំណាកនាគសន្តិភាព ២០០៧) ប្រភេទទេសចរណ៍ប្រវត្តិសាស្ត្រ ស្ថិតក្នុង ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង គ្រប់គ្រងដោយរដ្ឋ។
១៣-(ប៉មវត្តសំពៅ ឬប៉ម ជប៉ុន ចន្លោះឆ្នាំ១៩៤២-១៩៤៣) ប្រភេទទេសចរណ៍ប្រវត្តិសាស្ត្រ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
១៤-(ស្ពានរថភ្លើងឆ្នាំ១៩៣១) ប្រភេទទេសចរណ៍ប្រវត្តិសាស្ត្រ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង គ្រប់គ្រងដោយរដ្ឋនិងឯកជន។
១៥-(ផ្សារធំបាត់ដំបងឬផ្សារណាត់ ១៩៣០) ប្រភេទផ្សារទេសចរណ៍ ស្ថិតក្នុងសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ចម្ងាយ ១.៥ គីឡូម៉ែពីក្រុង ការគ្រប់គ្រងដោយរដ្ឋ។
១៦-(វិថីម្ហូបអាហារ) ប្រភេទផ្សារទេសចរណ៍ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
១៧-(វិថីទេសចរណ៍បាត់ដំបង) ប្រភេទទេសចរណ៍សិល្ប: (កន្លែងកម្សាន្ត) ស្ថិតក្នុងភូមិ ២០ ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ចម្ងាយ ១.២ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងដោយរដ្ឋ។
១៨-(សារមន្ទីរខេត្តឆ្នាំ១៩៦៨) ប្រភេទសារមន្ទីរវប្បធម៌ ស្ថិតក្នុងក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
១៩-(សារមន្ទីរប្រវត្តិសាស្ត្រខេត្តឆ្នាំ១៩០៥) ប្រភេទសារមន្ទីរប្រវត្តិសាស្ត្រខេត្ត ស្ថិតក្នុងក្រុងបាត់ដំបង ការគ្រប់គ្រងដោយ រដ្ឋ/ឯកជន។
២០-(វត្តកំផែង ឆ្នាំ១៩១០) ប្រភេទវត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
២១-(វត្តស្វេតឆ័ត្រគុញ្ជាជ័យ ហៅវត្តដំរីស ឆ្នាំ១៩០៤) ប្រភេទវត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
២២-(វត្តពិភិទ្ធារាម ហៅវត្តពិភិទ ឆ្នាំ១៨៤០) ប្រភេទ វត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
២៣-(វត្តសង្កែធារាម ហៅវត្តសង្កែ ឆ្នាំ១៨៤៥) ប្រភេទ វត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបងការគ្រប់គ្រងដោយរដ្ឋ។
២៤-(វត្តវិបុល្លថារាម ហៅវត្តកណ្តាល ឆ្នាំ១៨៥២) ប្រភេទវត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុង ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ចម្ងាយ ១ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងដោយរដ្ឋ ។
២៥-(វត្តពោធិ៍វាល១៨៤៥) ប្រភេទ វត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
២៦-(វត្តគរ ១៨៨៥) ប្រភេទវត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិវត្តគរ ឃុំវត្តគរ ក្រុងបាត់ដំបង មានចម្ងាយ ២ គមពីក្រុង ការគ្រប់គ្រងដោយរដ្ឋ ។
២៧-(វត្តចម្រើនសិរីជ័យមង្គល ហៅវត្តកំពង់សីមា ឆ្នាំ១៨៨៥) ប្រភេទ វត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង មានចម្ងាយ ៤.៣ គីឡូម៉ែត្រពីក្រុង ការគ្រប់គ្រងដោយរដ្ឋ។
២៨-(វត្តប្រាសាទបច្ចាមិត្ត ហៅវត្តក្តុល១៩៤៧) ប្រភេទ វត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុងភូមិក្តុល សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង មានចម្ងាយ ៥.៥គម ពីក្រុងបាត់ដំបង ការគ្រប់គ្រងដោយរដ្ឋ។
២៩-(វត្តកល្យាណមិត្ត ហៅវត្តខ្សាច់ពោយ) ប្រភេទវត្តសក្តានុពលទេសចរណ៍ ស្ថិតក្នុង ភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង មានចម្ងាយ ៧.៥ គ.មពីក្រុង ការគ្រប់គ្រងដោយរដ្ឋ។
៣០-(លោកតាដំបងក្រញួង) ប្រភេទទីសក្ការៈបូជា ស្ថិតក្នុងក្រុងបាត់ដំបង មានចម្ងាយ ១គ.ម ពីក្រុង ការគ្រប់គ្រងដោយរដ្ឋ។
៣១ (ព្រះមហាគន្ធកុដ្ឋ) ប្រភេទទីសក្ការៈបូជា ស្ថិតក្នុងភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង ចម្ងាយ ៦.៥ គ.មពីក្រុង គ្រប់គ្រងដោយពុទ្ធសានិក។
៣២- (អង្គការពុទ្ធសាសនាដើម្បីការអប់រំ​នៅកម្ពុជា) ប្រភេទគ្រិះស្ថានសាសនា(ព្រះពុទ្ធសាសនា) ស្ថិតក្នុងភូមិកំពង់សីមា សង្កាត់ វត្តគរ ក្រុងបាត់ដំបង ចម្ងាយ ៥ គមពីក្រុង ការគ្រប់គ្រងដោយអង្គការ។
៣៣-(ព្រះវិហារចិន សង្កាត់ស្វា យប៉ោ) ប្រភេទ ទីគោរពបូជា ស្ថិតក្នុង ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ចម្ងាយ ១ គម ពីក្រុង ការគ្រប់គ្រងដោយសមាគមន៍។
៣៤-(ព្រះវិហារកាតូលិក ពេទ្យយាយជី) ប្រភេទទីគោរពបូជា (គ្រិស្តសាសនា) ស្ថិតក្នុងភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ចម្ងាយ ២.៧ គមពីក្រុង គ្រប់គ្រងដោយឯកជន៕

ក្នុង​ខេត្ត​បាត់ដំបង​មានរមណីយដ្ឋានទេសចរណ៍ចំនួន ២២ ទីតាំង ក្នុងនោះសហគមន៍និងអេកូទេសចរណ៍មាន​ចំនួន ០៤ ទីតាំង សារមន្ទីរមាន ០២ ទីតាំង គោលដៅទេសចរណ៍មាន ៥៤ ទីតាំង ទេសចរណ៍សាសនាមាន ២៩ ទីតាំង កសិទេសចរណ៍មាន ០៤ ទីតាំង សរុបគោលដៅ​ទេសចរណ៍​មាន ១១៥ ទីតាំង៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម