ព័ត៌មានជាតិ
ស្រ្តីម្នាក់ចុះទៅទិញដូងដល់ខេត្តប៉ៃលិន មកលក់ក្នុងក្រុងបាត់ដំបង បានត្រឹមទប់ទល់ជីវភាពប្រចាំថ្ងៃ
ដូងក្រអូប គឺជាប្រភេទដូងម្យ៉ាងមិនធំ មិនតូចហើយមានរសជាតិផ្អែមក្រអូបមិនចាញ់រសជាតិដូងតុកកែឡើយ ដែលបច្ចុប្បន្ននេះមានអ្នកនិយមចូលចិត្តដាំដូងប្រភេទនេះណាស់ ព្រោះវាជាប្រភេទដូងតឿងាយស្រួលក្នុងការប្រមូលផល។

អ្នកស្រី ដាំ សុផល រស់នៅភូមិកំពង់ពិល ឃុំវត្តតាម ស្រុកសង្កែ ខេត្តបាត់ដំបង បាននៅរៀបរាប់ថា អ្នកស្រីប្រកបមុខរបរលក់ដូងក្រអូបនេះជាង ១០ ឆ្នាំ មកហើយ ដោយក្រៅពីមុខរបរនេះអ្នកស្រីមិនដឹងថាត្រូវប្រកបរបរអ្វីទៀតនោះទេ ដោយសារវាជាទម្លាប់ទៅហើយ។ សព្វថ្ងៃនេះអ្នកស្រី និងស្វាមីទៅទិញដូងពីគេដល់ចម្ការហើយយកមកលក់រាយនៅក្រុងបាត់ដំបង។
កាលពីឆ្នាំមុនៗស្រ្តីរូបនេះទៅទិញដូងពីចម្ការផ្ទាល់នៅក្នុងស្រុកឯកភ្នំ ប៉ុន្តែដូងនៅទីនោះទិញម្ដងបានត្រឹមតែ ៥០០ ផ្លែប៉ុណ្ណោះដោយសារតែចម្ការតូច ដូច្នេះផ្លែដូងក៏មិនសូវសម្បូរទើបក្រោយៗមកអ្នកស្រីក៏បានសម្រេចចិត្តចុះទៅទិញដល់ខេត្តប៉ៃលិន ដែលនៅទីនោះចម្ការដូងក្រអូបដែលគេដាំលើកផ្ទៃដីធំអាចធ្វើឲ្យអ្នកស្រីទិញម្ដងបាន ១ ពាន់ផ្លែ ដើម្បីយកមកលក់រាយដោយមិនចាំបាច់ខាតជើងច្រើនសារ។

ស្រ្តីរូបនេះបានសង្កត់ធ្ងន់ថា ការប្រកបមុខរបរនេះក៏មិនសូវកាក់កប និងសល់ប្រាក់ប៉ុន្មានដែរព្រោះលើកពីចម្ការមកមួយផ្លែ ២០០០ រៀល បើយកមកលក់រាយ គឺបានត្រឹមមួយផ្លែ ២៥០០ រៀល ប៉ុន្តែបើអ្នកស្រីកាប់ដូងលក្ខណៈឆ្វៀលក្រឡឹងដោយយកសំបក និងលលាដ៏ចេញនោះអ្នកស្រីអាចលក់បានមួយផ្លែ ៣៥០០ រៀល ប៉ុន្តែនៅក្នុងចំណោមដូង ១០០ ផ្លែពេលកាប់លក់អាចជួបបញ្ហាខ្លះៗដោយសារមានដូងខែស៊ីពី ៥ ផ្លែទៅ ១០ ផ្លែដែលមើលនឹងភ្នែកពីសំបកក្រៅមិនអាចដឹងបានឡើយ។

បច្ចុប្បន្ននេះក្នុងមួយថ្ងៃអ្នកស្រីអាចលក់បានពី ៣០ ផ្លែទៅ ៧០ ផ្លែ ហើយមានថ្ងៃខ្លះអាចឈានដល់ ១០០ ផ្លែ ដោយសារតែពេលនេះជារដូវក្តៅដូច្នេះអ្នកធ្វើដំណើរត្រូវការទឹកដូងដើម្បីជួយទ្រទ្រង់រាងកាយដូច្នេះបើសរុបរួមអ្នកស្រីអាចសល់កម្រៃបានបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ៕
អត្ថបទ : សោនិយមរ័ត្ន
-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


