ព័ត៌មានជាតិ
អ្នកភូមិកោះសូទិន ចាប់ផ្តើមប្រមូលផលសំឡីគ ខណៈតម្លៃឆ្នាំនេះ មិនទាន់ដឹងនៅឡើយ
ផ្លែគ ឫសំឡីគ មានសារៈប្រយោជន៍ច្រើន និងបាននាំចេញទៅក្រៅប្រទេស ដើម្បីច្នៃធ្វើជារបស់ប្រើប្រាស់ផ្សេងៗ។ បច្ចុប្បន្ន អ្នកភូមិកោះសូទិន ចាប់ផ្តើមប្រមូលផលសំឡីគ ខណៈតម្លៃឆ្នាំនេះ មិនទាន់ដឹងនៅឡើយ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទី៥ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម បានឱ្យដឹងថា សំឡីគ កាលពីឆ្នាំកន្លងទៅ អាចលក់បានខ្ទង់ប្រមាណ ២ ០០០រៀល ទៅ ៣ ០០០រៀល ក្នុងមួយគីឡូក្រាម(សំឡីគ)។ ប៉ុន្តែ សម្រាប់ឆ្នាំនេះ មិនទាន់ដឹងនៅឡើយទេ ដោយគិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ ផ្លែគទើបតែចាប់ផ្តើមទុំជាបណ្តើរៗ។

ដើមគ គឺជារុក្ខជាតិមួយដែលពុំសូវមានអ្នកស្គាល់ និងដឹងពីសារៈប្រយោជន៍របស់វានោះទេ តែរុក្ខជាតិមួយនេះ ពិតជាមានសារៈសំខាន់ច្រើនក្នុងការច្នៃប្រឌិតធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗ។ ឈ្មួញដែលជាប្រជាពលរដ្ឋ ក្នុងភូមិកំពង់ត្រុំលើ ឃុំកោះមិត្ត ស្រុកកំពង់សៀម បានបង្ហើបឱ្យដឹងថា សម្រាប់ទីតាំងរបស់លោក គឺប្រមូលទិញបានខ្ទង់ប្រមាណ ២០០តោន ក្នុងមួយឆ្នាំៗ ដោយប្រមូលទិញពីឈ្មួញតូចៗ និងម្ចាស់ចំការគផ្ទាល់ក្នុងតម្លៃសមរម្យ ហើយលោកក៏បានយកទៅលក់ឱ្យឈ្មួញបន្តទៀត ដែលគេបាននាំចេញទៅប្រទេសវៀតណាម និងប្រទេសចិន ផងដែរ។

ជាមួយគ្នានេះ ម្ចាស់ឃ្លាំងគខាងលើ ក៏បានលើកឡើងពីសារៈប្រយោជន៍នៃដើមគ ដែលដើមរបស់វាគេអាចលក់បានខ្ទង់តម្លៃ ៥០ដុល្លារ ទៅ ១០០ដុល្លារ ក្នុងមួយដើមៗ ទៅតាមតូច ឬធំ ដោយដើមគនេះ គេទិញយកទៅច្នៃធ្វើជាគ្រឿងឈើធ្វើផ្ទះ និងគ្រឿងសង្ហារឹម ជាដើម។ រីឯ ស្លឹកក្រៀមៗគេប្រមូលច្នៃធ្វើជាធូបដុត ជ័រច្នៃធ្វើជាបង្អែម សំឡីច្នៃធ្វើជាខ្នើយ គ្រាប់គចម្រាញ់ជាប្រេងឆា ឬច្នៃធ្វើជាចំណីត្រី ជាដើម។

លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានបញ្ជាក់ថា សម្រាប់ផ្ទៃដីដំណាំគ គឺមានចំនួន ៧៨៥ហិកតា ក្នុងនោះផ្ទៃដីឱ្យផល ៧៦៥ហិកតា ហើយទិន្នផលប្រមូលបានប្រមាណ ៧តោន ក្នុងមួយហិកតា។ លោកថា ការដាំដើមគនេះ មានដាំនៅក្នុងស្រុកកំពង់សៀម ស្រុកកងមាស និងស្រុកកោះសូទិន ខេត្តកំពង់ចាម៕
អត្ថបទ និង រូបភាព៖ ឡេក ចាន់ពេជ្រ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ