Connect with us

ព័ត៌មានជាតិ

អភិបាលរង​ខេត្ត​កោះកុង ជំរុញ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​គាំទ្រ​ទិន្នផល​នេសាទ​របស់​ប្រជា​សហគមន៍​

បានផុស

នៅ

កោះកុង​ ៖ លោកស្រី​អភិបាលរង​ខេត្តកោះកុង បាន​ជំរុញ​ឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​ជួយ​ផ្សព្វផ្សាយ​គាំទ្រ​ពី​ទិន្នផល​នេសាទ​របស់​ប្រជា​នេសាទ​ក្នុង​សហគមន៍​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាប់​កម្ពុ​ជាថ្មី កាលពី​រសៀល​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ ក្រោយ​ពិនិត្យ​ទីតាំង​ចិញ្ចឹម​ធនធាន​ជលផល​របស់​ប្រជា​សហគមន៍ លោកស្រី អ៊ី នារី​នេ​ត អភិបាលរង​ខេត្ត លើក​ឡើ​ងថា ទិន្នផល​សមុទ្រ រួមមាន ខ្យង​ចំពុះទា ខ្យង​តា​ដិត ត្រី​តុកកែ ត្រី​ស្ពុង និង​គ្រែង​ឈាម ស្ថិតនៅ​ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា គឺ​សុទ្ធតែ​ចិញ្ចឹម​បែប​លក្ខណ​ធម្មជាតិ​ពិតៗ​។

ដូច្នេះ​លោកស្រី​អភិបាលរង​ខេត្ត លើកទឹកចិត្ត​ដល់​អ្នកពាក់ព័ន្ធ​ទាំងអស់​ជួយ​ផ្សព្វផ្សាយ​គាំទ្រ​ពី​ទិន្នផល​ដែល​កំពុងមាន​តាម​បណ្តាញ​សង្គម ព្រមទាំង​នៅ​តាម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ផងដែរ ដើម្បី​ជួយ​ទិញ​ទិន្នផល​ប្រជា​នេសាទ​កាន់តែច្រើន ក្នុងន័យ​ផ្តល់ប្រាក់​ចំណូល​ជូន​ពួកគាត់​។

កន្លងទៅ លោក សៀក សា​ប៊ុន និង​អ្នកស្រី គា ស្រី តំ​ណាង​ប្រជា​សហគមន៍​ពាម​ក្រសោប បានឱ្យដឹងថា ឆ្នាំនេះ ខ្យង​ចំពុះទា​របស់​ពួកគាត់​លក់​មិន​ដាច់​ដូច​ឆ្នាំ​មុនៗ​ទេ ព្រោះ​ឈ្នួ​ញ​ថៃ មិន​បានមក​ទិញ ខណៈ​នៅ​ប្រទេស​ថៃ​មាន​ខ្យង​នេះដែរ​។ ការ​គ្មាន​ឈ្នួ​ញ​មក​ទិញ​បាន​ធ្វើឱ្យ​ពួកគាត់​ខាតបង់​ទុន​ពី​ការចិញ្ចឹម​ខ្យង​យ៉ាងខ្លាំង ខណៈ​សព្វថ្ងៃ​ប្រមូល​លក់​ក្នុង​តម្លៃ​១​គីឡូក្រាម​៥០០​រៀល​ប៉ុណ្ណោះ ធៀប​នឹង​ឆ្នាំ​ទៅបាន​១​គីឡូក្រាម​ថ្លៃ​១៥០០​រៀល​ឡើង​ទៅ​។

តំណាង​ប្រជា​សហគមន៍ ក៏​អំពាវនាវ​ដល់​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​រក​ទីផ្សារ​លក់​ខ្យង​ចំពុះទា​របស់​ពួកគាត់ បើ​ពុំ​ដូច្នេះ​ទេ ពួកគាត់​ច្បាស់​ជា​ក្ស័យធន​លើក​មាន​កម្លាំងចិត្ត​បន្ត​ចិញ្ចឹម​ទៀតហើយ​៕​

​អត្ថប​ទ ៖ សិរី​វឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម