ព័ត៌មានជាតិ
ម្ចាស់សហគ្រាស គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចចុះបញ្ជិការ តាមអនឡាញ
ម្ចាស់គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបំណងចុះបញ្ជិការបើកគ្រឹះស្ថានថ្មី រឺអ្នកមានបំណងចុះបញ្ជីធ្វើជាម្ចាស់សហគ្រាស អាចចូលធ្វើការចុះបញ្ជី និងពិនិត្យមើលនីតិវិធីផ្សេងៗទៀតបានតាមរយៈ គេហទំព័រផ្លូវការរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងបានដាក់កម្រងសេវាស្វ័យប្រវត្តិកម្មពាក់ព័ន្ធវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅលើប្រព័ន្ធអនឡាញនៅលើគេហទំព័ររបស់ក្រសួងការងារផ្ទាល់ដើម្បីចុះបញ្ជិការអនុញ្ញាតបើកគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងការចុះបញ្ជិការអនុញ្ញាតបើកសាខាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតាមរយៈប្រព័ន្ធអ៉ីនធើណេត ដែលមានភាពងាយស្រួល និងចំណេញពេលវេលា។ ក្នុងនោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានដាក់ប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលអាចចូលទៅប្រើប្រាស់ និងពិនិត្យមើលនីតិវិធីផ្សេងៗនៅលើប្រព័ន្ធអ៉ីនធើណេតដូចគ្នាផងដែរ។

គួរកត់សម្គាល់ថា ការធ្វើទំនើបកម្មសេវាពាក់ព័ន្ធវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅលើប្រព័ន្ធអ៉ីនធើណេតនេះ គឺស្របតាមយុទ្ធសាស្រ្តបញ្ជកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ជាពិសេសស្ថិតក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ របស់ក្រសួងការងារ ក្នុងការពង្រឹងភាពជាដៃគូជាមួយវិស័យឯកជន គ្រឹះស្ថានសិក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃអភិវឌ្ឍន៍ដើម្បីពង្រឹងគុណភាពការផ្តល់សេវាប្រឹក្សាយោបល់ និងមគ្គុទេសក៍អាជីពការងារ និងវិជ្ជាជីវៈតែម្តង។

ការធ្វើទំនើបកម្មលើវិស័យសេវាកម្មរបស់ក្រសួងការងារនេះ ក៏ដើម្បីផ្តល់ភាពងាយស្រួល និងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាកាន់តែច្រើននាពេលអនាគតផងដែរ។ សម្រាប់ព័ត៌មាននានា ម្ចាស់សហគ្រាស គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចទាក់ទងទៅកាន់លេខទូរស័ព្ទ 1297 រឺតាមរយៈអ៉ីម៉ែលរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ [email protected]៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


